ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ព្រឹត្តិការណ៍​គួរ​ឲ្យហួសចិត្ត ខ្លាច និង​មិន​គួរឲ្យ​ជឿ ប្រចាំសប្តាហ៍​

(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 08:28:AM) | ដោយ: លីនណា

ក- ក+ | Print

ព្រឹត្តិការណ៍​គួរ​ឲ្យហួសចិត្ត ខ្លាច និង​មិន​គួរឲ្យ​ជឿ ប្រចាំសប្តាហ៍​
ភ្ញៀវទេសចរ ជនជាតិ ឥណ្ឌា ថតរូប ជាប់ រូប អ្នកតា ថែរក្សា អង្គរវត្ដ​

ព្រឹត្តិការណ៍​គួរ​ឲ្យហួសចិត្ត ខ្លាច និង​មិន​គួរឲ្យ​ជឿ ប្រចាំសប្តាហ៍​
ប្តី ចាក់ ប្រពន្ធ ស្លាប់ ដោយសារ មានទំនាស់ ក្នុង គ្រួសារ​

ព្រឹត្តិការណ៍​គួរ​ឲ្យហួសចិត្ត ខ្លាច និង​មិន​គួរឲ្យ​ជឿ ប្រចាំសប្តាហ៍​
យុវជន ប្រើ ថ្នាំញៀន ម្នាក់ អា រក ខ្លួនឯង ត្រូវគេ សែង យកទៅ ទម្លាក់ចោល

ព្រឹត្តិការណ៍​គួរ​ឲ្យហួសចិត្ត ខ្លាច និង​មិន​គួរឲ្យ​ជឿ ប្រចាំសប្តាហ៍​
កម្មករ ដាក់ កញ្ចក់ ជនជាតិ ចិន ធ្លាក់ ពី អគារ ជាន់ ទី ៦ បែកក្បាល​ធ្លាយ​ខួរ ស្លាប់​

 
ភ្នំពេញ: តើ​អ្នកដឹង​ទេ​ថា មួយ​សប្តាហ៍​កន្លងទៅនេះ មានរឿង​ប្លែកៗ និង​រន្ធត់​មួយចំនួន ដែល​ខ្លះ​គួរអោយ ហួសចិត្ត ខ្លះ​គួរអោយ​ចង់​សើច និង​ខ្លះទៀត​គួរអោយ​រន្ធត់​។​

​ខាងក្រោម នេះ ជា រឿង ប្លែកៗ ឬ គួរ អោយ រន្ធត់​នា​សប្តាហ៍​កន្លងមក ៖

១. លួច ម៉ូតូ មិត្តភក្តិ ជិះ ទៅ អស់ សាំង និង វ៉ៃ ម្ចាស់ ចូលដេក ពេទ្យ ធំ​

​បុរស ម្នាក់ ជា ម្ចាស់ ម៉ូតូ រងរបួស យ៉ាងធ្ងន់ធ្ងរ ដោយសារ បុរស ពីរ នាក់ ទៀត ជា មិត្តភក្តិ យក ញញួរ វាយ ក្បាល បី ញញួរ របួសធ្ងន់ ដឹក ទៅ សង្គ្រោះ នៅ ពេទ្យ ធំ ខណៈដែល បុរស ម្ចាស់ ម៉ូតូ តាម ទាន់​បុរស ពីរ នាក់ នោះ យក ម៉ូតូ ជិះ មក អស់ សាំង កណ្ដាលផ្លូវ ហើយ ដេក នៅផ្ទះ អ្នកភូមិ គោក ដូង ។ ហេតុការណ៍ នេះ កើតឡើង កាលពី រសៀល ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១២ នៅ ចំណុច អាង ភាស ស្ថិតក្នុង ភូមិ គោក​ដូង ឃុំ ពាម ឯក ស្រុក ឯក ភ្នំ ខេត្តបាត់ដំបង ។ ប៉ុន្តែ ប៉ូលិស បាន ឃាត់ខ្លួន បុរស ម្នាក់ ក្នុងចំណោម ពីរ នាក់ និង ម៉ូតូ ត្រឡប់មកវិញ ហើយ កសាង សំណុំរឿង បញ្ជូនទៅ តុលាការខេត្ត បាត់ដំបង នៅ រសៀល ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១២​។​

