ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​សហគ្រាស​ផលិត​ឱសថ ប៉េ ប៉េ អឹម ប្រកាស​គម្រោង​ពង្រីក​ទីផ្សារ​ក្រៅប្រទេស ក្នុងឱកាស​ខូ​ប​៥៤​ឆ្នាំ​

(ថ្ងៃទី 18 ធ្នូ 2013, ម៉ោង 04:30:PM) | ដោយ: វិចិត្រ

ក- ក+ | Print

​សហគ្រាស​ផលិត​ឱសថ ប៉េ ប៉េ អឹម ប្រកាស​គម្រោង​ពង្រីក​ទីផ្សារ​ក្រៅប្រទេស ក្នុងឱកាស​ខូ​ប​៥៤​ឆ្នាំ​

​សហគ្រាស​ផលិត​ឱសថ ប៉េ ប៉េ អឹម ប្រកាស​គម្រោង​ពង្រីក​ទីផ្សារ​ក្រៅប្រទេស ក្នុងឱកាស​ខូ​ប​៥៤​ឆ្នាំ​

​សហគ្រាស​ផលិត​ឱសថ ប៉េ ប៉េ អឹម ប្រកាស​គម្រោង​ពង្រីក​ទីផ្សារ​ក្រៅប្រទេស ក្នុងឱកាស​ខូ​ប​៥៤​ឆ្នាំ​

​សហគ្រាស​ផលិត​ឱសថ ប៉េ ប៉េ អឹម ប្រកាស​គម្រោង​ពង្រីក​ទីផ្សារ​ក្រៅប្រទេស ក្នុងឱកាស​ខូ​ប​៥៤​ឆ្នាំ​

 
ភ្នំពេញ: សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េអឹម ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ​ខូ​ប​ឈានចូល​៥៤​ឆ្នាំ នៃ​ឱសថ​គី​ណា​ល់ និង​កម្មវិធី​ប្រគល់​ពាន់រង្វាន់ គី​ណា​ល់ ចំពោះ​និស្សិត​ជាប់​ជ័យ​លាប​ភី​សរសេរ​អត្ថបទ​ស្រាវជ្រាវ​បានល្អ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ការិយាល័យ  និង​រោងចក្រ​របស់ខ្លួន នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​អធិបតីភាព​របស់លោក​បណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក តែ គុយ​សៀង​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ព្រមទាំង សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀត​។

​ការ​ប្រារព្ធ​ពិធី​នេះ​ជា​សញ្ញា​នៃ​ភាពជោគជ័យ​របស់​ឱសថ​គី​ណា​ល់​ដែលជា​ឱសថ​ទីមួយ​របស់​កម្ពុជា​ដែល​​បាន​បម្រើ​សុខភាព​របស់​ប្រជាជន តាំងពី​១៩៦០​។ ម្យ៉ាងវិញទៀត គី​ណា​ល់ ក៏​ជា​ឱសថ​កម្ពុជា​តែមួយគត់​ដែលមាន​ការ​​គាំទ្រ​ជា​លក្ខណៈ​អន្តរជាតិ​ដោយមាន​វត្តមាន​នៅក្នុង​បណ្តា​ប្រទេស​ជាង​២០ នៅក្នុង​ពិភពលោក​។​

​លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​អគ្គនាយក​នៃ​សហគ្រាស​ផលិត ឱសថ​ប៉េ​ប៉េអឹម បានបង្ហាញ​ផងដែរ អំពី​ផែនការ​សម្រាប់​ពង្រីក​ទីផ្សារ ឱសថ​គី​ណា​ល់​និង​ឱសថ​ផ្សេងទៀត​របស់​សហគ្រាស​ផលិត​ឱសថ​នៅក្នុង​ទៅ​ផ្សារ​នៅ​តំបន់​អាស៊ាន អាហ្វ្រិក និង​អឺរ៉ុប​។ លោក​បាន​មានប្រសាសន៍ថា "​បន្ទាប់ពី​កន្លងមក​យើង​បាន​ពង្រីក​ទីផ្សារ​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​មួយចំនួនទៀត​នៅ​តំបន់​អាហ្វ្រិក​នោះ​។ ឥឡូវ​យើង​កំពុង​សិក្សា​សោយ​យកចិត្តទុកដាក់​នៅក្នុង​ការ ពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត​"​។

​លោក​បាន​បន្ថែមទៀតថា “​វា​ជា​មហិច្ឆតា​របស់​យើង​ដើម្បី​ពង្រីក​ទីផ្សារ​គី​ណា​ល់ និង​ឱសថ​កម្ពុជា ផលិត​ដោយ​សហគ្រាស ផលិត​ឱសថ​ប៉េ​ប៉េអឹម​អោយបាន​ច្រើន​ប្រទេស​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។​ខ្ញុំ​យល់ថា​ការ​ព​ង្រី​ទីផ្សារ​នៅក្នុង​ពិភពលោក​មិនមែន​គ្រាន់តែ​អាច​បង្កើន​ចំណូល​សម្រាប់​សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េអឹម​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ថែមទាំង​អាចជួយ​លើកមុខ​មាត់​ប្រទេស​កម្ពុជា​យើង​នៅលើ​ពិភពលោក​ផងដែរ​។ ខ្ញុំ​ចង់​បញ្ជូន​សារ​ដ៏​ច្បាស់លាស់​មួយ​ថា​កម្ពុជា​មិនមែនជា​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​​ទេ​ប៉ុន្តែ​គឺជា​ប្រទេស​ដែល​កំពុងមាន​កា​រីកចម្រើន​សេដ្ឋកិច្ច​ដ៏ គួរអោយ ភ្ញាក់ផ្អើល ​ដោយ​ទទួល​កំណើនសេដ្ឋកិច្ច​ប្រហែលជា​៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ​។ ហើយ​បច្ចុប្បន្ន ឱសថ​គូ​ណា​ល់ បាន​ពង្រីក​ទីផ្សារ​ជាង ២០​ប្រទេស នៅ​តំបន់​អាស៊ាន អាហ្វ្រិក និង​អឺរ៉ុប​”​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា រហូតមកដល់​បច្ចុប្បន្ន ឱសថ​គី​ណា​ល់​មានការ​រីកចម្រើន ដោយបាន​ផលិត​ចេញ ៧​ប្រភេទ ដែល​ចែកចេញជា ១៥​ទម្រង់ ផលិតផល​ផ្សេងៗ​គ្នា ដោយមាន​ប្រសិទ្ធភាព​ព្យាបាល​ទៅតាម​កម្រិត​នៃ​ការឈឺ​ចុកចាប់​ខុសគ្នា ដូចជា ៖ KINAL សម្រាប់​ការឈឺ​ចុកចាប់​ធម្មតា​, KINAL IBU សម្រាប់​ការឈឺ​ចុកចាប់​និង​ហើម​ខ្លាំង​, KINAL CODEINE, KINALVIC និង KINALDOL សម្រាប់​ការឈឺ​ចុកចាប់​ខ្លាំង​កម្រិត​ទី​២, KINAL សុល សម្រាប់​ក្មេង និង KINALFON សម្រាប់​បំបាត់​ការឈឺ​ចុ​ប​ចាប់​ដោយ​ការ​កន្ត្រាក់​៕​M/c



សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េអឹម ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ​ខូ​ប​ឈានចូល​៥៤​ឆ្នាំ នៃ​ឱសថ​គី​ណា​ល់
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners