ភ្នំពេញ:
តារាចម្រៀងពីររូបរបស់ផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ និងកញ្ញា ឈិត សុវណ្ណបញ្ញា ត្រូវបាន Cambodia Fashion អញ្ជើញឲ្យចូលរួមដាក់ពន្ទុ ឲ្យអ្នកដើរបង្ហាញម៉ូដជំនាន់ក្រោយ ដោយយុវជនយុវនារីមានបទពិសោធន៍កម្រិតណា ក៏អាចចូលរួមក្នុងការបង្ហាញម៉ូដកម្រិតពិភពលោកបាន ហើយអាចមានឱកាសឈ្នះជាប្រាក់ចំនួន ១.០០០ ដុល្លារ និងអាចចុះកិច្ចសន្យាជាមួយ Hiruscar សម្រាប់ឆ្នាំ២០១៣ ផងដែរ។
តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បានឲ្យដឹងថា លោកមានការសប្បាយចិត្ត នៅពេលដែលលោកបានចូលរួមក្នុងការដាក់ជាពន្ទុ ឲ្យដល់ក្រុមយុវជនយុវនារីជំនាន់ក្រោយ ក្នុងការដើរបង្ហាញម៉ូដនេះ។ លោកបញ្ជាក់ថា “ខ្ញុំឃើញអ្នកមានសមត្ថភាពច្រើន ដែលបានមកចូលរួមក្នុងកម្មវិធីនេះ តែមានអ្នកខ្លះប្រហែលជាមានការភិតភ័យ បានជាធ្វើឲ្យពួកគេដើរមិនបានល្អ” ហើយមូលហេតុខាងក្រុមហ៊ុន គេអញ្ជើញខ្ញុំឲ្យចូលរួមដាក់ពន្ទុនេះ គឺដោយសារខ្ញុំ និងកញ្ញា ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀង ដែលយុវវ័យមានការគាំទ្រច្រើន ទៅលើការស្លៀកពាក់បែបទាន់សម័យ និងចូលចិត្តលេងម៉ូដសម្លៀកបំពាក់ប្លែកៗ។
នៅក្នុងកម្មវិធីនោះដែរ បន្ទាប់ពីមានការជ្រើសយុវជនយុវនារីជំនាន់ក្រោយ ដែលមានសមត្ថភាពនោះ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ នឹងមានការបើកពិធីបង្ហាញម៉ូដ សម្រាប់អ្នកបង្ហាញម៉ូដប្រហែលជា ៦០នាក់ នៅក្នុងកម្មវិធីបង្ហាញម៉ូដប្រចាំសប្តាហ៍ និងជ្រើសរើស ១០នាក់ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អ្នកដើរបង្ហាញម៉ូដដែលត្រូវប្រកាសឈ្មោះ នឹងត្រូវទទួលបានការហ្វឹកហ្វឺន អំពីការដើរម៉ូដបន្ត ហើយក្នុងនោះដែរ នឹងមានការបោះឆ្នោតជាសាធារណៈ ដើម្បីជ្រើសរើសអ្នកឈ្នះក្នុងចំណោមអ្នកផ្តាច់ព្រ័ត្រ៕ K

.jpg?1348764648)
.jpg?1348764648)
.jpg?1348764648)
.jpg?1348764648)

.jpg)

.jpg)