បាត់ដំបង:
រឿងក្ដីទាមទារផ្ទះមួយល្វែងរ៉ាំរ៉ៃអស់ពេល ៣០ ឆ្នាំហើយ បានធ្វើឲ្យមនុស្ស ៣គ្រួសារ ជាយោធាកងពលតូចលេខ៥៣ ត្រូវវិចបង្វិចរើឥវ៉ាន់ ចាកចេញពីក្នុងផ្ទះ ដោយអំណាចតុលាការកំពូល បានសម្រេចឲ្យអ្នកមានប្រាក់ និងមានអំណាចម្នាក់ ដែលមិនបានរស់នៅលើផ្ទះនោះ ឈ្នះក្តី។
សាលដីកាលេខ ៧៩ ឈ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ បង្គាប់ឲ្យតុលាការខេត្តបាត់ដំបង អនុវត្តន៍កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១១ ហើយសុំផ្អាកបន្ត ដល់ឆ្នាំ២០១២ ទៀត។
ជនរងគ្រោះទាំងបីគ្រួសារនេះ បានស្រែករកអន្តរាគមន៍សុំសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយផ្ដល់រកយុត្តិធម៌ និងបានផ្ទះរស់នៅវិញ ដោយក្ដីអនុគ្រោះ មេត្តាករុណា។
ទាំង ៣គ្រួសារ ជាយោធាកងពលតូចលេខ ៥៣ ដែលមានក្រុមគ្រួសាររស់នៅផ្ទះលេខ៥៧៧ ក្រុមទី៣៤ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានឈ្មោះ ព្រហ្ម ចំរើន អាយុ ៥៨ឆ្នាំ ពោះម៉ាយប្រពន្ធទើបស្លាប់ កាលខែមីនា២០១២ ជាតំណាង។ ចំណែកដើមបណ្តឹងឈ្មោះ ពៅ សុត ភេទប្រុស អាយុ ៦៧ឆ្នាំ។
លោក ព្រហ្ម ចំរើន បានឲ្យដឹងថា តាំងពីឆ្នាំ១៩៨៣ មកម្ល៉េះ រូបគាត់បាននាំប្រពន្ធ និងបងងប្អូនមករស់នៅលើផ្ទះល្វែងមួយកន្លែង (ផ្ទះលេខ៥៧៧)។ ពេលមករស់នៅនោះ អាជ្ញាធរមូលដ្ឋាន បានដឹងឮទទួលស្គាល់ រហូតមកបច្ចុប្បន្ន។
លោក ព្រហ្ម ចំរើន បានរៀបរាប់ថា នៅឆ្នាំ១៩៩៥ ស្រាប់តែឈ្មោះ ពៅ សុត រស់នៅភ្នំពេញ បានមកប្ដឹងទាមទារយកផ្ទះ ដែលពួកគាត់ (៣គ្រួសារ) រស់នៅថា ជាផ្ទះកម្មសិទ្ធិរបស់គេ (ពៅសុត)។ ក្នុងការប្ដឹងទាមទារផ្ទះ គឺ ពៅ សុត បានប្តឹង ២ ករណី គឺទាមទារយកផ្ទះផ្នែកខាងមុខ និងផ្ទះខាងក្រោយដែល៣គ្រួសាររស់នៅ។ បណ្តឹងទាមទារផ្ទះខាងមុខ (តួផ្ទះ) នៅឆ្នាំ១៩៩៥ តុលាការខេត្តបាត់ដំបង ដែលមានលោក និល ណុន ជាប្រធានតុលាការ បានកាត់ឲ្យ ពៅ សុត ដើមបណ្ដឹងឈ្នះក្ដី។
ដោយរងអយុត្តិធម៌ លោក ព្រហ្ម ចំរើន បានប្តឹងជំទាស់ការសម្រេចរបស់សាលាដំបូង ទៅសាលាឧទ្ធរណ៍។ នៅឆ្នាំ១៩៩៦ សាលាឧទ្ធរណ៍បានសម្រេចកាត់ឲ្យលោក ព្រហ្ម ចំរើន ឈ្នះក្ដីទាមទារផ្ទះនេះវិញ។ ក្រោយមក ពៅ សុត បានប្ដឹងសារទុកទៅតុលាការកំពូល។
