កំពត:
អាចចាត់ទុកជារយៈពេលពាក់កណ្ដាលនៃដំណើរការបោះឆ្នោត ដែលបានអូសបន្លាយពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង១១ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ដោយអ្នកមកបោះឆ្នោតប្រមាណជាង ៥០ ភាគរយ បានបំពេញតួនាទីរបស់ខ្លួន។ ចំនួននេះ មានការយឺតយ៉ាវបើប្រៀបធៀប នឹងការបោះឆ្នោតនាពេលកន្លងមក ដែលអ្នកបោះឆ្នោតភាគច្រើន សម្រុកមកបោះឆ្នោត នាពេលព្រឹក។
លោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ប្រចាំខេត្ដកំពត បានឱ្យដឹងថា មកដល់ម៉ោង ១១ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ចំនួនអ្នកបានមកបោះឆ្នោត មានប្រមាណជាង ៥០ ភាគរយប៉ុណ្ណោះ ដោយមើលទៅ ហាក់យឺតយ៉ាវ ជាងបណ្ដាការបោះឆ្នោតសកលកន្លងមក ដែលយ៉ាងហោចណាស់ ដល់វេលាដូចគ្នា ក៏បានជាង ៦០ ភាគរយដែរ។
កន្លងមកអ្នកបោះឆ្នោតតែងនាំគ្នាសម្រុកមកបោះ នៅពេលព្រឹក រហូតមានការកកស្ទះតាមការិយាល័យនិមួយៗទៀតផង។ នេះអាចបណ្ដាលមកពី ហេតុផល ដែលពួកគាត់ មិនចង់ប្រជ្រៀតគ្នានាំឱ្យជួបបញ្ហាស្មុគស្មាញ ហើយក៏អាចដោយសារអ្នកខ្លះជាប់រវល់លក់ដូរ ក្នុងអំឡុងពេលព្រឹកផងដែរ។
ជាការរំពឹងទុក អ្នកបោះឆ្នោតនឹងនាំគ្នាមកច្រើន ចន្លោះពេលហូបបាយថ្ងៃត្រង់រួចរាល់នោះ។ លោកប្រធានបញ្ជាក់ឱ្យដឹងផងដែរថា មកដល់ម៉ោង ១១ ដដែលនេះ មិនទាន់មានបណ្ដឹងណាមួយ ដាក់ចូលមកគណៈកម្មការរៀបចំការបោះឆ្នោត ថ្នាក់ខេត្ដ នៅឡើយទេ។
ដោយឡែកលោក ម៉ុក សែន ប្រធានគណៈកម្មការរៀបចំកាបោះឆ្នោត ប្រចាំខេត្ដកែប បានឱ្យដឹងថា គិតត្រឹមម៉ោង ១០ ព្រឹក នៃថ្ងៃបោះឆ្នោតនេះ មិនមានរឿងរ៉ាវអវិជ្ជមានណាកើតឡើងឡើយ ខណៈដែលអ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជី ២៥.០៥១ នាក់ គឺមាន ១៣.៤៦៥ នាក់ បានមកបោះឆ្នោតហើយ គិតត្រឹមព្រឹកថ្ងៃទី៣មិថុនា ឆ្នាំ២០១២ ពោលគឺស្មើនឹង ៥៣,៧៥ ភាគរយ។
ការិយាល័យបោះឆ្នោតទូទាំងប្រទេស នឹងបិទទ្វារ នៅម៉ោង ៣ រសៀល បើទោះបីជាអ្នកបោះឆ្នោត មិនមកគ្រប់ចំនួនក៏ដោយ៕

.jpg)

.jpg)