ភ្នំពេញ:
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ ថា ភ្នាក់ងារ នៃគណបក្សនយោបាយ ចំនួន ១១៨.៨១០ នាក់ នឹងសង្កេតមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣។
សេចក្ដីប្រកាសបានបង្ហាញថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ មានភ្នាក់ងារ នៃគណបក្សនយោបាយ សរុបចំនួន ១១៨.៨១០ នាក់ នឹងចូលរួមសង្កេតមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត ១៨.១០៧ ការិយាល័យទូទាំងប្រទេស។
ចំនួនភ្នាក់ងារទាំងនេះ មកពីគណបក្សនយោបាយចំនួន ១០ ដែលគណបក្សនីមួយៗ បានដាក់ភ្នាក់ងាររបស់ខ្លួន ដូចខាងក្រោម៖
១. គណបក្សប្រជាជនកម្ពុជា បានដាក់ភ្នាក់ងារចំនួន ៣៦.១១២នាក់ ក្នុងនោះស្រីចំនួន ៥.៣៦៩នាក់។
២. គណបក្សសមរង្ស៊ី បានដាក់ភ្នាក់ងារចំនួន ៣៤.១២៥នាក់ ក្នុងនោះស្រីចំនួន ១០.៣០៣នាក់។
៣. គណបក្សហ្វ៊ុនស៊ិនប៉ិច បានដាក់ភ្នាក់ងារចំនួន ២០.៧៦៨នាក់ ក្នុងនោះស្រីចំនួន ៧.៤៨១នាក់។
៤. គណបក្សសិទ្ធិមនុស្ស បានដាក់ភ្នាក់ងារចំនួន ១៦.៤២១នាក់ ក្នុងនោះស្រីចំនួន ៣.៩៨១នាក់។
៥. គណបក្សនរោត្តម រណឫទ្ធិ បានដាក់ភ្នាក់ងារចំនួន ៩.៧៦៧នាក់ ក្នុងនោះស្រីចំនួន ៣.២០៧នាក់។
៦. គណបក្សសញ្ជាតិកម្ពុជា បានដាក់ភ្នាក់ងារចំនួន ៧៧៨នាក់ ក្នុងនោះស្រីចំនួន ៣១៣នាក់។
៧. គណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ បានដាក់ភ្នាក់ងារចំនួន ៤៥៩នាក់ ក្នុងនោះស្រីចំនួន ១០៥នាក់។
៨. គណបក្សខ្មែរឈប់ក្រ បានដាក់ភ្នាក់ងារចំនួន ៣០៥នាក់ ក្នុងនោះស្រីចំនួន ១០៨នាក់។
៩. គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានដាក់ភ្នាក់ងារចំនួន ៦៣នាក់ ក្នុងនោះស្រីចំនួន ២២នាក់។
១០. គណបក្សចលនាប្រជាធិបតេយ្យ បានដាក់ភ្នាក់ងារចំនួន ១២នាក់។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុននេះ៕

.jpg)