ភ្នំពេញ:
ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងរាជធានីភ្នំពេញ នឹងមានរៀបចំការប្រគំតន្ត្រី ក្នុងឱកាសពិព័រណ៍ពាណិជ្ជកម្មទំនិញវៀតណាម គុណភាពខ្ពស់ ឆ្នាំ២០១២ "Quality Vietnamese Goods Fair 2012"។ នេះបើតាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ។
ពិព័រណ៍ពាណិជ្ជកម្មទំនិញវៀតណាម ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំ នៅក្នុងរាជធានីភ្នំពេញ។ ទំនិញវៀតណាម រួមមាន៖ សម្ភារៈប្រើប្រាស់ធ្វើពីផ្លាស្ទីក និងគ្រឿងឧបភោគបរិភោគ ជាដើម។ ទំនិញទាំងនោះ ត្រូវបានបង្ហាញ និងតាំងលក់ក្នុងឱកាសពិព័រណ៍ទំនិញវៀតណាម។
ឯកអគ្គរដ្ឋទូតប្រទេសវៀតណាម លោក NGO ANH DZUNG បានថ្លែងប្រាប់ក្រុមអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី៣១កក្កដា ឆ្នាំ២០១២ ថា ទំហំនៃការវិនិយោគរបស់វៀតណាម នៅកម្ពុជា មានទឹកប្រាក់ជាង ១.២០០ លានដុល្លារអាមេរិក។ រីឯទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានកើនឡើងជិត ៣.០០០ លានដុល្លារ៕ S

.jpg)