នៅឆ្នាំ១៩៩៨ តុលាការកំពូលបានផ្ទេរសំណុំរឿងក្ដីនេះ មកសាលាឧទ្ធរណ៍ជម្រះក្ដីម្ដងទៀត បានសម្រេចកាត់ក្ដីឲ្យឈ្មោះ ព្រហ្ម ចំរើន ឈ្នះក្ដីម្ដងទៀត។ ពេលនោះ ពៅ សុត បានប្ដឹងទៅតុលាការកំពូលម្ដងទៀត ជាលើកទី២ នៅឆ្នាំ២០១១ តុលាការកំពូលបានសម្រេចក្ដីកាត់ឲ្យ ពៅ សុត ឈ្នះក្ដីវិញ។
លោក ព្រហ្ម ចំរើន បានប្ដឹងទៅសាលាកំពូលដែរ ដើម្បីសុំឲ្យជំនុំជម្រះក្ដីឡើងវិញទៀត តែត្រូវបានតុលាការកំពូលបដិសេធបណ្ដឹងនេះតែម្ដង។
លោក ព្រហ្ម ចំរើន បានបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០១១ ស្រាប់តែតុលាការខេត្តបាត់ដំបង បានចុះមកអនុវត្តន៍សាលដីកាលេខ ៧៩ ឈ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ បង្គាប់ឲ្យ ៣ គ្រួសារ រើឥវ៉ាន់ ចាកចេញពីផ្ទះដែលរស់នៅ ៣០ឆ្នាំ មកម្លេះទៅវិញ។
លោក ព្រហ្ម ចំរើន បាននិយាយថា បណ្ដឹងទាមទារផ្ទះរបស់ ពៅ សុត យកផ្ទះផ្នែកខាងក្រោយ (កំណាត់រោងបាយ) នៅឆ្នាំ២០០៦ សាលាដំបូងខេត្តបាត់ដំបង បានសម្រេចឲ្យឈ្មោះ ព្រហ្ម ចំរើន ឈ្នះក្ដី។ ក្រោយមក ពៅ សុត បានទៅចាញ់ក្ដីនេះ នៅសាលាឧទ្ធរណ៍ម្ដងទៀត នៅឆ្នាំ២០០៧។ ប៉ុន្តែ ពៅ សុត បានប្ដឹងទៅតុលាការកំពូល នៅឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១២ នេះ នៅមិនទាន់ជំនុំជម្រះទេ។
លោក ព្រហ្ម ចំរើន បាននិយាយបន្ថែមថា ការអនុវត្តន៍សាលដីកានោះ ធ្វើឡើងទាំងបង្ខំ ឲ្យពួកគាត់ចាកចេញពីផ្ទះ ទាំងអយុត្តិធម៌បែបនេះ។ មូលហេតុនេះ ទើប ៣គ្រួសារនេះ លើកម្រាមដៃ ១០ សំពះ សុំក្ដីមេត្តាករុណាពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយផ្ដល់យុត្តិធម៌សុំបានផ្ទះរស់នៅបន្តទៀត ពីព្រោះ ៣គ្រួសារ ជាយោធាកម្លាំងរបស់កងពលតូចលេខ៥៣ មានគ្នាសរុប ៨នាក់ ក្រីក្រលំបាក លំបិនគ្មានដី និងគ្មានប្រាក់ទិញដី ឬទិញផ្ទះស្នាក់នៅនោះទេ។
ពលរដ្ឋនៅម្ដុំផ្លូវឡាហេ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលដឹងរឿងនេះ បាននិយាយតៗគ្នាថា លោក ព្រហ្ម ចំរើន និងបងប្អូនពួកគាត់ ៣ គ្រួសារនេះ បានមករស់នៅលើផ្ទះជម្លោះជិត ៣០ ឆ្នាំមកហើយ ប៉ុន្តែស្រាប់តែនៅឆ្នាំ២០១២ នេះតុលាការបានអានសាលដីកា បង្គាប់ឲ្យពួកគាត់រុះរើឥវ៉ាន់ ចុះចេញពីលើផ្ទះទៅវិញ ដើម្បីយកផ្ទះទៅឲ្យអ្នកមិនដែលឃើញមុខរស់នៅក្នុងផ្ទះក្នុងភូមិសោះទៅវិញ។
ជុំវិញករណីនេះ មិនមានការបំភ្លឺពីអាជ្ញាធរ មន្ត្រីតុលាការ និងភាគីជម្លោះ លោក ពៅ សុត បាននៅឡើយទេ៕

.jpg)

.jpg)