ក្រចេះ:
តុលាការខេត្តក្រចេះបានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៨នាក់ក្នុងប្រតិបត្តិការបង្ក្រាបនៅតំបន់កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលជាបក្ខពួករបស់ក្រុមអនាធិបតេយ្យ ប៊ុន រដ្ឋា នៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១២នេះ បានដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំស៊ើបអង្កេតនៅពេលក្រោយ។ ពួកគេត្រូវបានតុលាការធ្វើការចោទប្រកាន់ ពីបទផ្សេងៗគ្នា។
ចំណែកឈ្មោះ ប៊ុន រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃ ភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម ជាមេក្រុមអនាធិបតេយ្យ និងបក្ខពួក៤នាក់ទៀត កំពុងរត់គេចខ្លួន ក្រោមការតាមប្រមាញ់ពីអាជ្ញាធរ និងសមត្ថកិច្ច។
ជនជាប់ចោទទាំង៨នាក់នេះ សុទ្ធតែជាសហការីក្នុងក្រុម ប៊ុន រដ្ឋា ដែលបានប្រព្រឹត្តល្មើសក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ខេត្តក្រចេះ នាពេលកន្លងមក ហើយត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី១៦ និង១៧ ខែឧសភា ឆ្នាំ២០១២។ ពួកគេមាន ៖ ១-ឈ្មោះទូច រៀម អាយុ ៣៣ឆ្នាំ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ២-ឈ្មោះកាន់ សុវណ្ណ ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ៣-ពុំ សុវណ្ណ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្លា ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ ៤- ភន ស្រឿន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ៥- ម៉ៅ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ៦-ហង់ ផល ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ និងទី៧- ឈ្មោះ ហេង ធឿន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ទី៨នៅមិនទាន់ស្គាល់អត្តសញ្ញាណ។ មនុស្សទាំ៨នាក់ ដែលចាប់ខ្លួនសុទ្ធតែជាកសិករក្រីក្រ ដែលធ្វើការបំរើឱ្យ ប៊ុន រដ្ឋា។
សេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃបានលើកឡើងថា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល បានបើកប្រតិបត្តិការចូលទៅគ្រប់គ្រងតំបន់កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយជោគជ័យ ដែលមានឈ្មោះប៊ុន រដ្ឋា ជាមេក្លោងដឹកនាំក្រុមអនាធិបតេយ្យបង្កើតតំបន់អបគមន៍ “រដ្ឋក្នុងរដ្ឋ” ហើយពេលនេះសមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួនមេក្លោងអនាធិបតេយ្យចំនួន ៥នាក់នោះ៕

.jpg)

.jpg)