កំពត:
ទោះបីការសម្រេចចុងក្រោយរបស់ប្រមុខរាជរដ្ឋាភិបាល បានទទួលនូវការពេញចិត្ដពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេសក៏ដោយ តែជុំវិញការចុះវាស់វែងដីធ្លី ដើម្បីប្រគល់សិទ្ធិគ្រប់គ្រងពេញលេញនេះ ត្រូវជនឆ្លៀតឱកាសបំផុសពីបញ្ហាអាក្រក់ ដែលអាជ្ញាធរសង្ស័យលើការកេងយកចំណេញផ្នែកនយោបាយ។
ក្នុងដំណើរចុះសាកសួរសុខទុក្ខ ក្រុមការងារវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅឃុំល្បើក ស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ អភិបាលខេត្ដកំពត លោក ខូយ ឃុនហ៊ួរ បានជម្រះនូវមន្ទិលសង្ស័យក្នុងស្រទាប់ក្រុមការងារ ដែលមិនហ៊ានអារកាត់ចំពោះដីគម្របព្រៃឈើ ជូនប្រជាជននៅភូមិត្រពាំងគុយចំនួន ២៨ គ្រួសារ ព្រោះកន្លងមកដីចំណុចនោះត្រូវបានហាមឃាត់ ដោយរដ្ឋបាលព្រៃឈើ រហូតបោះបង្គោលកំណត់ព្រំទៀតផង។
ករណីនេះលោកអភិបាលខេត្ដបានសម្រេច និងជំរុញដល់ក្រុមការងារវាស់វែង ឱ្យផ្ដល់សិទ្ធិជូនពួកគាត់ជាចាំបាច់ ដោយសម្អាងថា ប្រជាជនពិតជាបានកាន់កាប់ប្រាកដមែន។ ម្យ៉ាងទៀត ដីទាំងនោះមិនពាក់ព័ន្ធអ្វីនឹងភ្នំ បឹងបួរ ឬដែនព្រៃគ្រប់គ្រងដោយសហគមន៍ឡើយ។ ជាមួយគ្នានេះដែរ លោកក៏ណែនាំដល់ក្រុមការងាររក្សាឱ្យបាន នូវចំណែកដីយ៉ាងហោច ១០ ភាគរយ នៃដីដែលចែកជូនប្រជាពលរដ្ឋ ដើម្បីទុកជាដីបម្រុងសម្រាប់ប្រើប្រាស់រួមទៅថ្ងៃក្រោយ។
ផ្គួបជាមួយនឹងសេចក្ដីត្រេកអរ ជំនួសប្រជាជនរបស់ខ្លួន ចំពោះការសម្រេចនោះ លោក ផាំង បឿន មេភូមិត្រញំងគុយ បានរាយការណ៍ជូនលោកអភិបាលខេត្ដថា ប៉ុន្មានថ្ងៃកន្លងទៅមានអ្នកដើរបំផុសបំផុលប្រជាពលរដ្ឋថា នេះជាការធ្វើប័ណ្ណក្លែងក្លាយតែប៉ុណ្ណោះ ក្រោយពីបោះឆ្នោតឆ្នាំ២០១៣ រួចហើយ រដ្ឋនឹងដកហូតដីយកវិញទាំងអស់។
ឆ្លើយតបនឹងបាតុភាពនេះ លោក ខូយ ឃុនហ៊ួរ ហាក់មិនបានប្រតិកម្មអ្វីធ្ងន់ធ្ងរទេ ដោយគ្រាន់តែសន្យានៅចំពោះមុខប្រជាពលរដ្ឋ និងក្រុមការងារថា បើសិនជាមានករណីបែបនោះកើតឡើងមែន ទាំងរូបលោកផ្ទាល់ ទាំងអភិបាលស្រុក រហូតដល់មេភូមិ នឹងលាលែងពីការងារទាំងអស់គ្នា ព្រោះប្រជាពលរដ្ឋមិនត្រូវការថ្នាក់ដឹកនាំ ដែលភូតភរបោកប្រាស់ទេ៕ K

.jpg)