កំពង់ចាម:
ដោយសារតែមានជំងឺឫសដូងបាតរ៉ាំរ៉ៃ បុរសម្នាក់បានសម្រេចចិត្តចងក ធ្វើអត្តឃាតនៅលើដើមស្វាយខាងមុខផ្ទះរបស់ខ្លួន កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២។
ជនរងគ្រោះឈ្មោះ ពៅ គិរីវង្ស អាយុ ៥៦ឆ្នាំ បានសម្រេចចិត្តសម្លាប់ខ្លួន នៅចន្លោះពីម៉ោង ១០ ទៅម៉ោង ១១ យប់ថ្ងៃទី២៣ ខែឧសភា នៅភូមិម្រាមទាក ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ជនរងគ្រោះមានជំងឺឫសដូងបាតប្រចាំកាយជាច្រើនឆ្នាំមកហើយ ៗក៏បានទៅមន្ទីរព្យាបាលដែរ ប៉ុន្តែមិនបានជាសះស្បើយទេ។
ក្រុមគ្រួសារជនរងគ្រោះបាននិយាយថា កាលពីល្ងាចថ្ងៃកើតហេតុ ឪពុកបានប្រាប់ទៅកូនប្រុសច្បងឈ្មោះ វង្ស វិជ្ជា ហៅអាបង អាយុ ២៤ឆ្នាំ ថា "យប់ហ្នឹងអញចងកសម្លាប់ខ្លួន ស្អែកឡើងអ្ហែងធ្វើបុណ្យឲ្យអញផង"។ ប៉ុន្តែសម្តីរបស់ឪពុក មិនបានធ្វើឲ្យកូនចាប់អារម្មណ៍ទេ ស្មានតែឪពុកនិយាយលេង។ លុះដល់ម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី២៤ ខែឧសភា ស្រាប់តែប្រទះឃើញសពឪពុកចងកសម្លាប់ខ្លួន នៅលើដើមស្វាយខាងមុខផ្ទះ មានចម្ងាយពីផ្ទះប្រហែលបីម៉ែត្រ៕ K

.jpg)