២. ជិះ ម៉ូតូឌុប គ្នា ទៅបុក ដើម ក្រខុប ស្លាប់ ម្នាក់​

​យុវជន ម្នាក់ បានទទួល រងរបួស ធ្ងន់ ហើយ ក្រោយមក បាន ស្លាប់ នៅ មន្ទីរពេទ្យ បន្ទាប់ពី ជួប គ្រោះថ្នាក់ ចរាចរណ៍ ដោយ ជិះ ម៉ូតូ ទៅបុក ដើម ក្រខុប កាលពី វេលា ម៉ោង ១  និង ៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ១១  ខែមិថុនា   ឆ្នាំ ២០១២ តាម មហាវិថី ម៉ៅ សេទុង   មុខ សណ្ឋាគារ អាំងទែរ កង់ ទី ណង់ តា ល់   ស្ថិតក្នុង សង្កាត់ ទំនប់ទឹក   ខណ្ឌចំការមន ។​

៣. បាត់ ខ្លួន ជាង ៧ ខែ ថា ប្តី រត់តាម ស្រី ស្រាប់តែ ឃើញ សព នៅ កណ្តាល ព្រៃ ឫស្សី​

​បុរស​ម្នាក់​បាត់​ខ្លួន​ជាង​៧​ខែ ដែល​ត្រូវបាន​ប្រពន្ធ និង ឪពុក បាន សន្និដ្ឋានថា ប្រហែលជា ប្តី គាត់ រត់តាម ស្រី លង់ ស្នេហ៍ តាម ស្រី ណា ម្នាក់ មិន ចូល ផ្ទះ​នោះ ត្រូវបាន​អ្នក ជីក ទំពាំង ប្រទះឃើញ​សព​នៅក្នុង ព្រៃ​សល់ តែ គ្រោងឆ្អឹង និង ម៉ូតូ មួយគ្រឿង នៅ ជាមួយគ្នា នៅ ភូមិ អូរ អង្កាម ឃុំ ត្រ មូង ស្រុក មេមត់ ខេត្តកំពង់ចាម ចំងាយ ប្រមាណ ជា ១០ គីឡូម៉ែត្រ ពី ផ្ទះ របស់ ជនរងគ្រោះ នៅ កណ្តាល ព្រៃ ទំពាំង ភាគ​ឦ សាន្ត ស្រុក មេមត់ កាលពី ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១២ ។​

៤. កម្មករ ដាក់ កញ្ចក់ ជនជាតិ ចិន ធ្លាក់ ពី អគារ ជាន់ ទី ៦ បែកក្បាល​ធ្លាយ​ខួរ ស្លាប់​

​បុរស ជា កម្មករ ដាក់ កញ្ចក់ ជនជាតិ ចិន ម្នាក់ បាន ស្លាប់ ភ្លាមៗ នៅ កន្លែងកើតហេតុ​ដោយ​បែកក្បាល​ធ្លាយ​ខួរ បន្ទាប់ពី ជនរងគ្រោះ ឡើងទៅ ដាក់ កញ្ចក់ នៅ ជា ន់ទី ៦ នៃ អគារ វឌ្ឍនៈ ទល់មុខ​ព្រះ សក្យមុនី ចេ តី យ ហើយ បាន រអិល ជើង និង ដាច់ ខ្សែក្រវ៉ាត់ កាលពី វេលា ម៉ោង ៣ រសៀល ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១២ ។ ទីតាំង អគារ នោះ ស្ថិតនៅតាម បណ្ដោយ ផ្លូវ ព្រះមុនីវង្ស ក្នុងភូមិ ទី ១ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ ជាប់ ខាងជើង អគារ កាណាឌីយ៉ា មុខ ស្ថានីយ រថភ្លើង ក្នុង រាជធានី ភ្នំពេញ ។​

