ឧត្តរមានជ័យ:
លោក គីម ប៊ុនថាន នាយករងនាយខុទ្ទល័យសម្ដេចតេជោហ៊ុន សែន និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបន្ទាយអម្ពិល កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ បានចុះទៅពិនិត្យការស្ថាបនា អាគារសិក្សាមួយខ្នង មាន ៦បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវជូនដល់ភូមិតាមាន់សែនជ័យ ឃុំគោកមោន ស្រុកបន្ទាយអម្ពិល ដែលរហូតមកដល់ពេលនេះ ត្រូវបានប្រធានក្រុមការងារ វាយតំលៃថាកសាងបាន ២០ ភាគរយហើយ។
លោក គីម ប៊ុនថាន បានមានប្រសាសន៍ថា អគារសិក្សាខាងលើ ត្រូវបានសម្ដេចតេជោ និងលោកជំទាវផ្ដល់ជូនកាលពីថ្មីៗកន្លងមកនេះ តាមរយៈក្រុមយុវជនស័្មគ្រចិត្ដសម្ដេចតេជោហ៊ុនសែន ដែលកំពុងវាស់វែងដីធ្លីនៅខេត្ដឧត្ដរមានជ័យ។ អគារនេះ ត្រូវបានកសាងឡើងដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប។
លោក គីម ប៊ុនថាន ក្នុងឱកាសនោះ ក៏បានវាយតម្លៃខ្ពស់ចំពោះកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបានចំណាយពេលវេលា និងបុគ្គលិកកម្មករយ៉ាងលឿនបំផុត ដើម្បីអនុវត្ដន៍ផែនការ ដែលក្នុងរយៈពេលខ្លីប៉ុននោះសម្រេចបាន ២០ ភាគរយទៅហើយ ដែលកិច្ចការសំខាន់មួយនេះគួរឱ្យកោតសរសើរ។
លោក គីម ប៊ុនថាន ក៏បានមានប្រសាសន៍ឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចំណាយថវិកាផ្ទាល់ខ្លួន ជួយកសាងអគារសិក្សាមួយខ្នង ដល់តំបន់ជនបទដាច់ស្រយាល ដើម្បីឱ្យសិស្សានុ-សិស្សទទួលបាននូវចំណេះដឹង និងបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យមានការរីកចម្រើនទៅថ្ងៃអនាគត។ នេះគឺជាការឆ្លើយតបបានយ៉ាងទាន់ពេលវេលា ដែលសម្ដេច និងលោកជំទាវ បានធ្វើតាំងពីដើមរៀងមក។
អគារសិក្សាថ្មីមួយខ្នងនេះ បើតាមប្រជាពលរដ្ឋនៅមូលដ្ឋាន និងអាជ្ញាធរដែនដី នឹងបង្កើតទៅជាសាលាបឋមសិក្សាថ្មីមួយ ហើយប្រសិទ្ធនាមថា ជាសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន តាមាន់សែនជ័យ។
លោក គីម ប៊ុនថាន ក៏បានបន្ដទៀតថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវបានផ្ដល់អគារសិក្សាចំនួន ៤ ខ្នង ដល់ស្រុកចំនួន ៤ របស់ខេត្ដឧត្ដរមានជ័យ គឺក្រុងសំរោង ១ខ្នង ស្រុកបន្ទាយអម្ពិល ១ខ្នង ស្រុកអន្លង់វែង ១ខ្នង និងស្រុកត្រពាំងប្រាសាទ ១ខ្នង។
អគារទាំង៤ខ្នងខាងលើ គឺក្រុមយុវជនស័្មគ្រចិត្តសម្ដេចតេជោហ៊ុនសែន បានស្នើសុំទៅសម្ដេចតេជោហ៊ុនសែន ដើម្បីឱ្យលោកជួយកសាងជូនប្រជាពលរដ្ឋទាំង ៤ស្រុកខាងលើ បន្ទាប់ពីពួកគេចុះប្រតិបត្ដិការវាស់វែងដីធ្លីនៅបណ្ដាស្រុកខាងលើ ហើយពិនិត្យឃើញថា ប្រជាជនទាំងនោះពិតជាត្រូវការសាលារៀនឱ្យកូនៗចូលរៀនសូត្រពិតប្រាកដមែន៕ S

.jpg)

.jpg)