ភ្នំពេញ:
រថយន្តស៊េរីទំនើបមួយគ្រឿង ដឹកអ្នករបួស មកពីខេត្តព្រៃវែង ដោយសារតែដៃគូ និងកូកន បានធ្វើឲ្យរាកៃកាំភ្លើង ផ្ទុះត្រូវគ្រូបង្រៀនម្នាក់ ក្នុងខណៈពេលដែលពួកគេកំពុងតែផឹកស៊ីនៅក្នុងហាង។
ការឃាត់រថយន្តនោះ បានធ្វើឡើង កាលល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ នៅក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត។ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយប៉េអឹមខណ្ឌដូនពេញ បានធ្វើការឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក កាមរី (ឆ្លាម) ពណ៌ស្ករ និងមនុស្សប្រុសស្រី ២នាក់ ព្រមទាំងអ្នករបួសដើម្បីធ្វើការសាកសួរ។
ទាក់ទិននឹងបញ្ហាដឹកអ្នករបួសនេះ ភាគីរថយន្តបានព្យាយាមលាក់បាំងការពិត ចំពោះករណីផ្ទុះអាវុធនោះ។ ក្រោយពីសួរនាំ ទើបដឹងថា ជនរងគ្រោះឈ្មោះ ចែ វេង ជ្រូញ ភេទប្រុស អាយុ ៣១ឆ្នាំ ជាគ្រូបង្រៀន ស្នាក់នៅភូមិព្រែកចង្ក្រាន ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានរបួសភ្លៅស្តាំ។
មន្ត្រីអាវុធហត្ថបានបន្តទៀតថា អ្នកបើកបរ និងអ្នករួមដំណើរទាំង ២នាក់នោះ បាននិយាយថា មុនពេលមានការផ្ទុះអាវុធរបួស ពួកគេបាននាំគ្នាផឹកស៊ី នៅក្នុងហាងមួយកន្លែង នៅភូមិព្រែចង្ក្រាន លុះពេលផឹកបានយូរបន្តិចទៅ ក៏មានមិត្តភក្តិម្នាក់ ដែលមានអាវុធខ្លីមួយដើម បានរាកៃ ផ្ទុះគ្រាប់ ត្រូវជនរងគ្រោះមួយគ្រាប់ ចំភ្លៅស្តាំ ហើយក៏បាននាំគ្នាដឹកជនរងគ្រោះ មកកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះអាយុជីវិត៕

.jpg)