៥. យុវជន ប្រើ ថ្នាំញៀន ម្នាក់ អា រក ខ្លួនឯង ត្រូវគេ សែង យកទៅ ទម្លាក់ចោល​

​យុវជន ប្រើ ថ្នាំញៀន ម្នាក់ បាន អា រក សម្លាប់ ខ្លួនឯង តែ មិន ស្លាប់ នៅក្នុង បន្ទប់ ជួល លេខ ៨ ម្តុំ ស្ថានីយ រថភ្លើង ហើយ ត្រូវបាន គេ យកទៅ ទម្លាក់ចោល នៅមុខ ផ្ទះ លេខ ៦៥៣ ផ្លូវ លេខ ៧០ ក្នុង សង្កាត់ ទួល សង្កែ ខណ្ឌឫស្សីកែវ កាលពី វេលា ម៉ោង ១ និង ៣០ នាទី រំលងអធ្រាត្រ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១២ ។ យុវជន ដែល ប្រើ ថ្នាំញៀន និង អា រក សម្លាប់ខ្លួន ឈ្មោះ វី អាយុ ២៦ ឆ្នាំ ស្នាក់ កន្លែងកើតហេតុ និង មាន ទី កំណើត នៅ ស្រុក ឆ្លូង ខេត្ត ក្រចះ ។​

៦. ភ្ញៀវទេសចរ ជនជាតិ ឥណ្ឌា ថតរូប ជាប់ រូប អ្នកតា ថែរក្សា អង្គរវត្ដ​

​គេ គ្រប់គ្នា ស្ទើរតែ មិន ជឿ បើសិនជា គេ មិនបាន ឃើញ រូបថត ពិតប្រាកដ មួយ សន្លឹក ដែល ភ្ញៀវទេសចរ ជនជាតិ​ឥណ្ឌា មក ទស្សនា នៅ ប្រាសាទ អង្គរវត្ដ ហើយ ភ្ញៀវទេសចរ រូបនោះ​បាន ថតរូប ប្រពន្ធ បែរជា ជាប់ ជាមួយនឹង រូបអ្នក ថែរក្សា​ប្រាសាទ អង្គរវត្ដ ទៅវិញ ។ រូបថត មួយ សន្លឹក ដែល ជនជាតិ ឥណ្ឌា ថតរូប ប្រពន្ធ របស់គាត់ ហើយ ជាប់ រូបអ្នក ថែរក្សា ប្រាសាទ អង្គរវត្ដ ខាងលើ គឺ ត្រូវបាន គេ ថត​នៅវេលា ម៉ោង ៩ និង ៣០ នាទី ព្រឹក ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១២ កន្លងទៅ ស្ថិតនៅ រោង ទោង ខាងត្បូង នៃ ប្រាសាទ អង្គរវត្ដ ។​

​រូបថត មួយ សន្លឹក ត្រូវបាន ជនជាតិ ឥណ្ឌា ប្រគល់ជូន លោក សៅ សំរិទ្ធ អ្នកបើកបរ រថយន្ដ​ភ្ញៀវទេសចរ នៅ ខេត្ដ សៀមរាប តាំងពី ល្ងាច ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១២ ។ ប៉ុន្ដែ រូបថត មួយ សន្លឹក នេះ ត្រូវបាន លោក សៅ សំរិទ្ធ ប្រគល់ជូន អ្នកយកព័ត៌មាន គេហទំព័រ CEN នៅ ម៉ោង ៨ យប់ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១២ ដើម្បី ជួយ ចុះផ្សាយ រឿង ដ៏ ចម្លែក និង ភ្ញាក់ផ្អើល មួយ នេះ ។​

