ភ្នំពេញ:
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងមិនមានបញ្ហាសន្តិសុខស្បៀងទេ ខណៈដែលប្រទេសកម្ពុជារំពឹងថា នឹងអាចមានអង្ករសល់ចំនួនរហូតដល់ទៅ ២,៧៨ លានតោន នៅក្នុងឆ្នាំ២០១២នេះ។
សម្តេចតេជោបានមានប្រសាសន៍អំពីសន្តិសុខស្បៀង នៅពេលដែលសម្តេចបានបើកសិក្ខាសាលាថ្នាក់ជាតិលើកទីបួន ស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្រោមប្រធានបទ "អាហារូបត្ថម្ភរបស់មាតា និងកុមារ "។
សម្តេចបានមានប្រសាសន៍ថា ថ្វីត្បិតរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួល បណ្តាលឲ្យមានភាពរាំងស្ងួត និងទឹកជំនន់ជាបន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏យើងនៅតែអាចបង្កើនផលិតកម្មដំណាំស្បៀង ជាពិសេសដំណាំងស្រូវ តាមរយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការកែលម្អបច្ចេកវិទ្យាកសិកម្ម។
សម្តេចមានប្រសាសន៍បន្ថែមទៀតថា "តាមរយៈនេះ យើងអាចវាយតម្លៃបានថា កម្ពុជាពិតអាចរក្សាបាននូវសន្តិសុខស្បៀងរបស់ខ្លួន។ ជាក់ស្តែងឆ្នាំ២០១១កន្លងទៅ យើងអាចផលិតស្រូវបានប្រមាណ ៨,៧៧ លានតោន ដូច្នេះតុល្យភាពស្បៀងសម្រាប់ឆ្នាំ២០១២ គឺកម្ពុជាអាចនឹងមានអតិរេកស្រូវប្រមាណ ៤,៤៣ លានតោន ដែលគេគិតអតិរេកអង្ករ ២,៧៨ លានតោន"។
ប្រទេសកម្ពុជាកំពុងតែជំរុញការនាំអង្ករចេញ ឲ្យបានមួយលានតោន នៅឆ្នាំ២០១៥។
ឥឡូវកម្ពុជាក៏នឹងជំរុញការនាំចេញជាមួយប្រទេសថៃ ឲ្យបានកើនឡើងចំនួន ៣០ ភាគរយ ជារៀងរាល់ឆ្នាំផងដែរ៕

.jpg)