ភ្នំពេញ:
បុរស ២នាក់ បានរងរបួសធ្ងន់ ខណៈបើកម៉ូតូបុករថយន្ត ហើយចូលក្រោមរថយន្តមេធាវី ជូង ជូងី កាលពីម៉ោង ៩ និង ៤៥ នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ នៅចំណុចផ្លូវលេខ១៧៨ កែងផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅខាងក្រោយសាលារចនា (សារមន្ទីរជាតិ)។
ជនរងគ្រោះទាំងពីរនាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ។ រីឯអ្នកបើកបររថយន្ត ដែលយុវជនទាំងពីរ បានបើកម៉ូតូ ចូលក្រោមឡាននោះ គឺលោកមេធាវី ជូង ជូងី។ លោកមេធាវី ជូង ជូងី ជាមេធាវីការពារក្តីដ៏ល្បីល្បាញរបស់គណបក្សសមរង្ស៊ី។
លោក ចេង សុភី ជាមន្ត្រីប៉ូលិសជ័យជំនះ បានឲ្យដឹងថា រថយន្តរបស់លោកមេធាវី ជូង ជូងី បានបើកបរតាមផ្លូវលេខ ១៩ ពីត្បូងទៅជើង ចំណែកម៉ូតូបើកបរពីកើតទៅលិច មកដល់កន្លែងកើតហេតុ ដែលជាផ្លូវបែកជាបួន រថយន្តបានបត់ស្តាំ រួចក៏មានម៉ូតូបើកពីកើតមកលិច បានបុក ចូលក្រោម រថយន្តតែម្តង បណ្តាលឲ្យរងរបួសធ្ងន់។
ប៉ូលិសបន្ថែមថា រថយន្ត ដែលគ្រោះថ្នាក់ខាងលើ ម៉ាកឡង់គ្រីស័រ (LANDCRUISER) ពាក់ស្លាកលេខសៀមរាប 2A-1959។ ចំណែកម៉ូតូ ម៉ាកវីវ៉ា។
ក្រោយកើតហេតុ ក៏មានរថយន្តស្ទូច យកឡាន ដើម្បីលើកយកម៉ូតូចេញពីក្រោមរថយន្ត។
ប៉ូលិសចរាចរខណ្ឌដូនពេញ ក៏បានចុះមកវាស់វែងកន្លែងកើតហេតុ រួចយករថយន្ត និងម៉ូតូ ទៅដោះស្រាយគ្នា នៅកន្លែងប៉ូលិស៕

.jpg)

.jpg)