ខេត្តបាត់ដំបង:
កម្មករក្រុមហ៊ុនសៀងហៃ ធ្វើផ្លូវលេខ៥៩ ត្រូវផ្ទាំងថ្មបាក់ធ្លាក់សង្កត់ពីលើ បណ្តាលឲ្យស្លាប់ ៣នាក់ របួសម្នាក់ ខណៈពេលកម្មករ និងមេការបច្ចេកទេសម្នាក់ កំពុងស្វានថ្មដាក់រំសេវបំផ្ទុះយកថ្ម កាលពីវេលាម៉ោង ៣ និង ៤៥នាទី រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ នៅខាងត្បូងភ្នំព្រឹក ស្ថិតនៅភូមិព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនរងគ្រោះទាំង ៤នាក់ ទី១-ឈ្មោះ លាវ ឈៀង អាយុ ៣១ឆ្នាំ មេការបច្ចេកទេស ជនជាតិចិន, ទី២-ឈ្មោះ ស៊ុន ភក្តី ហៅម៉ាប់ អាយុ ២៥ឆ្នាំ, ទី៣-ឈ្មោះ ហុំ ហុន អាយុ ២៧ឆ្នាំ។ ជនជាតិខ្មែរ ២នាក់នេះមានទីលំនៅភូមិក្បាលថ្ម ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
អ្នកទាំង ៣នាក់នេះ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកកម្មករខ្មែរម្នាក់ទៀត រងរបួសស្រាល ឈ្មោះ ស៊ុន វិសាល ហៅតុលា អាយុ ២៣ឆ្នាំ នៅភូមិក្បាលថ្ម ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកអធិការរងបានបន្តថា នៅវេលារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១២នោះ កម្មករ និងមេការបច្ចេកទេសទាំង ៤នាក់ បានចូលទៅការដ្ឋានបាញ់ថ្ម នៅខាងត្បូងភ្នំព្រឹក ដើម្បីស្វានរន្ធដាក់រំសេវបំផ្ទុះយកថ្ម មកកិនតូចៗទៅក្រាលធ្វើផ្លូវថ្នល់លេខ៥៩។ នៅពេលកំពុងស្វានថ្ម ស្រាប់តែផ្ទាំងថ្មមួយផ្ទាំងទម្ងន់រាប់តោន បានបាក់ធ្លាក់មកសង្កត់ អ្នកទាំង ៤នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅពីក្រោមផ្ទាំងថ្ម ប៉ុន្តែមានម្នាក់រួចផុតជីវិត គ្រាន់តែរបួសស្រាល។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនចិនធ្វើផ្លូវលេខ៥៩ បានធ្វើការដ្ឋានកិនថ្មនៅខាងត្បូងភ្នំព្រឹក (ពីស្រុកភ្នំព្រឹក ទៅសំពៅលូន) ក្រុមហ៊ុននេះបានបំផ្ទុះយកថ្មរយៈពេលជិតមួយឆ្នាំមកហើយ។ កន្លែងបំផ្ទុះថ្មមានរូង រន្ធយ៉ាងធំ ពេលកម្មករចូលទៅស្វានរន្ធដាក់រំសេវបំផ្ទុះយកថ្មទៀត ទំនងជាថ្មរង្គើចង់បាក់ មេការមិនដឹង ទើបបាក់ធ្លាក់មកសង្កត់ស្លាប់បែបនេះ។
ចំណែកអ្នករងរបួស ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ក្នុងស្រុកភ្នំព្រឹកភ្លាមៗដែរ។ សាកសពទាំង ៣នាក់ រួមមានជនជាតិចិនម្នាក់ ត្រូវបានប្រគល់ជូនអ្នកទទួលខុសត្រូវក្រុមហ៊ុនសៀងហៃ ឈ្មោះ លី ហៃតាវ ដើម្បីរកក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕ S

.jpg)