តាកែវ:
តំណាងប្រជាពលរដ្ឋក្រុងដូនកែវ និងទីប្រជុំជនអង្គតាសោម ប្រធានមន្ទីរជុំវិញខេត្ត បានមកជួបជុំគ្នានៅសាលប្រជុំមន្ទីរគណៈកម្មាធិការអភិវឌ្ឍន៍ជនបទខេត្ត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ ដើម្បីស្តាប់ការផ្សព្វផ្សាយរបស់អជ្ញាធរអគ្គិសនីកម្ពុជា ស្តីពីការពិគ្រោះយោបល់ជាសាធារណៈ លើការកែសម្រួលបញ្ជីថ្លៃអគ្គិសនីសម្រាប់ការចែកចាយ របស់អគ្គិសនីកម្ពុជា នៅក្រុងដូនកែវ និងនៅទីប្រជុំជនអង្គតាសោម ខេត្តតាកែវ ដែលមានលោក កង សំអឿន អភិបាលរងខេត្ត អញ្ជើញចូលរួម។
ក្នុងសេចក្តីជូនដំណឹង លោក ទី ថានី នាយកប្រតិបត្តិនៃអាជ្ញាធរអគ្គិសនី បានដកស្រង់បញ្ជាក់ថា ពេលនេះអគ្គិសនីនាំចូលពីប្រទេសវៀតណាម ពីប្រទេសថៃ អគ្គិសនីដែលផលិតពីប្រេងឥន្ធនៈ និងផលិតពីធ្យូងថ្ម នាំចូល មានថ្លៃកើនឡើងលើសពីឆ្នាំ២០១០ ប្រហែល ៣០ ភាគរយ ធ្វើអោយថ្លៃដើមសរុប នៃប្រភពអគ្គិសនីនៅលើបណ្តាញជាតិបានកើនឡើង រហូតដល់អាជីវកម្មអគ្គិសនីកម្ពុជាទប់ទល់លែងរួច ទោះជាមានប្រភពពីវារីអគ្គិសនីដែលថ្លៃថោកជាងខ្លះមកជួយចូលរួមក៏ដោយ។ ដូច្នេះចាំបាច់ត្រូវតែធ្វើការកែសម្រួលបញ្ជីថ្លៃលក់អគ្គិសនីឡើងវិញ ទើបការផ្គត់ផ្គង់អគ្គិសនីអាចមាននិរន្តរភាព។
សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅក្រុងដូនកែវ និងទីប្រជុំជនអង្គតាសោម ខេត្តតាកែវ ជាគោលនយោបាយក្នុងការកែសម្រួលអត្រាថ្លៃលក់អគ្គិសនី ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជាសម្រេចថា ផ្តល់ការអនុគ្រោះរក្សាអាត្រាថ្លៃលក់អគ្គិសនី សម្រាប់ប្រជាពលរដ្ឋ ដែលជាធម្មតា គឺជាអតិថិជនធុនតូច ភ្ជាប់ចរន្តពីខ្សែបណ្តាញអគ្គិសនីសាធារណៈ តង់ស្យុងទាប ដែលដំឡើងតាមផ្លូវសាធារណៈ ឱ្យនៅដដែល ដោយមិនធ្វើការផ្លាស់ប្តូរ ទេ។ ក្រៅពីនោះ សម្រាប់អតិថិជនធុនមធ្យម ធុនធំ និងតង់ស្យុងមធ្យម ដែលជាធម្មតា គឺអតិថិជនពាណិជ្ជកម្ម ឧស្សាហកម្ម សម្រេចបង្កើនអត្រាថ្លៃចំនួន ៥ ភាគរយបន្ថែម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២។
ក្រោយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ ឯកសារបញ្ជីថ្លៃលក់អគ្គិសនីថ្មីនេះ នឹងត្រូវចាត់ទុកថាបានឆ្លងកាត់ការពិគ្រោះយោបល់រួច ហើយអាជ្ញាធរអគ្គិសនីកម្ពុជា អាចធ្វើការពិនិត្យ និងអនុម័តបញ្ជីថ្លៃលក់អគ្គិសនីថ្មីនេះ ទៅតាមការកំណត់របស់ច្បាប់ ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា៕ K

.jpg)