ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

Ads140x100
Ads140x100
寻人启事寻找在1975年失散的哥哥名叫 符史克解放前住在戴高乐街的金泉咖啡店,隔壁是明发电器店亲人如下:父亲 :符鸿梓 母亲 :林素锦 大妹 :符史莲二妹 :符史蓉 三妹 :符史花 小妹 :符史芬大弟 :符史锋 小弟 :符史铭如有仁人善士知其下落请联络柬埔寨下列地址 :门牌 55E3 路 136 新街市3 金边 柬埔寨联系电话号码 :+855 12 912326 , +855 13 558813, +855 97 8899628 感恩不尽,功德无量

អតីត​អ្នករស់នៅ​សហគមន៍​៧៨ ធ្វើ​ពិធី​រម្លឹក​ខួប​បី​ឆ្នាំ ក្រោយ​ការបណ្ដេញចេញ​

(ថ្ងៃទី 17 កក្កដា 2012, ម៉ោង 11:06:AM) | ដោយ: រតនា

ក- ក+ | Print

អតីត​អ្នករស់នៅ​សហគមន៍​៧៨ ធ្វើ​ពិធី​រម្លឹក​ខួប​បី​ឆ្នាំ ក្រោយ​ការបណ្ដេញចេញ​
អតីត​អ្នករស់នៅ​សហគមន៍​៧៨ ធ្វើ​ពិធី​រម្លឹក​ខួប​បី​ឆ្នាំ ក្រោយ​ការបណ្ដេញចេញ​

អតីត​អ្នករស់នៅ​សហគមន៍​៧៨ ធ្វើ​ពិធី​រម្លឹក​ខួប​បី​ឆ្នាំ ក្រោយ​ការបណ្ដេញចេញ​

អតីត​អ្នករស់នៅ​សហគមន៍​៧៨ ធ្វើ​ពិធី​រម្លឹក​ខួប​បី​ឆ្នាំ ក្រោយ​ការបណ្ដេញចេញ​

 
ភ្នំពេញ: ​ប្រជាពលរដ្ឋ អតីត​អ្នករស់នៅ​សហគមន៍ ៧៨ មាន​ទីតាំងនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅ​ជិត​រដ្ឋសភា ជាប់​ស្ថានទូត​អូស្ត្រាលី បាន​ជួបជុំគ្នាកាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​រម្លឹក​ខួប​បី​ឆ្នាំ នៃ​ការបាត់បង់​ដី​លំនៅដ្ឋាន​របស់​ពួកគេ ដោយ​ការបណ្ដេញ​ចេញពី​សំណាក់អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​គ្មាន​សំណង​សមរម្យ​។

​ពិធី​ជួប​ជុំនោះ មាន​អ្នកចូលរួម​ប្រមាណ ៥០ នាក់ និង​មាន​ធ្វើ​ពិធីសូត្រមន្ត តាមបែប​ព្រះពុទ្ធសាសនា និង​ពិធីសែនព្រេន​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​។​

​លោក សុ​រ័ត្ន តំណាង​ប្រជាពលរដ្ឋ​អ​តី​តសហគមន៍​៧៨ បាន​និយាយថា ប្រជាពលរដ្ឋ​សហគមន៍​៧៨ នៅតែ​មិន​អស់ចិត្ត​ជាមួយនឹង​អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​បណ្ដេញ​ពួកគាត់​ចេញពី​លំនៅដ្ឋានកាលពី​អំឡុង​ឆ្នាំ​២០០៩ ដោយ​យក​លេស​ថា “​ពួកគាត់​រស់នៅ​លើដី​ផ្លូវ​របស់​រដ្ឋ​” ការបណ្ដេញចេញ​នោះ ប្រជាពលរដ្ឋ​មួយចំនួនមិនទាន់​បានទទួល​សំណង​ទេ ហើយ​អ្នក​ដែល​បានទទួល​សំណង​តិចតួច​នោះ ក៏​មិនអាច​មានលទ្ធភាព​ទិញ​ដីដើម្បី​សង់​លំនៅដ្ឋាន​បាន​សមរម្យ​ដែរ​។

​លោក សុ​រ័ត្ន បាន​និយាយថា “​ពួកយើង​យល់ថា បើ​ដី​អតីត​លំនៅ​ទាំងនោះ រដ្ឋ​យកទៅ​អភិវឌ្ឍន៍​ជា​ផលប្រយោជន៍​រដ្ឋ យើង​មិន​ទាមទារ​សំណង​ទេ ប៉ុន្តែ​អាជ្ញាធរ​បណ្ដេញ​ពួកយើង​ពី​លំនៅដ្ឋាន ហើយ​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ធ្វើ​របង​ព័ទ្ធ​ទុកចោល​”​។​

​ចំណែក​លោក ឡៅ ម៉ុងហៃ ប្រធាន​អង្គការសិទ្ធិមនុស្ស​អាស៊ី ដែល​បាន​ចូលរួម​ក្នុង​ពិធី​ជួបជុំនៅ​ព្រឹក​នេះ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​គួរតែ​ផ្ដល់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋនៃ​សហគមន៍ ៧៨​នេះ យើង​មិន​សប្បាយចិត្ត​ទេ នៅពេលដែល​ប្រជាពលរដ្ឋរង​ការបណ្ដេញចេញដោយ​អយុត្តិធម៌ និង​មិន​បានទទួល​សំណង​សមរម្យ​៕​ S
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Kea (1)
  • 15206_508252042571435_1628663280_n
  • Tey5
  • Liza-15
  • 35661_382576535162366_876752218_n

Our Partners