ភ្នំពេញ:
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រ មកពីគណបក្ស សម រង្ស៊ី ត្រូវបានចៅក្រមរបស់តុលាការសាលាឧទ្ធរណ៍ សម្រេចប្រគល់នីតិសម្បទាជូនលោកស្រី ដែលអាចបើកផ្លូវឲ្យលោកស្រី ទទួលបានអភ័យឯកសិទ្ធិពេញលេញឡើងវិញ។ ក៏ប៉ុន្តែតាមច្បាប់ មួយខែទៀតទើបលោកស្រី មូរ សុខហួរ ទទួលបានអភ័យឯកសិទ្ធិ ប្រសិនបើគ្មានបណ្តឹង។
ការសម្រេចរបស់ចៅក្រមបែបនេះ បានធ្វើឡើងនៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ នៅសភាស៊ើបសួរសាលាឧទ្ធរណ៍។
ក្រោយការសម្រេច លោកស្រី មូរ សុខហួរ បានប្រាប់អ្នកកាសែតថា ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍នេះ គឺជាការសម្រេចដ៏ត្រឹមត្រូវ ដែលលោកស្រី ទទួលយកបាន។ នៅក្នុងរយៈពេលមួយខែនេះ លោកស្រីនៅតែបំពេញតួនាទីជាអ្នកតំណាងរាស្ត្រ ព្រោះរាស្ត្របោះឆ្នោតឲ្យ មិនមែនឲ្យមកនៅស្ងៀមបិទមាត់ទេ លោកស្រីមិនស្តាប់អ្នកណាក្រៅពីរាស្ត្រទេ។
លោកស្រី មូរ សុខហួរ បានបន្តថា លោកស្រីបានរង់ចាំយុត្តិធម៌ អស់រយៈពេលជិតបីឆ្នាំមកហើយ។ តុលាការក៏បានកាត់ប្រាក់បៀវត្សរបស់លោកស្រី អស់ ១៦,៥ លាន រៀល។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៩ ប្តឹងលោកស្រី មូរ សុខហួរ ពីបទបរិហាកេរ្តិ៍សម្តេច ហើយតុលាការបានសម្រេចក្តីឲ្យលោកស្រីចាញ់ក្តីសម្តេចតេជោ ហ៊ុន សែន និងបានបង្គាប់ឲ្យលោកស្រី បង់ប្រាក់ពិន័យ ព្រមទាំងប្រាក់សំណងជំងឺចិត្ត សរុបចំនួន ១៦,៥ លានរៀល។ ប៉ុន្តែលោកស្រីមូរ សុខហួរ មិនព្រមព្រៀងបង់ប្រាក់ទាំងនោះ ទើបតុលាការជ្រើសរើសយកដំណោះស្រាយឈ្នះឈ្នះ តាមរយៈការកាត់ប្រាក់ខែរបស់លោកស្រី មូរ សុខហួរ ក្នុងនាមជាសមាជិករដ្ឋសភា៕ S

.jpg)

.jpg)