ភ្នំពេញ:
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលជាប់ចោទពីបទចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ និងឆបោកប្រាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការបើកសវនាការនាពេលខាងមុខនេះ។
បុរសរូបនោះ ឈ្មោះ ហេង រិទ្ធី អាយុ ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាខ្មៅ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល បានត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងពាក្យបណ្តឹងរបស់មេធាវីតំណាងឱ្យដើមបណ្តឹងឈ្មោះ គិត ធាង បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១១ ឈ្មោះ ហេង រិទ្ធី បានខ្ចីប្រាក់ពីកូនក្តីរបស់ខ្លួនចំនួន ៥ ម៉ឺនដុល្លារអាមេរិក រួចក្រោយមកឈ្មោះនេះ បានសងប្រាក់មកឱ្យកូនក្តីវិញ តាមរយៈមូលប្បទានបត្រចំនួន ២ សន្លឹក គឺលេខ ១៩៨០៧ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ ចំនួន ២ ម៉ឺនដុល្លារអាមេរិក និងមូលប្បទានបត្រលេខ ១៩៨០៤ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ ចំនួន ៣ ម៉ឺនដុល្លារអាមេរិក របស់ធនាគារកម្ពុជាអាស៊ី។
ប៉ុន្តែនៅពេលដែលកូនក្តី បានយកមូលប្បទានបត្រទាំងពីរសន្លឹកនេះទៅបើកប្រាក់នៅធនាគារ តែខាងធនាគារបានបញ្ជាក់ថា មូលប្បទានបត្រទាំងពីរសន្លឹកនេះ គ្មានសាច់ប្រាក់បើកឡើយ។
ក្នុងពាក្យបណ្តឹង បានបញ្ជាក់ទៀថា ដូច្នេះទើបកូនក្តីបានទំនាក់ទំនងជាមួយឈ្មោះ ហេង រិទ្ធី ឱ្យយកប្រាក់មកសងវិញ តែឈ្មោះនេះចេះតែសន្យាថា ថ្ងៃនេះថ្ងៃនោះ រហូតមកដល់ពេលនេះ។
ដោយការអត់ទ្រាំនឹងល្បិចកលរបស់ឈ្មោះ ហេង រិទ្ធី ពុំបាន ទើបនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១១ ដើមបណ្តឹងបានដាក់ពាក្យបណ្តឹងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ក្រោយពីបានទទួលពាក្យបណ្តឹងរួចហើយ តុលាការបានចាត់ការជាបន្តបន្ទាប់ តាមនីតិវិធី ដោយបានចេញដីកាកោះអញ្ជើញឈ្មោះ ហេង រិទ្ធី ឱ្យចូលមកដើម្បីសាកសួរជុំវិញការប្តឹងផ្តល់នេះ។ ប៉ុន្តែឈ្មោះ ហេង រិទ្ធី បានគេចវេះពុំព្រមចូលតាមកាលកំណត់ ទើបតុលាការសម្រេចចោទប្រកាន់ពីបទចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ និង ឆបោកប្រាក់ រួចបញ្ជូនសំណុំរឿងទៅឱ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរបានចេញដីកាជាច្រើនលើកអញ្ជើញឈ្មោះ ហេង រិទ្ធី មកតុលាការ ដើម្បីសាកសួរករណីខាងលើនេះ តែឈ្មោះនេះនៅតែគេចវេះពុំព្រមចូល ទើបតុលាការចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ហេង រិទ្ធី តែម្តង។
រហូតមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសរូបនេះ រួចនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ សមត្ថកិច្ចបានបញ្ជូនបុរសរូបនេះមកតុលាការ ដើម្បីចាត់ការតាមច្បាប់៕ S

.jpg)