ភ្នំពេញ:
ចំនួនទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០១២នេះ មាន ៩៩៥.២១០ នាក់ កើនឡើង ២៧,៨% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ដែលបានអញ្ជើញសមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនីស្ដចិន ដឹកនាំដោយលោក ហឺ គួឈាំង (He Guoqiang) មកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២។
ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១១-២០២០ ឲ្យស្របទៅនឹងស្មារតីនៃផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១១-២០១៥ (ATSP ២០១១-២០១៥) និងយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០១២-២០១៥ (ATMS ២០១២-២០១៥) សំដៅធ្វើយ៉ាងណាឲ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ទេសចរ។ ផែនការយុទ្ធសាស្ត្រទាំងនេះ ផ្តោតជាសំខាន់លើការអភិវឌ្ឍផលិតផលទេសចរណ៍ ការបង្កើនការឃោសនា និងផ្សព្វផ្សាយការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ។ ទាំងនេះបាននិងកំពុងពង្រឹងយុទ្ធនាការឃោសនាផ្សព្វផ្សាយ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ” និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាន សេវាល្អ” សំដៅធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទាក់ទាញ់មួយដ៏សំខាន់ ក្នុងតំបន់ និងក្នុងពិភពលោក។
ទីផ្សារទេសចរណ៍សំខាន់ៗទាំងដប់មកកម្ពុជា រយៈពេលបីខែដើមឆ្នាំ២០១២ ធៀបនឹងបីខែដើមឆ្នាំ២០១១ រួមមាន ៖
១-ប្រទេសវៀតណាម មានចំនួន ១៧៨.៩៦៧ នាក់ ស្មើនឹង ១៨% នៃចំនួនសរុប កើនឡើង ៣៦,៨%។
២-កូរ៉េ មានចំនួន ១៥១.២៣៣ នាក់ ស្មើនឹង ១៥,២% កើនឡើង ៤០,៧%។
៣-ចិន មានចំនួន ៨៨.៨៥២នាក់ ស្មើនឹង៨,៩% កើនឡើង៣២,៩%។
៤-ជប៉ុន មានចំនួន ៥៤.៤៥១ នាក់ ស្មើនឹង ៥,៥% កើនឡើង ១០,៦%។
៥-អាមេរិក មានចំនួន ៥៣.៦៦៧ នាក់ ស្មើនឹង ៥,៤% កើនឡើង ១៩,៥%។
៦-ឡាវ មានចំនួន ៤៩.៣៤៨ នាក់ ស្មើនឹង ៥% កើនឡើង ៨៨%។
៧-ថៃ មានចំនួន ៤៤.០០៤ នាក់ ស្មើនឹង ៤,៤% កើនឡើង ៦៤%។
៨-បារាំង មានចំនួន ៣៨.៨៦០ នាក់ ស្មើនឹង ៣,៩% កើនឡើង ៧,៨%។
៩-រុស្ស៊ី មានចំនួន ៣៧.១២៣ នាក់ ស្មើនឹង ៣,៧% កើនឡើង ៤៩,៦%។
១០-ប្រទេសអង់គ្លេស មានចំនួន ៣៧.០០៦ នាក់ ស្មើនឹង ៣,៧% កើនឡើង ១៥,៧%។
ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា រយៈពេលបីខែដើមឆ្នាំ២០១២ រួមមាន មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ចំនួន ៧០៤.១៩៥ នាក់ ស្មើនឹង ៧០,៨% កើនឡើង ៣៣,៦% ក្នុងនោះមកពីតំបន់អាស៊ាន ៣៣៧.២៤៩ នាក់ ស្មើនឹង ៣៣,៩% កើនឡើង ៤៣,៣%។ មកពីតំបន់អឺរ៉ុប ចំនួន ២០៧.៤៦០ នាក់ ស្មើនឹង ២០,៨% កើនឡើង ១៤,៨%។ មកពីតំបន់អាមេរិក ចំនួន ៧៨.៤០២ នាក់ ស្មើនឹង ៧,៩% កើនឡើង ១៨,៦%។
ចំនួនទេសចរអន្តរជាតិផ្ទៃក្នុង ទៅទស្សនាតំបន់អាទិភាពទាំងបួន នៅបីខែដើមឆ្នាំ២០១២ រួមមាន តំបន់សៀមរាបអង្គរ ទទួលបានទេសចរអន្តរជាតិ ៦៣៤.៤៧៤ នាក់ ស្មើនឹង ៦៤,៣% នៃចំនួនសរុប កើនឡើង ៤៦,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១១។ តំបន់ភ្នំពេញ ទទួលបានទេសចរអន្តរជាតិចំនួន ៣៥៥.៣៣៦ នាក់ កើនឡើង ៣,៧%។ តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្តរជាតិចំនួន ៨៥.៣១៧ នាក់ កើនឡើង ៤៩,៥% និងតំបន់អេកូទេសចរណ៍ភូមិភាគឦសាន ទទួលបានទេសចរអន្តរជាតិចំនួន ១៨.២១៤ នាក់ កើនឡើង ១៧,២%។
យ៉ាងណាក៏ដោយ ចំនួនទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេស ក្នុងរយៈពេលបីខែដើមឆ្នាំ២០១២ មានចំនួន ១៨៨.២៦៧ នាក់ កើនឡើង ៣៧,១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១១។
តាមការព្យាករណ៍បានឲ្យដឹងថា នៅឆ្នាំ២០១២នេះ កម្ពុជានឹងអាចទទួលបានទេសចរអន្តរជាតិបានប្រមាណ ៣,២ លាននាក់ នៅឆ្នាំ២០១៥ ប្រមាណ ៣,៥ លាននាក់ និងនៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលបានទេសចរអន្តរជាតិប្រមាណ ៧ លាននាក់។
ជាមួយគ្នានោះ ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា កាលពីឆ្នាំ២០១១ មានចំនួន ២៤៧.១៨៧ នាក់ កើនឡើង ៣៩,២% ស្ថិតនៅក្នុងលំដាប់លេខ៣ ក្នុងនោះរយៈពេលបីខែដើមឆ្នាំ២០១២នេះ ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា មានចំនួន ៨៨.៨៥២ នាក់ កើនឡើង ៣២,៩% ស្ថិតក្នុងលំដាប់លេខទី៣៕ KK

.jpg)