ភ្នំពេញ:
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាប្រសិទ្ធភាពថាមពលលើកទី២ តំបន់អាស៊ីបូព៌ា នៅរាជធានីភ្នំពេញ អ្នកជំនាញការ និងអ្នកកំណត់នូវគោលនយោបាយនៃអ្នកចូលរួម បានលើកឡើង និងផ្សព្វផ្សាយនូវយុទ្ធសាស្ត្រមួយចំនួន ដែលស៊ីទៅនឹងបរិបទមជ្ឈដ្ឋានក្នុងតំបន់ និងពិភពលោកទាំងមូល។
ប្រទេសកម្ពុជា កំពុងត្រូវការថវិកាប្រមាណជា ១.០០០ លានដុល្លារ សម្រាប់អភិវឌ្ឍក្នុងរយៈពេលវែង ឬយ៉ាងហោចណាស់ ១០០ លានដុល្លារ សម្រាប់ការវិនិយោគប្រចាំឆ្នាំ ដើម្បីធ្វើវឌ្ឍនកម្មទៅលើគម្រោងថាមពលកកើតឡើងវិញ បំពេញតម្រូវការអគ្គិសនីនៅតាមទីជនបទដាច់ស្រយាល ក្នុងបុព្វហេតុកាត់បន្ថយ ដោយយោងទៅលើការបូកសរុបនៃប្រេងម៉ាស៊ូត។ នេះជាសក្ខីកម្ម ដែលបានបង្ហាញដោយលោក ទូច សុវណ្ណា ប្រធានស្ថាប័នបច្ចេកវិទ្យាថាមពល នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា។
ប្រទេសថៃ បានផ្តោតទៅលើគោលនយោបាយឥន្ធនៈផ្សេងៗ ដោយឆ្លងកាត់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ការនាំចូលថាមពលពីប្រទេសជិតខាង និងធ្យូង ដើម្បីធ្វើឲ្យមានតុល្យភាពនៃការប្រើប្រាស់ហ្គាស។
លោកបណ្ឌិត JirapornSirikum ប្រធានស្ថាប័នប្រព័ន្ធបង្កើតអភិវឌ្ឍគម្រោងនៃ EGAT បាននិយាយថា “ប្រទេសថៃ នៅតែពឹងផ្អែកលើឧស្ម័នធម្មជាតិ ប៉ុន្តែវានឹងត្រូវកាត់បន្ថយពី ៦៧ ភាគរយ នៅឆ្នាំ២០១១ ទៅប្រហែលជា ៥៨ ភាគរយ នៅឆ្នាំ២០៣០ ដែលទោះបីជាយើងបានពន្យារពេលនូវការអនុវត្តគម្រោងថាមពលនុយក្លេរអ៊ែរ បន្ទាប់ពីគ្រោះថ្នាក់នៅ Fukushima ក៏ដោយចុះ។ យើងរង់ចាំទាល់តែប្រទេសជប៉ុន ចាប់ផ្តើមបានមួយរយភាគរយនូវគម្រោងស្ថានីយ៍នុយក្លេរអ៊ែររបស់គេចប់សព្វគ្រប់”។
សន្និសីទប្រសិទ្ធភាពថាមពលអាស៊ានលើកទី២ បានចាប់ផ្តើមពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ ដែលក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ ដោយមានកិច្ចសហប្រតិបត្តការជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា(ERIA)និងមជ្ឈមណ្ឌលថាមពលអាស៊ាន(ACE) ដោយគាំទ្រថវិកាពីទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA)៕

.jpg?1348764504)
.jpg?1348764504)

.jpg)

.jpg)