ព្រះសីហនុ:
កម្មករប្រមាណជិត៨០០នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តវ៉ាឲ្យថៅកែរោងចក្រគោរពពេលវេលា និងច្បាប់ការងារ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២។
តំណាងកម្មករទាំងនោះ បាននិយាយថា ពួកគេធ្វើការតវ៉ានៅព្រឹកនេះ គឺមានគោលបំណងចង់ឲ្យថៅកែរោងចក្រគោរពពេលវេលា និងច្បាប់ការងារខ្លះៗ។ ជាក់ស្តែងដូចជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តឡើងតាំងពីថ្ងៃទី១៣ ខែឧសភា មក ភាគីខាងថៅកែរោងចក្រមិនបានអនុញ្ញាតឲ្យកម្មករបានឈប់សម្រាកនោះទេ។ ដោយបានបង្ខំឲ្យកម្មករធ្វើការមិនគោរពពេលវេលាទៀតផង ដូចជាដល់ពេលចេញឈប់សម្រាកភាគីខាងរោងចក្រមិនអនុញ្ញាតឲ្យកម្មករចេញទាំងអស់គ្នានោះទេ ដោយដាក់កំណត់ទៅកម្មករចំពោះអ្នកធ្វើការងារសម្រេច ទើបចេញបាន ចំពោះអ្នកដែលមិនទាន់សម្រេចកិច្ចការរបស់ខ្លួន មិនអនុញ្ញាតឲ្យចេញបានទេ ទោះបីដល់ម៉ោងសម្រាកហើយក៏ដោយ។
មូលហេតុខាងលើនេះហើយ ទើបកម្មករទាំងអស់ធ្វើការតវ៉ាតែម្តង ហើយការតវ៉ាពេលនេះ គឺប្រកបដោយអហិង្សា គឺនាំគ្នាឈរនៅមុខផ្លូវចូលទៅរោងចក្រ ដោយមិនរំខានដល់សាធារណជនឡើយ។
លោក កែវ ឧត្តម អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ ជាថ្ងៃឈប់សម្រាក ប៉ុន្តែភាគីខាងរោងចក្រ និងភាគីខាងកម្មករគេត្រូវរ៉ូវគ្នាបង្ហើយផលិតផលរបស់ក្រុមហ៊ុនប្រញាប់នាំចេញ ទើបមិនឈប់សម្រាក ជាមួយគ្នានោះក៏មានកម្មករមួយចំនួនមិនឯកភាព ដោយយកលេសថា ភាគីក្រុមហ៊ុនមិនគោរពច្បាប់ការងារ និងពេលវេលា ទើបមានការតវ៉ានេះឡើង បន្ទាប់ពីធ្វើការតវ៉ាអស់រយៈពេលមួយព្រឹកនេះ ភាគីខាងរោងចក្រ និងមន្ត្រីមន្ទីរការងារបានចុះទៅសម្របសម្រួលគ្នារំសាយវិញហើយដែរ៕ S

.jpg)