ភ្នំពេញ:
រថយន្តមួយគ្រឿងបានបុកម៉ូតូពីក្រោយ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត កាលពីវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៤៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ឈួ ម៉េង អាយុ ២០ឆ្នាំ រស់នៅភូមិខ ឃុំព្រែកខ្សាយ "ខ" ស្រុកពាមរក៍ ខេត្តព្រៃវែង បើកបរម៉ូតូម៉ាកស្មាស់វី (SmashV) ពាក់ស្លាក ភ្នំពេញ 1BB-5693 ជិះម្នាក់ឯង។ រថយន្តបង្កម៉ាកកាមរីគូថហើម (CAMRY) ពណ៌សំបកឪឡឹក មិនស្គាល់ស្លាកលេខ ក្រោយកើតហេតុបានបើកគេចបាត់។
បើតាមសម្តីបងប្រុសជនរងគ្រោះ ឈ្មោះ សា រៀម អាយុ ៣៧ឆ្នាំ ជាអ្នករត់ម៉ូតូកង់បីនៅជិតកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គាត់បានឃើញបុរសខាងលើជិះម៉ូតូម្នាក់ឯងពីត្បូងមកជើង ក្នុងទិសដៅស្របជាមួយរថយន្ត លុះមកដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្តបង្កបុក បណ្តាលឲ្យដួល រងបួសបែកក្បាល កុំតែបានមួកសុវត្ថិភាព កុំអីមិនដឹងយ៉ាងណាទេ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានដឹកតាមរថយន្តសង្គ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូត្រូវបានប៉ូលិសចរាចរណ៍យកទៅរក្សាទុកនៅខណ្ឌដូនពេញ៕ K

.jpg?1348764767)
.jpg?1348764767)
.jpg?1348764767)
.jpg?1348764767)
.jpg?1348764767)

.jpg)

.jpg)