ប៉ៃលិន:
អាជ្ញាធរ និងខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បាននាំកូនឈើចំនួន ៣.០០០ ដើម ទៅដាំក្នុងបរិវេណវត្តព្រះពុទ្ធត្រៃយ៍រតន៍មង្គល ហៅវត្តអូរប្រើស ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ ដើម្បីប្រារព្ធបុណ្យរុក្ខទិវា ដោយមានការអញ្ជើញចូលរួមពីលោក កើត សុធា អភិបាលរងខេត្តប៉ៃលិន លោក ជូ ចន្ទតារាឫទ្ធិ នាយខណ្ឌររដ្ឋបាលព្រៃឈើប៉ៃលិន ព្រមទាំងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ២០០ នាក់ផងដែរ។
លោក ជូ ចន្ទតារាឫទ្ធិ នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន មានប្រសាសន៍ថា ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានយកចិត្តទុកដាក់រៀបចំបុណ្យរុក្ខទិវាជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩ បន្តរហូតមកដល់បច្ចុប្បន្ននេះ។ កូនឈើដែលដាំបានចំនួន ៣៧.១៥០ ដើម និងកូនឈើដាំក្រោមរូបភាពចលនាប្រជាជន បានចំនួន ៧៩.០០០ ដើម។ នៅវេលាព្រឹកថ្ងៃទី២ ខែសីហានេះ ខាងរដ្ឋបាលព្រៃឈើបាននាំយកកូនឈើ ៤ ប្រភេទ មានកូនក្ងោកចំនួន ៥០០ ដើម កូនគគីរចំនួន ១.០០០ ដើម កូនលឿងរាជចំនួន ៥០០ ដើម និងកូនបេងចំនួន ១.០០០ ដើម ដើម្បីដាំនៅបរិវេណវត្តអូរប្រើស និងចែកជូនបណ្តាអង្គភាព សាលារៀន វត្តអារាម និងប្រជាពលរដ្ឋ យកទៅដាំតាមមូលដ្ឋានផងដែរ។
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនបានបន្តថា ពីដើមឆ្នាំរហូតដល់ខែកក្កដា ឆ្នាំ២០១២នេះ ជំនាញបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃបានចំនួន ៩ ករណី ក្នុងនោះមានបទល្មើសអនុផលព្រៃឈើ ៨ ករណី បទល្មើសសត្វព្រៃមួយករណី និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តបទល្មើសព្រៃឈើ និងសត្វព្រៃបានចំនួន ៤ ករណី, បានលើកសំណើដកហូតដីព្រៃចំនួន ៧ កន្លែង សរុបចំនួន ៤.៣១៥ ហិកតា និងបោះបង្គោលព្រំដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍បានចំនួន ២៥០ បង្គោល លើផ្ទៃដីទំហំ ២២៨ ហិកតា ក្នុងក្រុងប៉ៃលិន។
លោក កើត សុធា អភិបាលរងខេត្តប៉ៃលិន បានអំពាវនាវឲ្យប្រជាពលរដ្ឋរួបរួមគ្នាការពារព្រៃឈើ និងស្រឡាញ់ព្រៃឈើ ដើម្បីកែប្រែតំបន់ព្រៃរេចរឹល ឲ្យក្លាយទៅជាតំបន់មានពណ៌បៃតងឡើងវិញ។ លោកបានបន្តទៀតថា សូមបងប្អូនកុំបន្តធ្វើសកម្មភាពកាប់រានដីព្រៃឈើ ឬហ៊ុមព័ទ្ធយកដីធ្វើជាកម្មសិទ្ធ ឬកាប់បំផ្លាញព្រៃឈើ សូមបញ្ឈប់ជាបន្ទាន់៕ K

.jpg)

.jpg)