បន្ទាយមានជ័យ:
ជនសង្ស័យ ជាចោរប្លន់ម្នាក់ ជួលម៉ូតូឌុបជិះចេញពីផ្ទះសំណាក់ហង្សមាស ដល់ចំណុចភោជនីយដ្ឋានគោដុតទូកមាស បានធ្វើសកម្មភាពវាយពីក្រោយឲ្យម្ចាស់ម៉ូតូឌុបដួលសន្លប់ រួចគេជិះរត់ចេញក្រុងប៉ោយប៉ែត បើកម៉ូតូរត់គេចខ្លួនដល់ក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងប៉ូលិសចាប់ឃាត់ខ្លួន នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១៦ ខែឧសភា ២០១២។
លោក ង៉ាន់ ចិន្តា នាយការិយាល័យប៉ូលិសសណ្តាប់ធ្នាប់ នៃស្នងការខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យឈ្មោះដន ហ៊ីង ហៅចំរើន ភេទប្រុស អាយុ ២៣ឆ្នាំ ជាកម្មករ ស្នាក់នៅផ្ទះជួលបណ្តោះអាសន្ន នៅភូមិបាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រុកកំណើតនៅភូមិអង់ ឃុំអង់រស់ ស្រុកមេសាង ខេត្តព្រៃវែង។
ចំណែកម្ចាស់ម៉ូតូឌុបមានឈ្មោះសាយ ម៉េងស៊ត ភេទប្រុស អាយុ ២៩ឆ្នាំ សព្វថ្ងៃភូមិគីឡូម៉ែត្រលេខ៤ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ 7856។
លោកឆេន ឈួត ស្នងការរងបានប្រាប់ថា ចោរប្លន់ម៉ូតូម្នាក់នេះ បានសកម្មភាពប្លន់នៅក្រុងប៉ោយប៉ែត ជិះម៉ូតូរត់គេចចូលក្រុងសិរីសោភ័ណ ត្រូវបានដាក់កម្លាំងស្ទាក់ចាប់ភ្លាម ក្រោយគេធ្វើសកម្មភាពប្លន់ម៉ូតូឌុបរួចបានប្រហែលជា១ម៉ោង ហើយប៉ូលិសក្រុងរាយការណ៍តាមទូរស័ព្ទកម្លាំងឈរជើងស្ទាក់តាមបណ្តាយផ្លូវជាតិ គ្រប់ច្រក ដើម្បីចាប់ ខ្លួនចោរប្លន់ ជួបប៉ូលិសសណ្តាប់ធ្នាប់ឈរជើងចំណុចផ្សារការពារ ជាមួយនោះដេញចាប់ឃាត់ខ្ឡួនទាំងមនុស្ស និងម៉ូតូ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកម៉ូតូ សមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ៕

.jpg)

.jpg)