បាត់ដំបង:
ឯកឧត្តមសមាជិកក្រុមប្រឹក្សាស្រុកសង្កែម្នាក់ មកពីគណបក្សសមរង្ស៊ី ត្រូវបានប៉ូលិសឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីម្ដាយក្មេងរងគ្រោះប្ដឹងថា បានចាប់រំលោភកូនស្រីអាយុ ១៣ឆ្នាំ នៅលើផ្ទះ ខណៈដែលរូបគាត់ចេញទៅទិញម្ហូបនៅផ្សារ។ ប៉ុន្តែឯកឧត្តមរូបនោះបានបដិសេធថា មិនបានរំលោភទេ ដោយឮពលរដ្ឋស្រែកថា ខ្លួនរំលោភក្មេងស្រី ១៣ឆ្នាំ ហើយក៏ចាកចេញពីផ្ទះជនរងគ្រោះវិញ។
មន្ត្រីប៉ូលិសខេត្តបាត់ដំបងបានឲ្យដឹងថា បុរសដែលប៉ូលិសឃាត់ខ្លួនឈ្មោះ ទ្រុយ ទ្រួយ អាយុ ៤៤ឆ្នាំ មានតួនាទីជាឯកឧត្តមសមាជិកក្រុមប្រឹក្សាស្រុកសង្កែ មកពីគណបក្សសមរង្ស៊ី មានទីលំនៅភូមិអណ្ដូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ១៣ឆ្នាំ ត្រូវប៉ូលិសបញ្ជាក់ថា កោសល្យវិច័យបានបង្ហាញថា ក្មេងស្រីរងគ្រោះបានបាត់បង់ព្រហ្មចារីហើយ។
ប៉ូលិសបានស្រង់សម្តីសាក្សីមកបញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល ៥ ល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ ឈ្មោះ ទ្រុយ ទ្រួយ បានទៅលេងផ្ទះស្ត្រីជាម្ដាយក្មេងរងគ្រោះ ត្រូវជាប្រពន្ធមិត្តភក្តិរបស់គេ។ ពេលជនសង្ស័យបានទៅដល់ផ្ទះនោះ ម្ដាយក្មេងរងគ្រោះមានអាការដូចស្រវឹងស្រាផង។ ក្រោយមកម្ដាយក្មេងរងគ្រោះបានសួរនាំទទួលរាក់ទាក់ និងទទួលបាយទឹកទៀត បន្ទាប់មកម្ដាយក្មេងរងគ្រោះបានចេញទៅផ្សាររកទិញម្ហូប ហើយផ្ដាំឲ្យកូនស្រីអាយុ ១៣ឆ្នាំ នៅទទួលភ្ញៀវជំនួសម្ដាយ។ រហូតដល់បានប្រហែលជិតមួយម៉ោង មិនឃើញម្ដាយក្មេងស្រីត្រឡប់មកវិញ ឯកឧត្តមសមាជិកក្រុមប្រឹក្សាស្រុកសង្កែរូបនោះ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ ១៣ឆ្នាំនេះ។ អំពើដែលជនសង្ស័យប្រព្រឹត្ត បានឮដឹងដល់អ្នករស់នៅជិតខាងផ្ទះរបស់ក្មេងរងគ្រោះ ហើយទូរស័ព្ទប្រាប់ម្ដាយនាងឲ្យដឹងរឿងនេះ និងប្ដឹងប៉ូលិសភ្លាមៗតែម្ដង។
ឈ្មោះ ទ្រុយ ទ្រួយ ជាជនសង្ស័យ បានបដិសេធចំពោះមុខប៉ូលិសថា មិនបានចាប់រំលោភក្មេងស្រីអាយុ ១៣ឆ្នាំនេះទេ គ្រាន់តែទៅលេងផ្ទះម្ដាយនាង ដើម្បីសួរសុខទុក្ខជាធម្មតាប៉ុណ្ណោះ។ ក្រោយពេលត្រឡប់មកវិញបាត់ ស្រាប់តែឮថា ខ្លួនចាប់រំលោភក្មេងស្រីអាយុ ១៣ឆ្នាំនេះ។
លោក សេង លុច អនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ទោះបីជនសង្ស័យបានបដិសេធថាមិនបានរំលោភ ប៉ុន្តែកោសល្យវិច័យបានបង្ហាញថា ក្មេងរងគ្រោះបានបាត់បង់ព្រហ្មចារីហើយ។
បច្ចុប្បន្នប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២នេះ៕ K

.jpg)