ភ្នំពេញ:
គណៈបញ្ជាការឯកភាពចម្រុះខណ្ឌសែនសុខ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ម៉ូវ ម៉ានិត បានចុះឆែកឆេរអាវុធជាតិផ្ទុះ ជាលទ្ធផលបានឃាតុខ្លួនបានយុវជនពីរនាក់ ដែលនៅនឹងខ្លួនមានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ពីរកញ្ចប់ កាលពីម៉ោង ២៣ និង ៣០នាទី យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ ត្រង់ចំណុចផ្លូវលេខ១៩៨៦ ភូមិទំនប់ ក្រុម២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យុវជនសង្ស័យទាំងពីរនាក់ មិនត្រូវបានសមត្ថកិច្ចប្រាប់ពីអត្តសញ្ញាណនៅឡើយទេ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង ម៉ាក CUB សេ 50 ពណ៌ទឹកប៊ិច ពាក់ស្លាក ភ្នំពេញ 2P-0010 ជារបស់ជនសង្ស័យ រួមជាមួយថ្នាំញៀនប្រភេទម្ស៉ៅពណ៌សចំនួនពីរកញ្ចប់តូច។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន គេឃើញយុវជនទាំងពីរនាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាតាមបណ្ដោយផ្លូវលេខ១៩៨៦ ពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ក៏ជួបនឹងកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឆែកឆេរអាវុធ យុវជនទាំងពីរបោះថង់ថ្នាំញៀនចោល ពេលនោះត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នយុវជនទាំងពីរ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ នៅឯអធិការដ្ឋានខណ្ឌសែនសុខ៕ K

.jpg)