ភ្នំពេញ:
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរិះគន់អំពីស្ថានភាពគោរពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា មានការធ្លាក់ចុះ នៅក្នុងសិក្ខាសាលាស្តីពីការចងក្រង និងគ្រប់គ្រងសមាគមគ្រប់ខេត្តក្រុង ក្រោមការឧបត្ថម្ភពីសំណាក់អង្គការពលកម្មអន្តរជាតិ (ILO) កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១២ នៅភោជនីយដ្ឋានទាអាំង ហង្សទេព ស្ថិតនៅផ្តះលេខ២C ផ្លូវ៣៥២ សង្កាត់បឹងកេងកក១ ខណ្ឌចំការមន ក្រុងភ្នំពេញ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានមាននិយាយថា “ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានការធ្លាក់ចុះ ហើយមន្ត្រីមានសមត្ថកិច្ចធ្លាក់ចុះមិនបានគោរពច្បាប់ និងគោរពសិទ្ធិមនុស្សទេ”។
លោកបានបញ្ជាក់ថា “បើខ្ញុំធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សដែរ ទាំងផ្នែកកម្មករ និងប្រជាពលរដ្ឋ និយាយសរុបទៅការគោរពសិទ្ធិមនុស្សមានការធ្លាក់ចុះ យើងមើលឃើញនៃការធ្លាក់ចុះ នៃការគោរពសិទ្ធិមនុស្ស ហើយយើងមានការព្រួយបារម្ភ ហើយការធ្លាក់ចុះ នៃសីលធម៌សម្រាប់ថ្នាក់ដឹកនាំ អាជ្ញាធរ សីលធម៌បាត់បង់ បើបញ្ហាហ្នឹងមិនត្រូវបានធ្វើការកែលំអបណ្តាឲ្យប្រទេស ហើយជួបបញ្ហាកើតឡើង ដែលនឹងមានចលនាបដិវត្តន៍កសិករកើតឡើងក្នុងសង្គមដែលមានសីលធម៌ធ្លាក់ចុះ ពុំមានការគោរពសិទ្ធិមនុស្ស និងគ្មានការគោរពច្បាប់មានការគាបសង្កត់ជិះជាន់ទៅ អាហ្នឹងហើយដែលមានការរើបំរះ”។
ការលើកឡើងខាងលើ ត្រូវបានលោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍បែបប្រតិកម្មយ៉ាងនេះថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន គិតតែពីការចង់ផ្ញើសារគំរាមរដ្ឋាភិបាលជុំវិញការប៉ុនប៉ង “ធ្វើបដិវត្តប្រជាជន” ក៏ប៉ុន្តែរាជរដ្ឋាភិបាលមានកាតព្វកិច្ច នៅក្នុងការការពារស្របទៅតាមរដ្ឋធម្មនុញ្ញ និងមិនអនុញ្ញាតឲ្យក្រុមណាមួយបង្កភាពចលាចលវឹកវរនៅក្នុងសង្គម ដោយយកឈើមួយដើមថា ជាព្រៃនោះទេ។ ដូច្នេះ អ្វីដែលជាសមិទ្ធផលដ៏ច្រើនរបស់រាជរដ្ឋាភិបាល នៅក្នុងពង្រឹងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាកំពុងលើកស្ទួយសិទ្ធិមនុស្សសព្វថ្ងៃនេះ គឺបើប្រៀបធៀបទៅនឹងជំនាន់ប៉ុលពតខុសគ្នាច្រើនណាស់ ដែលអង្គការមិនមែនរដ្ឋាភិបាល ក្នុងនាមជាពលរដ្ឋមួយដែរនោះ គួរតែចូលរួមសហការ ក្នុងការលើកស្ទួយតម្លៃសិទ្ធិមនុស្ស មិនមែនផ្ញើសារគំរាមមកលើរដ្ឋាភិបាល ដោយបញ្ហាតូចតាចតិចតួចដែលកើតមាន ទៅពង្រីកទៅជាធំ ហើយបង្កភាពចលាចលនេះ។
លោក ទិត សុធា បានបញ្ជាក់យ៉ាងដូច្នេះថា “បើបង្កភាពចលាចលអ៊ីចឹងមែន រដ្ឋាភិបាលមានកាតព្វកិច្ចអនុវត្ត និងការការពាររដ្ឋធម្មនុញ្ញ នឹងចាត់វិធានការតាមច្បាប់”។
លោក ទិត សុធា បន្ថែមថា អ្វីដែលជាការលើកឡើងរបស់លោក រ៉ុង ឈុន គឺជាការបន្ទរសំឡេង ទាក់ទាញប្រជាប្រិយភាព ដែលមិនបានឆ្លុះបញ្ចាំងពីការពិតជុំវិញ ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
លោកបន្តថា មានច្បាប់ជាច្រើន ត្រូវបានរដ្ឋសភាត់តែង ហើយយកមកអនុវត្ត ទៅលើជនទាំងឡាយណាដែលបំពានច្បាប់ រំលោភទៅលើសិទ្ធិបុគ្គល។ កម្ពុជា បាននិងកំពុងធ្វើកំណែទម្រង់ទៅលើប្រព័ន្ធយុត្តិធម៌ ដើម្បីលើកតម្លៃសិទ្ធិមនុស្សនៅកម្ពុជា។
លោក ទិត សុធា បានបញ្ជាក់ថា “ការលើកឡើងដដែលៗរបស់លោក រ៉ុង ឈុន គឺជាសារមួយ គាំទ្របក្សប្រឆាំង”៕

.jpg)

.jpg)