ភ្នំពេញ:
ជនសង្ស័យជាចោរប្លន់មានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាព ប្រើប្រាស់កាំភ្លើងបាញ់ប្លន់នារីម្នាក់ឲ្យរបួសធ្ងន់ធ្ងរ រួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនដោយសុវត្ថិភាព នៅវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ នៅចំណុចផ្លូវជាតិលេខ៣ ភូមិក្រាំងទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សាក្សីនិយាយថា ជនសង្ស័យបានបាញ់ចំនួន៧គ្រាប់ ត្រូវជនរងគ្រោះចំនួន៣គ្រាប់ ចំក្បាល២គ្រាប់ និងទ្រូងមួយគ្រាប់ ប្លន់យកម៉ូតូជនរងគ្រោះម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AW 2536 ទៅបាត់ដោយសុវត្ថិភាព។ បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចោមចៅ។ ដោយសារសភាពរបួសជនរងគ្រោះធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យមន្ទីរពេទ្យចោមចៅ បានបញ្ជូននារីនោះមកមន្ទីរពេទ្យលោកសង្ឃ ប៉ុន្តែគេមិនទាន់ដឹងពីជោគវាសនាថាយ៉ាងណានៅឡើយទេ ហើយគេនៅមិនទាន់ស្គាល់អត្តសញ្ញាណ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមប្រមាញ់មុខសញ្ញាចោរប្លន់ ឲ្យខាងតែបាន។

.jpg)