កំពត:
ក្នុងបំណងបង្កើនចំណាប់អារម្មណ៍អំពីវិធីខ្ចីប្រាក់ និងសេវាកម្មពាក់ព័ន្ធដើម្បីងាយស្រួលបញ្ជូលបច្ចេកវិទ្យាក្រោយ ប្រមូលផលព្រមទាំងផ្លាស់ប្ដូរព័ត៌មានពីឱកាស និងតម្រូវការរវាងអ្នកធ្វើសេវាកម្មជាកសិករឯកជន ម្ចាស់ម៉ាស៊ីនកិនស្រូវ អ្នកធ្វើ គោលនយោបាយ ស្ថាប័នរាជរដ្ឋាភិបាល ពិសេសផ្នែកធនាគារ ក្រោមការឧបត្ថម្ភដោយធនាគារអភិវឌ្ឍអាស៊ី (ADB) និងវិទ្យា ស្ថានស្រាវជ្រាវដំណាំស្រូវអន្ដរជាតិ វេទិកាអាជីវកម្មស្ដីពីការខ្ចីប្រាក់ និងសេវាកម្មធនាគារសម្រាប់វិស័យក្រោយប្រមូលផលស្រូវ មួយបានរៀបចំឡើងរយៈពេលពីរថ្ងៃដោយចាប់ផ្ដើមពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ ក្រោមប្រធានបទ “បន្ថយការបាត់បង់ក្រោយប្រមូលផល និងបង្កើនចំណូលដោយផលិតស្រូវមានគុណភាពល្អ”។ សិក្ខាសាលានេះប្រព្រឹត្ដឡើងនៅសាលប្រជុំរបស់ អង្គការអាសាក់ប្រចាំខេត្ដកំពតដែលមានការចូលរួមជាសិក្ខាកាមពីផ្នែកពាក់ព័ន្ធនានា និងតំណាងកសិករព្រមទាំងមន្ដ្រីកសិកម្ម ខេត្ដកំពត ពោធិសាត់ បាត់ដំបង និងខេត្ដតាកែវ។
បើកអង្គវេទិកាក្នុងឱកាសនេះ លោកចាន់ ចេស្ដា ប្រធានមន្ទីរកសិកម្មខេត្ដកំពតមានប្រសាសន៍ថា ជាធម្មតាក្រោយរដូវ ច្រូតកាត់តម្លៃស្រូវតែងមានការធ្លាក់ចុះ ប៉ុន្ដែឆ្នាំ២០១១ កន្លមកនេះបែរជាស្រូវឡើងថ្លៃជាងក្រោយរដូវស្ទូងដកទៅវិញ។ ព្រោះតែតម្លៃផលិតផលរបស់កសិករមិនស្ថិតស្ថេរបែបនោះហើយទើបតម្រូវឱ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធក្នុងការជួយដល់កសិករកុំឱ្យបាត់បង់ប្រយោជន៍ ឬជួយបង្កីនចំណូលសម្រាប់ពួកគាត់ដោយក្នុងនោះតួអង្គសំខាន់លើផ្នែកវិស័យឯកជនមានដូចជាធនាគារអេ ស៊ីលីដា និងស្ថាប័នមីក្រូហិរញ្ញវត្ថុដទៃទៀត ដែលមានវត្ដមានក្នុងវេទិកានាពេលនេះ។ ជាសំណូមពរស្នើដល់ផ្នែកឯកជនបើកបម្រើ សេវាកម្មខ្ចីប្រាក់មេត្ដាជួយសម្រួលទោះបីកសិករមិនទាន់មានប័ណ្ណកាន់កាប់អចលនវត្ថុ ដោយជំនួសមកវិញនូវឯកសារនានាដើម្បីតម្កល់ ឬបញ្ចាំសម្រាប់យកប្រាក់ទៅប្រើប្រាស់លើវិស័យកសិកម្ម ហើយអ្វីរឹតតែពិសេសនោះ គឺការបន្ធូរបន្ថយការប្រាក់តាមដែលអាចធ្វើទៅបានបំណងឱ្យពួកគាត់យកប្រាក់ទាំងនោះទៅអភិវឌ្ឍន៍ការងារកសិកម្មដោយផលិតស្រូវឱ្យមានគុណភាពកាន់តែល្អ។
នេះជាផ្នែកមួយក្នុងការជួយបង្កើនចំណូលសម្រាប់កសិករក៏ដូចជា កាត់បន្ថយបានពីការធ្លាក់ចុះតម្លៃកសិផលឆ្លើយតបចំពោះការ ប្រឹងប្រែងរបស់ពួកគាត់។
លោកប្រធានមន្ទីរកសិកម្មខេត្ដកំពតបានសម្ដែងនូវសុទិដ្ឋិនិយមលើសិក្ខាសាលានេះថា តាមរយៈអង្គវេទិការយៈពេលពីរថ្ងៃតទៅនេះ សង្ឃឹមថាសិក្ខាកាមទាំងអស់នឹងយល់ដឹងក្នុងការបង្កើនចំណាប់អារម្មណ៍អំពីនីតិវិធីខ្ចីប្រាក់ និងសេវាកម្មពាក់ព័ន្ធដើម្បីងាយស្រួលបញ្ចូលបច្ចេកវិទ្យាក្រោយប្រមូលផលព្រមទាំងម៉ូដែលអាជីវកម្ម។ មិនតែប៉ុណ្ណោះនឹងអាចផ្លាស់ប្ដូរព័ត៌មានស្ដីពីឱកាស និងតម្រូវការរវាងអ្នកធ្វើសេវាកម្មជាកសិករឯកជន ម្ចាស់ម៉ាស៊ីនកិនស្រូវ អ្នកធ្វើគោលនយោបាយ ស្ថាប័ន រាជរដ្ឋាភិបាល និងផ្នែកធនាគារ។ ពិសេសទៀតនោះ អង្គវេទិកានេះនឹងរួមគ្នាផ្ដល់គំនិតបង្កើតផែនការ អាជីវកម្មស្របតាមលក្ខខណ្ឌផ្សេងៗ និងអំពីជំហានបន្ទាប់៕

.jpg)

.jpg)