ភ្នំពេញ:
រថយន្តមួយគ្រឿង ដែលបើកបរដោយស្ត្រីម្នាក់ ដែលទើបចេញពីហូបការ បានបើកទៅបុក និងកិនម៉ូតូពីរគ្រឿង ហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ និងស្រាល កាលពីម៉ោង ៨ និង ៣០នាទី យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី ក្បែរផ្លូវចូលវត្តនាគវ័ន្ត សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាក ភ្នំពេញ 2G-9198 បើកបរដោយស្ត្រីម្នាក់មានវ័យប្រហែល ៤០ឆ្នាំ បានជ្រុលចង្កូតទៅបុកម៉ូតូ ២គ្រឿង ម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាក ភ្នំពេញ 1AD-1226។ ចំណែកភាគីម្ខាងទៀត ជិះម៉ូតូ ពាក់ស្លាក ភ្នំពេញ 1BC-3346 មានម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។
បន្ទាប់មក រថយន្តបង្កបន្តទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកស្របទិសគ្នា ម៉ាកកូរ៉ូឡា ពាក់ស្លាក ភ្នំពេញ 2S-8231 បណ្តាលឲ្យអ្នកធ្វើដំណើរតាមម៉ូតូ ៣នាក់ រងរបួសធ្ងន់ និងស្រាល៕ K

.jpg)