ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សុគន្ធ នីសា សម្ភាសន៍​ជាមួយ​ CEN​ រឿង​ហ្វេ​ស​ប៊ុ​ក​អាក្រាត​

(ថ្ងៃទី 6 មិថុនា 2012, ម៉ោង 08:34:AM) | ដោយ: ឆាយា

ក- ក+ | Print

សុគន្ធ នីសា សម្ភាសន៍​ជាមួយ​ CEN​ រឿង​ហ្វេ​ស​ប៊ុ​ក​អាក្រាត​

 
ភ្នំពេញ: កាលពីពេល​ថ្មីៗ​នេះ​ មាន​ព័ត៌មាន​លេចឮ​តាម​ទំព័រ​ហ្វេ​ស​ប៊ុកថា ​​ឈ្មោះ​កញ្ញា​ សុគន្ធ នីសា ដែលមាន​លាយ​ឡំ​នឹង​រូបភាព​ស្រី​ស្រាត ​ដែល​ដាក់​ឆ្លាស់គ្នា​យ៉ាងតិច​ ១០ ​សន្លឹក​នោះ ត្រូវបាន​បង្ហោះ​នៅក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុក​។​

​ទន្ទឹមនឹង​ការ​បង្ហោះ​រូបភាព នីសា លាយ​ឡំនឹង​រូប​ស្រី​ស្រាត​នេះដែរ នៅ​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១២ ព័ត៌មាន​គេហទំព័រ CEN បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជួប​ជាមួយ​កញ្ញា ​សុគន្ធ នីសា ហើយ​នៅក្នុង​បទសម្ភាសន៍​នោះ​ កញ្ញាបានបញ្ជាក់​ឱ្យដឹងថា "ការ​បង្ហោះ​ និង​ការបង្កើត​គេហទំព័រ​ដែល​ប្រើ​ឈ្មោះ​ខ្ញុំ​ ក្នុងការ​បង្ហោះ​រូបភាព​លាយ​ឡំនឹងរូប​ស្រី​ស្រាត​នេះ វា​មិន​ត្រឹមត្រូវ​នោះទេ ព្រោះថា​ខ្ញុំ​ពុំ​បានដឹង​ទាល់តែសោះ​ ថា​គេ​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុក​ដែល​បង្ហោះ​រូប​ស្រី​ស្រាត និង​មាន​ទំព័រ​ហ្វេ​ក​ប៊ុក​មួយទៀត​​ប្រើ​ឈ្មោះ​នាង​ខ្ញុំ​ ចូល​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ ហើយ​ខ្ញុំ​ក៏​ពុំបាន​ដឹងថា គេ​ក្លែងបន្លំ​ទំព័រ​ហ្វេ​ស​ប៊ុក​ដែល​ធ្វើឱ្យ​ខូច​ឈ្មោះ​នាង​ខ្ញុំ​ក្នុងសង្គម​នេះដែរ​"។​

នីសា បន្តថា "​ទំព័រ​ហ្វេ​ស​ប៊ុក​នេះ គឺ​បង្កើតឡើង​ដើម្បី​ទំនាក់ទំនង​ជាមួយ​ក្មេងៗ និង​ប្រិយមិត្ត​ដែល​គាំទ្រ​រូបនាង​ខ្ញុំ​នៅក្នុង​ហ្វេ​សប៊ុក​។ ម្យ៉ាងវិញទៀត​ ខ្ញុំ​ក៏​ចង់​ទប់ស្កាត់​វា​ដែរ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​វា​មាន​ប្រភព​មកពីណា​នោះទេ ហើយ​ខ្ញុំ​ចង់​ផ្តាំផ្ញើ​ទៅ​អ្នកបង្កើត​ទំព័រ​ហ្វេ​ស​ប៊ុក​នេះ​ថា នេះ​ត្រឹមតែ​បង្កើត​ឈ្មោះ​របស់ខ្ញុំ តែបើ​បង្កើត​ឈ្មោះ​សិល្បករ​ផ្សេងទៀត តើ​ធ្វើឱ្យប៉ះពាល់​កិត្តិយស​របស់គេ​យ៉ាងណា​?"។

