ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

Ads140x100
Ads140x100

បងប្រុស​បង្កើត កាប់​ប្អូនប្រុស​មួយ​កាំបិត​ស្លាប់

(ថ្ងៃទី 4 សីហា 2012, ម៉ោង 05:11:PM) | ដោយ: វ​ឌ្ឍ​នា

ក- ក+ | Print

បងប្រុស​បង្កើត កាប់​ប្អូនប្រុស​មួយ​កាំបិត​ស្លាប់
បងប្រុស​បង្កើត កាប់​ប្អូនប្រុស​មួយ​កាំបិត​ស្លាប់

បងប្រុស​បង្កើត កាប់​ប្អូនប្រុស​មួយ​កាំបិត​ស្លាប់
ជនរងគ្រោះ

 
ខេត្តតាកែវ: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ដោយសារ​បងប្រុស​បង្កើត​កាប់​មួយ​កាំបិតផ្គាក់​ចំ​កញ្ចឹងក ព្រោះតែ​មានទំនាស់​ក្នុង​គ្រួសារ​។ ករណីនេះ​គេ​នាំគ្នា​និយាយថា បងប្រុស​ដែលជា​ជនសង្ស័យ មាន​ជំងឺសរសៃប្រសាទ​។

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​កន្លែង​ខ្លា ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២ វេលា​ម៉ោងជាង ១៧ ល្ងាច​។ ក្រោយពេល​កើតហេតុ ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ ប៉ុន្តែ​ដល់​ព្រឹក​ថ្ងៃទី​៤ ខែសីហា ប៉ូលិស​តាម​ចាប់បាន នៅក្នុង​ព្រៃ​ខាងត្បូង​ភូមិ​កើតហេតុ​។

​លោក ង៉ាន់ សារី អធិការ​ស្រុក​បាទី បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឡា​ច តិច អាយុ ៣៥​ឆ្នាំ រីឯ​ជនសង្ស័យ​ជា​បង​បង្កើត​ឈ្មោះ ឡា​ច ទឹម អាយុ ៣៩​ឆ្នាំ​។

​លោក​អធិការ​ស្រុក​បាទី​ប្រាប់​ពី​ដំណើររឿង​នោះ​ថា មុនពេល​កើតហេតុ ឈ្មោះ ផាន អាង ភេទ​ស្រី អាយុ ៥៦​ឆ្នាំ បាន​ឈ្លោះ​ជេរ​បញ្ចោរ​ទៅ​ឈ្មោះ ឡា​ច ទឹម ជា​កូនប្រុស​បង្កើត ដែលមាន​ជំងឺសរសៃប្រសាទ ដោយ​រករឿង​វាយ ព្រមទាំង​គំរាមកំហែង​អោយឈ្មោះ ទឹម ដើរ​ចេញពីផ្ទះ ហើយ​បាន​ស្រែក​បញ្ជា​ឲ្យ​កូនស្រី​របស់ខ្លួន​ឈ្មោះ ឡា​ច សុខលី និង​ឈ្មោះ ឡា​ច សុខ​អាន ឲ្យ​ទៅ​ហៅ​ឈ្មោះ ឡា​ច តិច ជា​ប្អូនបង្កើត​ឈ្មោះ ឡា​ច ទឹម​។ ពេល ឡា​ច តិច មកដល់​ក៏​ដេញ​វាយ​ឈ្មោះ ឡា​ច ទឹម រត់តាម​បណ្តោយ​ខ្នង​ព្រែក ទៅ​ទិសខាងកើត​ប្រហែល ៤០០ ម៉ែត្រ រួច​បត់​ចូលទៅ​ផ្ទះ​របស់​ឈ្មោះ សំ លី ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ក៏បាន​ប្រតាយប្រតប់​គ្នា​។ ពេលនោះ ឡា​ច តិច បាន​យក​ដំបង​វាយ​ទៅលើ ឡា​ច ទឹម ភ្លាមនោះ​ឈ្មោះ ឡា​ច ទឹម បាន​ស្ទុះ​ចូលទៅ​ក្រោមផ្ទះ​របស់​ឈ្មោះ សំ លី ឆក់​បាន​កាំបិតផ្គាក់​ដែល​ទុក​នៅលើ​គ្រែ កាប់​ឈ្មោះ ឡា​ច តិច មួយ​កាំបិត​ចំ​កញ្ចឹងក​ពីក្រោយ​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ដួល​ស្លាប់​នៅនឹងកន្លែង​តែម្តង រួច​ឈ្មោះ ឡា​ច ទឹម ក៏​រត់គេចខ្លួន​។​

​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ K​
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Kea (1)
  • 15206_508252042571435_1628663280_n
  • Tey5
  • Liza-15
  • 35661_382576535162366_876752218_n

Our Partners