សៀមរាប:
ប្រជាពលរដ្ឋចំនួន ៨ គ្រួសារ ក្នុងចំណោម ៣៣ គ្រួសារ ដែលមានលំនៅស្ថានស្របច្បាប់ បានសម្តែងការព្រួយបារម្ភ បន្ទាប់ពីអាជ្ញាធរក្រុង និងខេត្តសៀមរាប គ្រោងនឹងបណ្តេញពួកគាត់ ឲ្យចេញពីលំនៅស្ថាន ដើម្បីយកទីតាំងនោះ ធ្វើជាអាងចម្រោះទឹកកខ្វក់។
លំនៅស្ថានពលរដ្ឋ ៨គ្រួសារ ក្នុងចំណោម ៣៣គ្រួសារ ដែលអាជ្ញាធរ គ្រោងបណ្តេញចេញនោះ ស្ថិតនៅក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ខាងត្បូងអតីត (បាម៉ាទីនី) ក្បែរផ្សាររាត្រីមាត់ស្ទឹង ដែលទើបបង្កើតថ្មី។
ក្រុមប្រជាពលរដ្ឋខាងលើ និយាយថា លំនៅស្ថានពលរដ្ឋនៅម្តុំនោះ កាលពីដើមឡើយ មានរហូតដល់ទៅ ៦៥គ្រួសារ តែដោយអាជ្ញាធរ រៀបចំធ្វើផ្លូវ និងរៀបចំស្តារស្ទឹង ប្រជាពលរដ្ឋមួយចំនួន ដែលមានលំនៅស្ថាន មិនស្របច្បាប់ (នៅលើដីចំណីស្ទឹង) បានចាកចេញ តាមតម្រូវការរបស់អាជ្ញាធររួចហើយ។
ពួកគាត់ទាំងនោះ ទទួលបានដំណោះស្រាយជាគោលនយោបាយ និងបានទីតាំង សម្រាប់សាងសង់លំនៅស្ថានថ្មីមួយ នៅក្នុងសង្កាត់សំបួរ មានចម្ងាយប្រមាណ ៥ ទៅ ៦ គីឡូម៉ែត្រពីទីប្រជុំជនក្រុង។
ស្ត្រីឈ្មោះ យិន សៀកឡេង អាយុ ៤៣ឆ្នាំ ដែលមានផ្ទះក្នុងចំណោម ៨គ្រួសារ នៅព្រឹកថ្ងៃទី១ ខែសីហា បានឲ្យដឹងថា កាលពីថ្ងៃទី២៥ខែកក្កដាកន្លងទៅ អាជ្ញាធរក្រុង រួមទាំងសមត្ថកិច្ចចម្រុះ បានចុះទៅវាស់វែងដីផ្ទះរបស់ពួកគាត់ តែពួកគាត់មិនអនុញ្ញាតទេ ដោយអះអាងថា ប្រសិនបើវាស់ ដើម្បីចេញប្លង់កម្មសិទ្ធិឲ្យទើបយល់ព្រម តែបើវាស់ដើម្បីដឹងទំហំដីហើយ ឲ្យរុះរើ គឺមិនព្រមដាច់ខាត។
ស្ត្រីនោះឲ្យដឹងទៀតថា លំនៅស្ថានពួកគាត់សុទ្ធតែមានបណ្ណ័ចេញពីភូមិបាលស្រុក តាំងពីឆ្នាំ១៩៩០ មកម្លេះ ដែលចុះហត្ថលេខាទទួលស្គាល់ដោយលោក ហ៊ូ ស៊ាប ភូមិបាល ស្រុកសៀមរាប។ ចុះពេលនេះ ហេតុអ្វីក៏អាជ្ញាធរ បែរជាមកដេញពួកគាត់ ឲ្យរើផ្ទះចាកចេញយ៉ាងនេះ?។
ស្ត្រីដដែលនិយាយថា ប្រសិនបើអាជ្ញាធរចង់បានទីតាំងនេះ ធ្វើជាអាងចម្រោះទឹកចុះ ហេតុអ្វីមិនយកដីកោះ ដែលជាដីរបស់រដ្ឋ ដែលបច្ចុប្បន្នជាផ្សាររាត្រីមាត់ស្ទឹង ទៅធ្វើ ចាំបាច់មកដេញលំនៅស្ថាន ស្របច្បាប់ពួកគាត់ទៅវិញ?។
ទាក់ទិននឹងហេតុការណ៍ខាងលើនេះ លោក អឿន ពៅ អភិបាលរងក្រុងសៀមរាប ទទួលបន្ទុក សណ្តាប់ធ្នាប់ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដា ខាងលោកបានចុះទៅវាស់វែងដី និងផ្ទះពួកគាត់មែន។ ការធ្វើនេះ គឺដើម្បីស្រង់ទិន្នន័យជាក់លាក់ ដាក់ជូនទៅអន្តរក្រសួង ដើម្បីដោះស្រាយគោលនយោបាយដល់ពួកគាត់ តែមិនបានជោគជ័យទេ ដោយសាពួកគាត់មិនសហការ។
លោកបន្តថា ក្នុងពេលចុះទៅអ្នកភូមិបានទាមទារឲ្យបង្ហាញឯកសារ ដែលទាក់ទងនិងអាងចម្រោះទឹក តែខាងលោកមិនទាន់អាចបង្ហាញឯកសារទាំងនោះបាន ពីព្រោះអាងនោះជាគម្រោងរបស់សាធារណការ និងដឹកជញ្ជូន។
លោក អឿន ពៅ បន្ថែមថា ចំពោះផ្សាររាត្រីមាត់ស្ទឹង ដែលសាងសង់នៅលើដីកោះនោះ លោកមិនបានដឹងថា ជារបស់ក្រុមហ៊ុនណានោះទេ ហើយការសាងសង់ក៏លោកមិនដឹងថាមានច្បាប់ ពីត្រឹមណាដែរ៕

.jpg)