​"ការបង្កើត​ទំព័រ​ហ្វេ​ស​ប៊ុក​នេះ គឺ​ខ្ញុំ​គ្រាន់តែ​ចង់​ផ្សព្វផ្សាយ​ព័ត៌មាន​ជាមួយ​ប្រិយមិត្ត​ទាំងអស់​ដែល​បាន​គាំទ្រ​រូបនាង​ខ្ញុំ ក៏ដូចជាទស្សនិកជន​ដែល​ស្រឡាញ់​រូបនាង​ខ្ញុំ​នេះដែរ​"។​ នាងបញ្ជាក់ពីគោលបំណងនៃការបង្កើត​ទំព័រ​ហ្វេ​ស​ប៊ុក​។

​កញ្ញា​ សុគន្ធ នីសា បានឱ្យដឹង​ទៀតថា ទំព័រ​ហ្វេ​ស​ប៊ុក​ដែល​ប្រើ​ឈ្មោះ​របស់នាង គឺមាន​ច្រើនណាស់​ដែលនាង​ចង់​ទប់ស្កាត់​ និង​លុបបំបាត់​។ ប៉ុន្តែ​អ្នកបង្កើត​ខ្លះ គឺ​គេ​យកទៅ​ប្រើ​ក្នុងន័យ​ល្អៗ​ជាមួយ​ប្រិយមិត្ត​នោះទេ​។​

​ម្យ៉ាងវិញទៀត​ កញ្ញា​សុគន្ធ នីសា បានឱ្យដឹង​ទៀតថា មួយរយៈ​ពេល​ខ្លី​ដែល​នាងបាន​ទៅ​ប្រទេសក្រៅ​នោះ គឺ​នាងពុំបាន​គ្រប់គ្រង​ទំព័រ​ហ្វេ​ស​ប៊ុកដោយផ្ទាល់​នោះទេ ហើយ​នាងពុំបាន​ដឹង​ពី​រឿង​ដែល​គេ​យក​ទំព័រ​ហ្វេ​សប៊ុក​នេះ ​ទៅ​សរសេរ​ប៉ះពាល់​ដល់​ផលិតកម្ម​មួយចំនួន​នោះទេ​។ នាងថា "ខ្ញុំ​សូម​អភ័យទោស​ដល់​ផលិតកម្ម​មួយចំនួន ដែល​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុក​របស់ខ្ញុំ បាន​សរសេរ​ប៉ះពាល់​ដោយ​អ​ចេតនា​"។​

នីសា បាននិយាយថា "ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ទស្សនិកជន និង​ប្រិយមិត្តទាំងអស់​ ដែល​បាន​គាំទ្រ​រូបនាង​ខ្ញុំ ​តាំងពីដើម​រហូតដល់​ប​ច្ចុ​ប្បន្ន។ បើទោះជា​មាន​ព័ត៌មាន​លេចឮ​អាក្រក់​យ៉ាងណា​តាម​ទំព័រ​ហ្វេ​ស​ប៊ុក ក៏​ប្រិយមិត្ត និង​ទស្សនិកជន​នៅតែ​គាំទ្រ​រូបនាង​ខ្ញុំ ហើយ​​ជឿជាក់ថា ​រូបនាង​ខ្ញុំ​ពុំបាន​ប្រព្រឹត្ត​អ្វី​ដូចដែល​មាននៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុក​ក្លែងបន្លំ​នោះទេ​"។​

​ទាក់ទិន​នឹង​ការចូលផលិតកម្ម​ថោ​ន​នោះ កញ្ញា​ សុគន្ធ នីសា បានឱ្យដឹងដែរថា តាំងពី​នាង​ចូល​ផលិតកម្ម​ថ្មី ពោលគឺ​ផលិតកម្ម​ថោ​ន គឺមាន​ការគាំទ្រ​ល្អ​ពី​សំណាក់​ប្រិយមិត្ត ហើយ​នៅក្នុង​ក្រុមហ៊ុន​ក៏មាន​ដំណើរ​ការល្អ​យ៉ាង​រលូន​ផងដែរ​៕​
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners