ភ្នំពេញ:
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍អោយដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច-ហិរញ្ញវត្ថុអាស៊ាន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ នឹងពិភាក្សាលើប្រធានសំខាន់ គឺស្ថិរភាពហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ាន និងអាស៊ីបូព៌ា។
លោក គាត ឈន់ បានលើកឡើងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន នឹងជួបប្រជុំគ្នា នៅថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០១២។ ចំណែកនៅថ្ងៃទី២៧ មីនា ឆ្នាំ២០១២ ខាងអនុរដ្ឋមន្ត្រី និងអគ្គទេសាភិបាលរងនៃធនាគារ ជួបគ្នាជាមួយអាស៊ាន និងអាស៊ាន បូក៣។
លោក គាត ឈន់ បានផ្តល់បទសំភាសន៍ដូច្នេះ ដល់ភ្នាក់ងារយកព័ត៌មានរបស់គេហទំព័រ CEN នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ នៅក្រៅកម្មវិធីបើកវគ្គ បណ្ដុះបណ្ដាល ស្ដីពី ការវាយតម្លៃអចលនទ្រព្យ ដីសម្បទាន ដីកសិកម្ម ដីតំបន់អភិវឌ្ឍន៍ក្រុងរណប និងការវាយតម្លៃ ទ្រព្យសកម្ម នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ រៀបចំដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនទ្រព្យកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានមានប្រសាសន៍បន្តថា បញ្ហាដែលកម្ពុជាយកចិត្តទុកដាក់នោះ គឺការធ្វើអោយមានស្ថិរភាពខាងហិរញ្ញវត្ថុ និងបញ្ហាស្ថិរភាពហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ាន និងអាស៊ានបូក៣( អាស៊ីបូព៌ា ) ព្រមទាំងការយកចិត្តទុកដាក់អំពីមូលនិធិ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ត្រូវធ្វើយ៉ាងម៉េចអោយមានចំនួនច្រើន។
លោក គាត ឈន់ បានលើកឡើងថា ក្នុងខណៈកម្ពុជា ជាប្រទេស ដែលត្រូវការខ្ចីយកមកប្រើប្រាស់អោយបាន ដោយមានលក្ខណៈសម្បទាន គឺអ្នកដែលមានហើយ មិនចាំបាច់ត្រូវការសម្បទាន ប៉ុន្តែកម្ពុជាយើងត្រូវការយកមកប្រើមានលក្ខណៈសម្បទាន ហើយក៏ត្រូវបង្កើនមូលនិធិនេះដែរ។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាត ឈន់ បានមានប្រសាសន៍បញ្ជាក់ថា “ចំពោះកិច្ចប្រជុំជារដ្ឋមន្ត្រីតែម្តង គឺថាមានប្រជុំជាវិប្បសាណា នៅថ្ងៃទី២៩ មីនាប្រជុំបិទទ្វារអត់ផ្សាយទេ។ ប៉ុន្តែប្រជុំជាផ្លូវការតែម្តង នឹងបើកដោយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ មីនា ឆ្នាំ២០១២ គឺប្រជុំពេញមួយថ្ងៃ”៕

.jpg)

.jpg)