ឧត្តរមានជ័យ:
នៅខេត្ដឧត្ដរមានជ័យ ដែលជាខេត្ដមួយជាប់ព្រំដែន និងប្រទេសថៃ ហើយក៏ជាខេត្ដមួយ បានផ្ទុះសង្គ្រាម ឈ្លានពានពីទាហានថៃ កាលពីមួយឆ្នាំមុន ឥឡូវខេត្ដនេះ កំពុងចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៣ ខែមិថុនានេះ ដោយមិនមានបញ្ហាអ្វីកើតឡើងឡើយ។
ខេត្ដឧត្ដរមានជ័យ មានគណបក្សចំនួន៦ បានចូលរួមបោះឆ្នោតប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន។ គណបក្សទាំង ៦ មាន៖ ទីមួយ គណបក្សប្រជាជនកម្ពុជា, ទីពីរ គណបក្សហ្វ៊ុនស៊ិនប៉ិច, ទីបី គណបក្សនរោត្ដមរណឫទ្ធិ, ទីបួន គណបក្សសិទ្ធិមនុស្ស, ទីប្រាំ គណបក្សសមរង្ស៊ី និងទីប្រាំមួយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
ជាមួយនឹងការប្រព្រឹត្ដទៅ ក្នុងការបោះឆ្នោត នៅខេត្ដឧត្ដរមានជ័យ នាពេលនេះ តាមបញ្ជីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ដ បានឱ្យដឹងថា មានអ្នកបោះឆ្នោត ចំនួន ១២២.៤៩៩ នាក់ បានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ជាមួយគ្នានោះ ខេត្ដឧត្ដរមានជ័យ មាន ២៤៥ ការិយាល័យបោះឆ្នោត។
លោក គន់ គីម សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ដឧត្ដរមានជ័យ ដែលបោះឆ្នោតគ្រប់អាណត្ដិកន្លងមក ធ្លាប់តែឃើញចូលរួមបោះឆ្នោត នៅខេត្ដកណ្ដាល ដែលជាអាសយដ្ឋានស្នាក់នៅអចិន្ដ្រៃយ៍របស់លោក តែសំរាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនានេះ គេឃើញលោក គន់ គីម បានមកចូលរួមបោះឆ្នោត នៅការិយាល័យ ០១០៣ ស្ថិតនៅវត្ដប្រាសាទរាជា ក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។
លោក គន់ គីម បានថ្លែងប្រាប់គេហទំព័រ CEN ថា លោកនិងមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោត ដោយសម្ងាត់ ដើម្បីបំពេញជាកាត្វព្វកិច្ចរបស់ពលរដ្ឋកម្ពុជាមួយរូបរួចហើយ តាំងពីព្រឹកព្រលឹមមកម្ល៉េះ។
លោក គន់ គីម បានថ្លែងទៀតថា ការបោះឆ្នោតនាថ្ងៃទី៣ ខែមិថុនានេះ បានប្រព្រឹត្ដទៅដោយរលូន ហើយគិតមកដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃដដែល នៅខេត្ដឧត្ដរមានជ័យ ដែលលោកជាប្រធានក្រុមការងារថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ដ មិនទាន់ទទួលបានរបាយការណ៍ណាមួយ ដែលអាចបង្ហាញថា ជាការរាំងស្ទះ ដល់ការបោះឆ្នោតនោះឡើយ។
លោកបន្ដថា ការបោះឆ្នោតពិតជាល្អយុត្ដិធម៌ និងទទួលយកបាន៕

.jpg1.jpg?1348768253)

.jpg)

.jpg)