ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ប្រទះឃើញ​សព​ស្ត្រី​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ នៅក្នុង​ផ្ទះសំណាក់​លី​ហ៊រ ខាងកើត​ផ្សារ​សូរិយា​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 07:31:PM) | ដោយ: វិសាល

ក- ក+ | Print

ប្រទះឃើញ​សព​ស្ត្រី​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ នៅក្នុង​ផ្ទះសំណាក់​លី​ហ៊រ ខាងកើត​ផ្សារ​សូរិយា​

 
ភ្នំពេញ: សព​ស្ត្រី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់ នៅក្នុង​ផ្ទះ​លេខ ១៦-១៨ ជា​ផ្ទះសំណាក់​យីហោ លី​ហ៊រ ខាងជើង​ឈង​ខាងកើត ផ្សារ​សូរិយា ស្ថិតនៅ​តាមផ្លូវ​លេខ​៦៣ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ក្បែរ​ផ្សារ​ទំនើប​សូរិយា​។ ហេតុការណ៍​នេះ​ត្រូវបាន​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥ រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១២​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​នារី​រងគ្រោះ មិនទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​ដោយ​ម្ចាស់ផ្ទះ​សំណាក់​នេះ មិនមាន​កត់​ឈ្មោះ អ្នក​ដែល​ចូលមក​ស្នាក់​នៅទេ​។ សព​នារី​រងគ្រោះ មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ មាន​សភាព​ហើម នឹង​ធុំ​ក្លិនស្អុយ នៅលើ​សព​មាន​គ្រប​ភួយ និង​មាន​ក្នើយ​គ្របពីលើ ហាក់បីដូចជា​អំពើ​ឃាតកម្ម​។​

​សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​កោសល្យវិច័យ​លើ​សព ដើម្បី​រក​មូលហេតុ​នៃ​ការស្លាប់ របស់​នារី​រងគ្រោះ​ខាងលើនេះ​៕
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners