ភ្នំពេញ:
អ្នកនាង ខាត់ សុខឃីម អ្នកចម្រៀងចង់បូរាណ បូរាណ និងចង់សម័យ សម័យ ដែលមានភាពក្រមិចក្រមើមនោះ បានកំណត់ថ្ងៃចូលរោងការនៅចុងឆ្នាំ២០១២នេះ ដែលជាការរៀបចំចាប់ដៃគូអនាគត ១០០ឆ្នាំ ជាមួយនឹងគូដណ្តឹងរបស់អ្នកនាង គឺលោក អ៊ិន សូផាណូ ដែលត្រូវបានចាស់ទុំទាំងសងខាងភ្ជាប់ពាក្យភ្ជាប់សម្តីជាមួយអ្នកនាង ទុកមកជាងមួយឆ្នាំហើយនោះ។
ទាក់ទងនឹងការរៀបមង្គលការ នៅខែធ្នូ ចុងឆ្នាំ២០១២នេះ អ្នកនាង ខាត់ សុឃីម បាននិយាយទាំងទឹកមុខក្រហម បែបអៀនប្រៀនថា ការរៀបអាពាហ៍ពិពាហ៍របស់នាង ជាមួយលោក អ៊ិន សូផាណូ នឹងប្រព្រឹត្តនៅគេហដ្ឋានរបស់អ្នកនាងផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងបុរីជ័យជំនះ (ហៅបុរីសាន់វ៉ា) ភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គឺមិនទៅរៀបមង្គលការនៅហាងទេ ពីព្រោះធនធានមានកំណត់។
សម្រាប់ពិធីមង្គលការនៅអំឡុងខែធ្នូ ឆ្នាំ២០១២នោះដែរ ត្រូវបានសាមីខ្លួនអ្នកនាង ខាត់ សុឃីម បញ្ជាក់ថា អ្នកនាងនឹងអញ្ជើញភ្ញៀវកត្តិយសចូលរួមចំនួន ៥០០ នាក់ តែត្រៀមដល់ទៅ ៦៨ តុឯណោះ ដែលភ្ញៀវភាគច្រើនជាក្រុមតារា និងមន្ត្រីដែលមានមុខមាត់ជាច្រើននាក់ទៀត ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយផងដែរ។
សម្រាប់ចំណងអាពាហ៍ពិពាហ៍វិញនោះ អ្នកនាង ខាត់ សុឃីម មានបំណងប្រសូត្របុត្រតែម្នាក់ទៀតទេ ទោះជាបុត្រនោះស្រី ឬប្រុសក៏ដោយ នាង និងប្តីរបស់នាងទទួលយកទាំងអស់។ ខាត់ សុឃីម ក៏បានឲ្យដឹងដែរថា អ្នកនាង និងប្តី បានជ្រើសរើសឈ្មោះសម្រាប់ដាក់ឲ្យកូនស្រី ឬកូនប្រុស របស់អ្នកនាងជាមួយលោក អ៊ិន សូផាណូ រួចហើយដែរ៕ K

.jpg)

.jpg)