កែប:
សាខាកាកបាទក្រហមខេត្ដកែប កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ បានចុះជួប និងសាកសួរសុខទុក្ខជនរងគ្រោះដោយភ្លើងឆេះផ្ទះពីរគ្រួសារស្ថិតក្នុងសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ ក្រុងកែប បន្ទាប់ពីផ្ទះគ្រួសារមួយរងនូវអគ្គិភ័យបំផ្លាញកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២ និងគ្រួសារក្រីក្រមួយទៀតជួបវាសនាដូចគ្នាកាលពីពីរថ្ងៃមុន។
លោកកែន សត្ថា ប្រធានសាខាកាកបាទក្រហមខេត្ដកែប បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២ ផ្ទះគ្រួសារក្រីក្រមួយស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប របស់ឈ្មោះពៅ ខេមរា ភេទប្រុស អាយុ ៤៨ឆ្នាំ ត្រូវភ្លើងឆេះបំផ្លាញទ្រព្យសម្បត្ដិអស់មួយចំនួនធំ ខណៈដែលពីរនាក់ប្ដីប្រពន្ធមិននៅផ្ទះជាប់រវល់ទៅស៊ីឈ្នួលស្ងោក្ដាមឱ្យគេនៅផ្សារក្ដាម ខេត្ដកែប។ ក្រៅពីប្ដីប្រពន្ធ គ្រួសារក្រីក្រមួយនេះមានកូនតូចៗប្រាំនាក់ក្នុងបន្ទុក។
ដូច្នេះមហន្ដរាយដោយគ្រោះអគ្គិភ័យក្នុងមួយប៉ប្រិចភ្នែក ជាការបន្ថែមទម្ងន់ចំពោះគ្រួសារក្រីក្រ ដែលកំពុងជួបប្រទះការលំបាកស្រាប់។
ដំណើរចុះសួរសុកទុក្ខនេះ លោក កែន សត្ថា បាននាំយកអំណោយរបស់សាខាកាកបាទក្រហម ផ្ដល់ជូនគ្រួសាររងគ្រោះនីមួយៗ នូវអង្ករ ៥០គីឡូកាម មីមួយកេស, ទឹកស៊ីអ៊ីវមួយយួរ, ទឹកត្រីមួយយួរ, ត្រីខកំប៉ុងមួយឡូ, សាប៊ូដុំប្រាំមួយដុំ, សាប៊ូម្សៅ មួយគីឡូក្រាម, កន្ទេលមួយ, ភួយបី, តង់មួយ និងថវិកាម្ភៃម៉ឺនរៀល។
ថវិកាទាំងសែសិបម៉ឺនរៀលនោះ បានមកពីការចូលរួមរបស់លោក សំ សារីន អនុប្រធានកត្ដិយសសាខាកាកបាទក្រហមខេត្ដកែប ចំនួនដប់ម៉ឺនរៀល, លោក ព្រហ្ម ដូលីន ប្រធានសាខាកាំកុងត្រូលខេត្ដព្រះសីហនុ ដប់ម៉ឺនរៀល និងលោក ហូ សារ៉ាន់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចំនួនម្ភៃម៉ឺនរៀល៕

.jpg)

.jpg)