បាត់ដំបង:
ឡានដឹកអង្ករមួយគ្រឿង បើកចូលផ្លូវហាមឃាត់ ក្នុងក្រុងបាត់ដំបង ជាប់ផុង រយៈពេល ២ថ្ងៃមកហើយ បានធ្វើឲ្យជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងឈឺក្បាល ជួយបិទបាំងលាក់លៀម។ តែហេតុការណ៍ឡានជាប់ផុងនោះ បានបណ្ដាលឲ្យកកស្ទះចរាចរណ៍ ននិងរំខានដល់ផ្ទះពលរដ្ឋរកស៊ី។
យ៉ាងណាក៏ដោយ ឡានដឹកអង្ករនោះ ពុំមានស្ថាប័នណា ហ៊ានប៉ះពាល់ អូសទាញចេញ ឬរើអង្ករ ចុះបានទេ ដោយសារមានអន្តរាគមន៍ពីថ្នាក់ក្រសួងមហាផ្ទៃ ឲ្យរង់ចាំឡានសន្ទួចមកពីភ្នំពេញ។
ប្រភពពីពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថាឡានដឹកអង្ករពេញ ម៉ាក ហ៊ីណូ ធុនដឹកជញ្ជួនមួយគ្រឿង ជាប់ផុង តាំងពីព្រឹកថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១២ នៅចំណុចផ្លូវបំបែកពីផ្លូវជាតិលេខ៥ ឆ្ពោះមកស្ពានលោក ស ខេង (ស្ពានដែកចាស់) មុខហាងម្លប់ស្វាយ ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក ឈាង រ៉ុង ប៉ូលិសចរាចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាកហ៊ីណូ ដឹកអង្ករពេញឡាន ពាក់ស្លាកលេខ ភ្នំពេញ ៣A ០៨៥២ នេះ ឈ្មោះ ហ៊ុំ ស៊ុន អាយុ ២៥ឆ្នាំ រស់នៅភូមិបឹងទូក ឃុំបឹងទូក ស្រុកកំពត ខេត្តកំពត (ស៊ីឈ្នួលបើកបរ)។
បុរស ហ៊ុំ ស៊ុន អ្នកបើកបរ បាននិយាយប្រាប់ប៉ូលិសចរាចរណ៍ថា អង្ករនៅលើឡាន ដឹកពីប្រទេសវៀតណាម ចូលមកកម្ពុជា ឆ្ពោះរហូតមកដល់ខេត្តបាត់ដំបង។ ពេលមកដល់ត្រង់ផ្លូវបំបែក ក៏បត់ចូលមកតាមផ្លូវនេះ ដោយពុំស្គាល់ថា ផ្លូវហាមឃាត់ទេ។ ក្រោយពីបត់ចូលមក ប្រហែលជា ៣០០ ម៉ែត្រហើយ ឈប់ឡានបម្រុងបត់ថយចេញទៅវិញ។ ប៉ុន្តែពេលនោះ ឡានដឹកអង្ករមានទម្ងន់ ៤០ តោន ក៏ស្រុតផុងជាប់ដីចិញ្ចើមផ្លូវតែម្ដង។
លោក ឈាង រ៉ុង ប៉ូលិសចរាចរណ៍ខេត្ត បាននិយាយថា ឡានដឹកអង្ករជាប់ផុង តែកង់ក្រោយ ហើយខាងក្បាលឡានពាំងផ្លូវថ្នល់ បណ្ដាលឲ្យកកស្ទះចរាចរណ៍។ បើពេលយប់នោះ អាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៅមកទៀត។
ពេលឡាននេះ ជាប់ផុងភ្លាមៗប៉ូលិសចរាចរណ៍ បានជួយអន្តរាគមន៍រកឡានអូសទាញ និងស្ទួចឡើងដែរ។ ប៉ុន្តែអ្នកបើកបរ បានហាមមិនឲ្យប៉ះពាល់ ឬសាងអង្ករឡើយ។
ពាក់ព័ន្ធករណីកកស្ទះចរាចរណ៍នេះ លោកសួ ប៊ុណ្ណារ៉ុង អនុប្រធានមន្ទីរសាធារណៈការ ទទួលបន្ទុកការងារដឹកជញ្ជួន ខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោយពីដឹងថា ឡានដឹកអង្ករមួយគ្រឿង បើកបរចូល
មកផ្លូវហាមឃាត់ ក្នុងក្រុងបាត់ដំបង ដែលបំបែកពីផ្លូវជាតិលេខ៥ ចូលមកស្ពានលោកស ខេង (អតីតស្ពានដែកចាស់) ហើយជាប់ផុងនៅមុខហាងម្លប់ស្វាយនោះ មន្ទីរបានយកឡានសន្ទួចទៅអូសទាញដែរ ប៉ុន្តែអ្នកបើកបរមិនបានសហការទេព្រមទាំងហាមមិនឲ្យប៉ះពាល់ ឬរើសាងអង្ករចេញពីឡានគេទេ។ នៅយប់ថ្ងៃទី៨ ខែមិថុនា នោះ ស្រាប់តែមានទូរស័ព្ទអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ហាមមិនឲ្យប៉ះពាល់ ឬរើសាងអង្ករចេញពីឡានទេ រង់ចាំឡានសន្ទួចមកពីភ្នំពេញ។
ចំណែកលោក អឿម សុខុន អភិបាលក្រុងបាត់ដំបងបានប្រាប់កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឲ្យដឹងដែរថា ករណីនេះលោកបានដឹងដែរ ហើយបានចាត់ឲ្យជំនាញចុះទៅធ្វើការងារនេះ តែលទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងទេ។
ពលរដ្ឋរស់នៅក្បែរកន្លែងឡានដឹកអង្ករជាប់ផុង ហើយគ្មានឃើញអាជ្ញាធរ និងសមត្ថកិច្ចជំនាញណាមកក្បែរ ឬរើអង្ករសាងអូសឡានចេញពីកន្លែងកកស្ទះនេះ បាននិយាយរិះគន់ថា ឡានដឹកអង្ករនេះ មានខ្សែខ្នងបង្អែកការពារធំៗ ហើយសូម្បីអាជ្ញាធរ ឬជំនាញមិនហ៊ានប៉ះពាល់អូសទាញឡានចេញផុតពីការកកស្ទះបែបនេះ ទំនងជាមានលាក់វត្ថុសំខាន់ ឬបទល្មើសអ្វីនៅពីក្រោមអង្ករលើឡាននេះ៕

.jpg)