ភ្នំពេញ:
មេគណបក្សប្រឆាំង លោក សម រង្ស៊ី ប្រឈមនឹងឧបសគ្គផ្លូវច្បាប់ ក្នុងការវិលមកក្នុងជីវិតនយោបាយ សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាង
រាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣ និងការដឹកនាំគណបក្សថ្មី “គណបក្សសង្គ្រោះជាតិ” ដែលជាគណបក្សគ្រោងបង្កើតថ្មី របស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ពីព្រោះលោក សម រង្ស៊ី ជាប់ឈ្មោះជាទណ្ឌិត ក្រោមអំណាចសាលដីកាតុលាការ
កម្ពុជា។
លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានមានប្រសាសន៍ពន្យល់ថា ចំពោះការចុះបញ្ជីគណបក្ស គឺទាក់ទងទៅនឹងច្បាប់ ស្តីពី គណបក្សនយោបាយ ដែលត្រូវចុះបញ្ជី នៅក្រសួងមហាផ្ទៃ ពីព្រោះនៅពេលនេះ មិនទាក់ទងនឹង គ.ជ.ប. ទេ។
លោក ទេព នីថា បានមានប្រសាសន៍បញ្ជាក់ថា “ប៉ុន្តែអ្វីទាក់ទង គ.ជ.ប. នៅពេលដែលគណបក្សត្រូវបានទទួលស្គាល់ជាផ្លូវការរួចហើយ នៅពេលបញ្ជូនបេក្ខជនមកចុះឈ្មោះបោះឆ្នោតនៅ គ.ជ.ប. គឺគ្រប់បេក្ខជនត្រូវមានគ្រប់លក្ខខណ្ឌច្បាប់កំណត់ ទើបយើងអនុញ្ញាតឲ្យចុះឈ្មោះបោះឆ្នោត ដោយយោងទៅតាបច្បាប់ ស្តីពី គណបក្សនយោបាយ និងស្តីពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ”។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ថា “ក្នុងច្បាប់បោះឆ្នោតតំណាងរាស្ត្រ បានកំណត់ច្បាស់ថា ទណ្ឌិតមិនអាចបោះឆ្នោត និងមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានទេ។ អ៊ីចឹងករណីនេះ ច្បាស់ហើយថា លោក សម រង្ស៊ី មិនអាចឈរឈ្មោះជាតំណាងរាស្ត្របានទេ។ ប៉ុន្តែក្នុងច្បាប់ ស្តីពី គណបក្សនយោបាយ មិនទាន់បានចែង ថាតើទណ្ឌិតមិនអាចធ្វើជាប្រធានបក្សបាននោះទេ។ វាមិនទាន់មានកន្លែងណាកំណត់ ចែងដូច្នេះទេ”។
ប៉ុន្តែ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបន្ថែមថា ក្រសួងមហាផ្ទៃ មានសិទ្ធិ ១៥ ថ្ងៃ ក្រោយពីទទួលសំណុំបែបបទ សុំចុះឈ្មោះគណបក្សថ្មី ដើម្បីឆ្លើយតបថា ទទួលចុះ ឬក៏មិនទទួលចុះបញ្ជីជាផ្លូវការ សម្រាប់គណបក្សថ្មីនោះ។
លោក ប៉ុល ហំ អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សរួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នឹងត្រូវបំពេញបែបបទ យកទៅចុះឈ្មោះជាផ្លូវការ នៅក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១២។ ជាមួយគ្នានោះដែរ លេខាធិការដ្ឋាននៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មានគម្រោងធ្វើសន្និសីទកាសែត នៅរសៀលថ្ងៃទី២០ ខែសីហា ខាងមុខនេះ ស្តីពី ការបង្កើត “គណបក្សសង្គ្រោះជាតិ”៕ K

.jpg)