ភ្នំពេញ:
ពាក់ព័ន្ធនឹងកាសែតប្រទេសអូស្ត្រាលី នាពេលថ្មីនេះ ផ្សព្វផ្សាយការចោទប្រកាន់ថា លោកឧកញ៉ា ហ៊ុន តូ ក្មូយប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧកញ៉ាមួយចំនួន ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញឿននោះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១២ បានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា អ្នកដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីសំណាក់កាសែតអូស្ត្រាលី ដែលបានចុះផ្សាយនោះ គេបានបកស្រាយបំភ្លឺរួចហើយ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានមានប្រសាសន៍បញ្ជាក់ថា “ខ្ញុំបានដឹងថា អ្នកទាំងពីរនាក់ហ្នឹង បកស្រាយ និងបញ្ជាក់រួចហើយ រហូតដល់ព្រមាន ប្តឹងផ្តល់ទៅកាសែតទៀត។ បុគ្គលរបស់គាត់ បានបដិសេធរួចហើយ”។
លោកឧបយករដ្ឋមន្ត្រី ស ខេង បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺលោក ខៀវ សុភ័គ ( អ្នកនាំពាក្យក្រសួងមហាផ្ទៃ ) បានឆ្លើយបដិសេធនូវព័ត៌មាន ទាំងអស់នោះរួចហើយដែរ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ពុំទាន់មានខ្លឹមសារអី ជាមូលដ្ឋាន ដើម្បីឲ្យក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវនោះទេ។ នោះគ្រាន់តែជាព័ត៌មានមួយតែប៉ុណ្ណោះ។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ខាងលើនេះ បានធ្វើឡើង ចំពោះដំណឹងក្នុងកាសែតប្រទេសអូស្ត្រាលីមួយ ដែលបានចុះផ្សាយពីថា លោកឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដ៏ធំមួយ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី។ ក្នុងកាសែតនោះ ដែលបានផ្សាយកាលពីចុងខែមីនា ក៏បានលើកឡើងពីការពាក់ព័ន្ធរបស់លោកឧកញ៉ា គិត ម៉េង ទៅនឹងការជួញដូរគ្រឿងញៀននោះផងដែរ។
ក៏ប៉ុន្តែភ្លាមៗនោះ លោកឧកញ៉ា ហ៊ុនតូ បានបដិសេធ និងដាក់ពាក្យបណ្តឹង ប្រឆាំងកាសែតអូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា។
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រឆាំងសមរង្ស៊ី បានមានប្រសាសន៍ថា បន្ទាប់ពីមានសារព័ត៌បានចុះផ្សាយបែបនេះ រួចហើយគឺក្រសួងមហាផ្ទៃ ត្រូវតែមានកាតព្វកិច្ច បើកការស្រាវជ្រាវទាក់ទង និងបញ្ហាទាំងនោះឲ្យច្បាស់លាស់ ពីព្រោះនេះមិនមែនជារឿង តូចតាចទេ។
លោក យឹម សុវណ្ណ បានបន្តថា “ហើយការដែលមានពាក់ព័ន្ធនឹងឧកញ៉ាមួយចំនួន នៅក្នុងប្រទេសកម្ពុជា ដែលរកស៊ីដោយខុសច្បាប់នោះ កើតមាននៅក្នុងស្ថានភាព ជាក់ស្តែង ក៏ប៉ុន្តែឧកញ៉ាទាំងនោះ ត្រូវបានការពារដោយមន្ត្រីមានអំណាចធំៗ។ ដូច្នេះជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដែលត្រូវតែស៊ើបអង្កេតព័ត៌មាននេះ។ បើរកឃើញកំហុសឆ្គង ត្រូវតែយកច្បាប់មកអនុវត្ត"។
រីឯលោក អ៊ូ វីរៈ នាយកមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ផងដែរថា នៅប្រទេសកម្ពុជា អត់មានអីប្លែកទេ ពីព្រោះមានមន្ត្រីប្រឆាំងគ្រឿងញៀនម្នាក់ កំពុងជាប់នៅក្នុងពន្ធនាគារ គឺលោក ម៉ឹក ដារ៉ា។
លោកវីរៈបានបន្តថា "អត់មានអីប្លែកទេ តាមពិត មានមេគ្រឿងញៀនមួយ លោក ម៉ឹក ដារ៉ា ជាប់គុករួចហើយ។ ដូច្នេះអត់មានអីប្លែកទេ។ ចំពោះខ្ញុំអត់មានអីប្លែកទេ”។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្តទៀតថា នៅប្រទេសកម្ពុជារាល់ថ្ងៃនេះ ការគ្រប់គ្រងរដ្ឋអត់ មានជាប្រព័ន្ធត្រឹមត្រូវទេ។ ដូច្នេះគឺគ្រប់គ្រងតាមខ្សែស្រឡាយ។ ពេលខ្លះអ្នកអនុវត្តច្បាប់ ក្លាយជាអ្នករងគ្រោះវិញ ដោយគាត់ចាប់ប៉ះចំអ្នកមានខ្សែ ដែលនេះរឿងមួយ មាននៅទូទាំងប្រទេស។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ កាសែតអូស្ត្រាលី បានចុះផ្សាយថាលោកឧកញ៉ាហ៊ុនតូ ឧកញ៉ាគិតម៉េង មានជាប់ពាក់ព័ន្ធការចរាចរណ៍គ្រឿងញៀន ប៉ុន្តែលោកឧកញ៉ា ទាំងពីរនាក់នោះ បានចេញមុខបដិសេធរួចហើយថា ពួកគាត់អត់មានជាប់ពាក់ពន្ធ័ដូចការចោទប្រកាន់ ពីសំណាក់កាសែតអូស្ត្រាលី ចុះផ្សាយនោះទេ៕

.jpg)

.jpg)