ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

Ads140x100
Ads140x100
寻人启事寻找在1975年失散的哥哥名叫 符史克解放前住在戴高乐街的金泉咖啡店,隔壁是明发电器店亲人如下:父亲 :符鸿梓 母亲 :林素锦 大妹 :符史莲二妹 :符史蓉 三妹 :符史花 小妹 :符史芬大弟 :符史锋 小弟 :符史铭如有仁人善士知其下落请联络柬埔寨下列地址 :门牌 55E3 路 136 新街市3 金边 柬埔寨联系电话号码 :+855 12 912326 , +855 13 558813, +855 97 8899628 感恩不尽,功德无量

ចៅក្រម បដិសេធ មិន​ឲ្យ​លោក ម៉ម សូណង់ដូ នៅ​ក្រៅ​ឃុំ​ទេ​

(ថ្ងៃទី 3 សីហា 2012, ម៉ោង 03:37:PM) | ដោយ: សុខ ភក្តី

ក- ក+ | Print

ភ្នំពេញ: លោកស្រី សែម ស័ក្តិ​កូឡា ចៅក្រម​ស៊ើបសួរ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១២ បានចេញ​ដីកា​សម្រេច​បដិសេធ​នូវ​ពាក្យ​ស្នើ​សុំ​របស់​មេធាវី មិន​ឱ្យ​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជា​ធិប​តេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ អេ​ហ្វ​អឹម​១០៥ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ឡើយ​។​

​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១២ លោក សុក សំអឿន មេធាវី​ការពារ​ក្តី​ឱ្យ​លោក ម៉ម សូណង់ដូ បាន​ដាក់ពាក្យ​សុំឱ្យ​កូនក្តី​របស់​លោក នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ចាប់ខ្លួន​លោក​ម៉ម​សូណង់ដូ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​

​តាមច្បាប់ លោក​មេធាវី សុក សំអឿន ឬ​សា​ម៉ី​ខ្លួន លោក ម៉ម សូណង់ដូ​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេច​របស់​ចៅក្រម ទៅ​កាន់​សភា​ស៊ើបសួរ របស់​តុលាការ​សាលាឧទ្ធណ៍ ដើម្បី​សម្រេច​បន្តទៀត​។​

​ការស្នើសុំ​ឱ្យ​លោក​ម៉ម​សូណង់ដូ នៅ​ក្រៅ​ឃុំ គឺ​លោក​មេធាវី បាន​សំអាង​ថា ការឃុំខ្លួន​នោះ គឺ​ខុសច្បាប់ ព្រោះ​លោក ម៉ម សូណង់ដូ ពុំបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ ហើយ​ក៏​ពុំ​មាន​បំណង​គេចវេះ​នោះដែរ​។​

​មាន​អាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបាន​ប៉ូលិស ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២ បន្ទាប់ពី​លោក​បាន​វិលត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​បាន​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​។ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ម៉ម​សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទ ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ការចោទប្រកាន់​លើ​លោក​ម៉ម​សូណង់ដូ គឺ​តុលាការ បាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខាសមាគម​អ្នកប្រជាធិប​តេយ្យ នៅក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដី ដែល​អាជ្ញាធរ​រដ្ឋាភិបាល ចោទប្រកាន់ថា អ្នក​ទាំងនោះ ចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ត្រូវ​បាន​រដ្ឋាភិបាល បង្ក្រាប និង​បណ្ថេញចេញ កាលពី​ថ្ងៃ​ទី​១៦​ឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់ ស្លាប់ និង​មនុស្ស​ជាច្រើន បាន​រត់គេចខ្លួន ពី​ការ​តាម​ចាប់​របស់​តុលាការ​ខេត្ត​ក្រចេះ​។​

​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​ទៅ​លើ​លោក លោក ម៉ម​សូណង់ដូ ដែល​ជា​សកម្មជន​​រិះគន់​រឿង​ព្រំដែន ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ ២ ដង​មក​ហើយ​នោះ ត្រូវបាន​សកម្មជន​អង្គការ​សង្គម​ស៊ីវិល តាមឃ្លាំមើល​រឿង​នោះ ដោយ​ប្រយ័ត្នប្រយែង ព្រោះថា មាន​មជ្ឈដ្ឋាន​ជាច្រើន បាន​ចាត់ទុកថា ការចាប់ខ្លួន​លោក ម៉ម សណូង់​ដូ ធ្វើឡើង ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ទាមទារ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ ឲ្យមាន​សេរីភាព​ឡើងវិញ​។​

​លោក អំ សំអាត បាន​បន្ថែមថា "​យើង​ជា​សង្គម​ស៊ីវិល រង់ចាំ​មើល​រឿង​នោះ ទៅ​តាម​ដំណើរការ​តុលាការ តើ​ការចោទប្រកាន់​យ៉ាងណាៗ​នោះ លើ​លោក​ម៉ម​សូណង់ដូ គឺ​យើង​ចាំមើល​ដំណើរការ​របស់​តុលាការ​ទៅ​មុខ​ទៀត​"​។​

​សេចក្តីប្រកាស​ខាងលើនេះ បាន​ធ្វើឡើង តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាស កាលពី​ថ្ងៃ​ទី​១​សីហា ឆ្នាំ​២០១២ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ច្បាប់ និង​សេដ្ឋកិច្ច ថា ករណី​លោក​ម៉ម​សូណង់ដូ ជា​រឿង​ផ្លូវ​ច្បាប់​របស់​តុលាការ ដែល​ត្រូវ​ត្រៀម​មេធាវី ដើម្បី​តតាំង​រឿងក្តី តាម​ផ្លូវច្បាប់​។ រីឯ​គំនាប​អន្តរជាតិ ឬក៏​ស្នាម​មេដៃ របស់​មហាជន មិន​អាច​ជួយ​លោក​ម៉ម​សូណង់ដូ ឲ្យ​រួចផុត​ពី​ការកាត់ទោស តាម​ផ្លូវ​ច្បាប់​បាន​ទេ​៕​
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Kea (1)
  • 15206_508252042571435_1628663280_n
  • Tey5
  • Liza-15
  • 35661_382576535162366_876752218_n

Our Partners