ភ្នំពេញ:
ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា លោក ថៅ វាសនា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២នេះ បានចេញលខិតចំហស្វាគមន៍ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកើតឡើងដោយឆន្ទៈនយោបាយរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតទៀងទាត់ គោរពបានតាមបទដ្ឋានប្រជាធិបតេយ្យ។
នៅក្នុងលិខិតចំហនោះ បានបង្ហាញថា សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា តំណាងឲ្យអង្គការយុវជន និងអង្គការ សមាគមជា សមាជិកចំនួន ៣១ សូមបង្ហាញជំហរបស់ខ្លួនចំពោះទិវាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ ដូចខាងក្រោម :
១- ចងចាំជានិច្ចមិនអាចបំភ្លេចបាននូវសោកនាដកម្ម នៃរបបខ្មែរក្រហម ដែលបានធ្វើទារុណកម្មនិង កាប់សម្លាប់ជីវិតមនុស្សក្រៅច្បាប់ យ៉ាងឃោឃៅសាហាវព្រៃផ្សៃ មកលើពលរដ្ឋខ្មែររាប់លាននាក់ និងសូមប្រឆាំងដាច់ខាតចំពោះរបបប្រល័យពូជសាសន៍នេះ។
២- យើងមានការសោកស្តាយចំពោះទស្សនៈបុគ្គលអ្នកនយោបាយមួយចំនួនតូច នាពេលថ្មីៗ កន្លងមក ដែលចោទប្រកាន់ថា អ្នកគាំទ្រថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ថា ជាពួកក្បត់ជាតិ ការចោទប្រកាន់ទាំងនេះ បានទាក់ទាញសាធារណៈមតិជាតិ និងអន្តរជាតិឲ្យមើលឃើញកាន់តែច្បាស់នូវទង្វើដ៏ល្ងង់ខ្លៅ ដើម្បីបម្រើផលប្រយោជន៍នយោបាយដោយងងើល និងមើលស្រាលចំពោះទុក្ខសោកវេទនារាប់មិនអស់
របស់ប្រជាជនកម្ពុជារាប់លាននាក់។
៣- សូមសម្តែងការគាំទ្រ អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និង សូមជំរុញឲ្យតុលាការដាក់ទោសអតីតមេដឹកនាំខ្មែរក្រហមទាំងនោះ ឲ្យបានខ្លាំងក្លាដើម្បីកុំឲ្យមានរបបវាលពិឃាតនេះ កើតឡើងសាជាថ្មី។
៤- ស្វាគមន៍ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកើតឡើងដោយឆន្ទៈនយោបាយរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតទៀងទាត់ គោរពបានតាមបទដ្ឋានប្រជាធិបតេយ្យ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ។ការស្ទាបស្ទង់មតិក្នុងចំណោមប្រជាជន ២.០០០នាក់ ដោយ អង្គការ IRI បានឲ្យដឹងថា ប្រជាជន ៨១% អះអាងថា រាជរដ្ឋាភិបាលកំពុងធ្វើត្រូវ ៨៧% គាំទ្រសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ៦៧% គាំទ្រគណបក្សប្រជាជនកម្ពុជា៕

.jpg)

.jpg)