៧. ប្តី ចាក់ ប្រពន្ធ ស្លាប់ ដោយសារ មានទំនាស់ ក្នុង គ្រួសារ​

​ទំនាស់ ក្នុង គ្រួសារ តាំងពី ក្បាល ព្រលប់ រហូតដល់ យប់ ប្តី កំណាច ទាញ ដាវ សា ម៉ូ វ៉ៃ ចាក់ ប្រពន្ធ ស្លាប់ ក្នុង ថ្លុកឈាម ហើយក៏ ចាក់ សម្លាប់ ខ្លួនឯង ប៉ុន្តែ មិន ស្លាប់ ត្រូវបាន គេ ជួយសង្គ្រោះ ដឹកយក ទៅ មន្ទីរពេទ្យ ។ ហេតុការណ៍ នេះ កើតឡើង នៅវេលា ម៉ោង ៩ យប់ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១២ នៅក្រោយ វត្ត ស្ទឹងមានជ័យ ស្ថិតនៅក្នុង ក្រុមទី ៦ ភូមិ មានជ័យ ១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ជនល្មើស ដែល ចាក់ សម្លាប់ ប្រពន្ធ ខ្លួនឯង ឈ្មោះ ឈ្មោះ ឡេង ឈឿន អាយុ ២១ ឆ្នាំ ជា កម្មករសំណង់ រី ស្ត្រី រងគ្រោះ ដែល ត្រូវ ប្តី ចាក់ ស្លាប់ ឈ្មោះ ស៊ី ណេ ត អាយុ ៣២ ឆ្នាំ មានកូន ៣ នាក់ បច្ចុប្បន្ន ស្ត្រី រូបនោះ បម្រើ ការងារ នៅក្នុង អង្គការ ស្ត្រី មាន វិបត្តិ ។ បុរស ជា ប្តី បាន ចាក់ ប្រពន្ធ ខ្លួនឯង ចំនួន ២ ដាវ សា ម៉ូ វ៉ៃ ត្រូវចំ គល់ ក និង ចំពោះ បណ្តាល ឲ្យ ស្លាប់ នៅក្នុង ថ្លុកឈាម ក្នុង កន្លែងកើតហេតុ ។​

៨. ទើបតែ​ការ​បាន ៤-៥​ខែ ចាក់​សម្លាប់​ប្រពន្ធ ព្រោះ​ភ្លើង​ប្រច័ណ្ឌ​

 ស្រី្ត ជា ប្រពន្ធ បាន ស្លាប់ ភ្លាមៗ ក្រោយពី បី្ត បាន ចាក់ ត្រូវជា ច្រើន កាំបិត រួច រត់គេច ចូល ព្រៃ ហើយ មកដល់ វេលា ម៉ោង ៥ ល្ងាច នេះ សមត្ថកិច្ច ចម្រុះ ស្រុកស្រែ អំបិល ខេត្តកោះកុង ពុំទាន់ អាច សែ្វ ងរ ក ចាប់ខ្លួន ជនដៃដល់ បាន នៅឡើយ ។ ហេតុ កាណ៍ បី្ត ចាក់ សម្លាប់ ប្រពន្ធ នេះ បានកើត ឡើង កាលពី វេលា ម៉ោង ១ និង ៣០ នាទី ថ្ងៃត្រង់ ថៃ្ង ទី ១៥ ខែមិថុនា ឆ្នាំ ២០១១ នៅ ចំណុច ភូមិ ស្រែអំបិល ឃុំ ស្រែអំបិល ខេត្តកោះកុង ។ ជម្លោះ នេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា ទំនង កើតឡើង មកពី រឿង បី្ត ប្រច័ណ្ឌ ប្រពន្ធ ព្រោះ អ្នក ទាំងពីរ ទើបនឹង រៀប កាល រួច ក្នុង រយៈពេល ៤-៥ ខែ ថី្មៗ នេះ​៕​
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners