ភ្នំពេញ:
អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលគេស្គាល់ជាទូទៅថា តុលាការខ្មែរក្រហម បានចងក្រង និងផ្សព្វផ្សាយនូវកម្រងពាក្យសុំអភ័យទោសរបស់អតីតមេគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច។ កម្រងពាក្យសុំអភ័យទោសទាំងនោះ ត្រូវបង្ហោះក្នុងគេហទំព័ររបស់សាលាក្តីខ្មែរក្រហម ព្រមទាំងថតចម្លងជា DVD សម្រាប់ផ្តល់ឲ្យអង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ វិទ្យាល័យ បណ្ណាល័យ និងស្ថាប័នសាធារណៈ។
សេចក្តីប្រកាស ក្នុងគេហទំព័ររបស់តុលាការខ្មែរក្រហម បង្ហាញថា នៅក្នុងសាលដីកាស្ថាពរសំណុំរឿង ០០១ ប្រឆាំងនឹង កាំង ហ្កេកអ៊ាវ ហៅ ឌុច អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរក្សាសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលបញ្ជាឲ្យចងក្រងនិងផ្សព្វផ្សាយនៅលើគេហទំព័ររបស់ អ.វ.ត.ក នូវពាក្យសុំអភ័យទោសនិងការទទួលស្គាល់កំហុសរបស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅក្នុងអំឡុងសវនាការ ក្នុងនោះរួមទាំងសវនាការលើបណ្តឹងសាទុក្ខនៅចំពោះមុខអង្គជំនុំជម្រះតុលាការកំពូលផងដែរ។
សេចក្តីប្រកាស ក៏បានបន្ថែមថា ការចងក្រង និងផ្សព្វផ្សាយខ្សែវីដេអូនៃពាក្យសុំអភ័យទោសរបស់ ឌុច គឺជាការផ្តល់សំណងផ្លូវចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង ០០១។
សាធារណជនអាចមើលខ្សែវីដេអូនៃពាក្យសុំអភ័យទោសនិងការទទួលស្គាល់កំហុសរបស់ ឌុច នៅលើគេហទំព័ររបស់ អ.វ.ត.ក http://www.eccc.gov.kh/video/apology។
ចំណែក អង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ វិទ្យាល័យ បណ្ណាល័យ និងស្ថាប័នសាធារណ ក៏អាចស្នើសុំច្បាប់ថតចម្លងជា DVD នៃខ្សែវីដេអូនេះ ដោយទាក់ទងមកផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក តាមរយៈសារអេឡិកត្រូនិក pas@eccc.gov.kh ឬទូរស័ព្ទដោយផ្ទាល់មកលោក ចិន ហែមវិចិត្រ ជំនួយការកម្មវិធីផ្សព្វផ្សាយ តាមទូរស័ព្ទលេខ 023 861 565។
ជាការកត់សម្គាល់ កម្រងពាក្យសុំអភ័យទោសរបស់ កាំង ហ្កេកអ៊ាវ នៅក្នុងសវនាការរបស់តុលាការខ្មែរក្រហម ត្រូវបានគេកាត់ជាខ្លីបវីដេអូនិងខ្សែអាត់សំឡេង ដែលលោក បានថ្លែងឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៩, ថ្ងៃទី៧មេសា ឆ្នាំ២០០៩, ថ្ងៃទី៩ មិថុនា ឆ្នាំ២០០៩, ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៩, ថ្ងៃទី១កក្កដា ឆ្នាំ២០០៩, ថ្ងៃទី២កក្កដា ឆ្នាំ២០០៩, ថ្ងៃទី៨កក្កដា ឆ្នាំ២០០៩, ថ្ងៃទី៩កក្កដា ឆ្នាំ២០០៩, ថ្ងៃទី១៣កក្កដា ឆ្នាំ២០០៩, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៩, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០០៩, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៩, ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៩, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៩, ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៩, ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៩, ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០៩, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៩, ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ និងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១។
រូបភាពវីដេអូ ដែលបានបង្ហោះតាមគេហទំព័ររបស់សាលាក្តីខ្មែរក្រហមទាំងនោះ មានរត់អក្សរអង់គ្លេស នៅខាងក្រោមផងដែរ។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសសាលក្រមស្ថាពរ បិទផ្លូវតវ៉ា ដោយសម្រេចផ្តន្ទាទោស លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដាក់ពន្ធនាគារអស់មួយជីវិត ជាទោសអតិបរមា ដែលមានចែងក្នុងច្បាប់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩៕

.jpg)

.jpg)