ភ្នំពេញ:
ក្នុងលេខចេញផ្សាយថ្ងៃទី១-១០សីហា២០១២ ទស្សនាវដ្តីប្រជាប្រិយបានលើកយកតារា៩រូបដែលសង្ស័យថាមានស្វាមីស្ងាត់ៗ តែមិនទាន់រៀបការ លើកមករៀបរាប់ ហើយដែលតារាទាំងនោះជាទីចាប់អារម្មណ៍។
តារាទាំង៩រូបនោះគឺៈ
- វ៉ាង ស្រីណូ បញ្ចប់ជីវិតសិល្បៈក្រោយមានកូនមួយ
ជាតារាសម្ដែងល្បីទាំងក្នុងនិងក្រៅប្រទេស មានសម្រស់ស្រស់ស្អាត ដើមទ្រូងធំមូលក្បំគួរឲ្យទាក់ទាញ ថែមទាំងជាប់ឈ្មោះជាតារាស្រីសិចស៊ី ស្រាប់តែបាត់មុខឈឹង។ ជាងបីឆ្នាំហើយដែលវ៉ាង ស្រីណូ ចាកចេញពីសិល្បៈ។ ការបាត់មុខនេះទាំងអ្នកក្នុងនិងក្រៅសិល្បៈនិយាយតៗគ្នាថានាងរកទ្រនំឃើញហើយ ព្រោះបុរសនោះផ្គត់ផ្គង់មិនឲ្យនាងពិបាកឡើយ ។ បើតាមព័ត៌មានខ្លះឲ្យដឹងថា គូស្នេហ៍វ៉ាង ស្រីណូ ជាមន្ដ្រីម្នាក់មានអាយុជាង៤០ឆ្នាំ និងបានកូនស្រីម្នាក់ជាចំណងដៃ ប៉ុន្ដែមិនទាន់រៀបការនៅឡើយទេ។ តែនាងនៅតែព្យាយាមបដិសេធមិនទទួលស្គាល់រឿងនេះ។
- ខៀវ សុខារ៉ាវី មិនបង្ហាញរូបថតអាពាហ៍ពិពាហ៍
អតីតតារាសម្ដែង ខៀវ សុខារ៉ាវី ធ្លាប់បរាជ័យមង្គលការម្ដងហើយកាលពីឆ្នាំ២០០៨ ហើយតាំងពីនោះមកនាងបានផ្ដាច់ខ្លួនពីសិល្បៈ ប៉ុន្ដែនៅឆ្នាំ២០១០ ក្រុមគ្រួសារនាងអះអាងថា ខៀវ សុខារ៉ាវី ចេញទៅរស់នៅអាមេរិកជាមួយស្វាមីក្រោយពីបានរៀបការស្ងាត់ៗ។ ទាំងអ្នកក្នុងសិល្បៈនិងក្រៅសិល្បៈ មិនមាននរណាម្នាក់បានចូលរួមក្នុងមង្គលការនាងឡើយ ហើយក្រុមគ្រួសារនាងក៏មិនបានបង្ហាញរូបថតមង្គលការឲ្យគេបានឃើញដែរ និងព្យាយាមលាក់បាំងរឿងនេះ។ បើតាមប្រភពមួយឲ្យដឹងថា ខៀវ សុខារ៉ាវី កំពុងរស់នៅក្នុងវីឡាមួយនៅសង្កាត់ជ្រោយចង្វា ថែមទាំងមានកូនម្នាក់ ហើយគូស្នេហ៍នាងគឺជានាយទាហានជាន់ខ្ពស់មួយរូប។
-ពេជ្រ សេរីរ័ត្នសម្ងំឈឹង
អតីតពិធីការិនីទូរទស្សន៍បាយ័ន ក្រោយពីចែកផ្លូវជាមួយលោកគង់ វិសាល កាលពីឆ្នាំ២០១១ ស្រាប់តែនាងឈប់ពីសិល្បៈ ហើយគេឃើញនាងបណ្ដើរគ្នាជាមួយបុរសសង្ហាជាញឹកញាប់ តែនាងមិនប្រាប់ពីអត្តសញ្ញាណបុរសនោះឡើយ ។ សេរីរ័ត្នកំពុងរស់នៅក្នុងវីឡាមួយនៅម្ដុំភ្នំពេញថ្មី ជាមួយនឹងភាពហ៊ឺហា ព្រោះពេលនេះនាងក្លាយជាថៅកែហាងស្ប៉ាមួយកន្លែង។ ពេជ្រ សេរីរ័ត្ន មានស្វាមីហើយ ប៉ុន្ដែមិនទាន់រៀបការទេ។
- អ៊ិន វរលក្ខណ៍ទេពី ថារឿងរៀបការមិនសំខាន់!
អតីតស្រីស្អាតលេខ១ ឆ្នាំ២០០៥ បានឈប់ពីសិល្បៈពេលដែលនាងសម្រេចចិត្តរស់នៅជាមួយបុរសអ្នកមានទ្រព្យធន និងមកទល់ពេលនេះនៅមិនទាន់ឃើញរៀបការនៅឡើយទេ។ ប្រភពពីអ្នកសិល្បៈដែលស្និទ្ធជាមួយនាង បង្ហើបប្រាប់ថា អ៊ិន វរលក្ខណ៍ទេពី មិនខ្វល់ពីរឿងរៀបការឡើយ ថែមទាំងនិយាយថាមិនសំខាន់។
- ទីវ ដាណែតមានគូស្នេហ៍ហើយ
ជាអ្នកចម្រៀងល្បីល្បាញរកប្រាក់ចំណូលខ្ពស់នៅក្រៅប្រទេស បានបោះបង់អាជីពសិល្បៈពេលមានរឿងអាស្រូវកើតឡើងចំពោះនាងផ្ទួនៗ។ នាងបានផ្ដាច់ខ្លួនពីសិល្បៈពេលដែលមានដំណឹងថាបានរួមរស់ជាមួយបុរសម្នាក់ទាំងមិនបានរៀបការ។ បច្ចុប្បន្នកំពុងរស់នៅក្រុងភ្នំពេញ និងមានកូនប្រុសម្នាក់ជាចំណងដៃ ។
- ទាវ មុន្នីរ័ត្ន មិនបង្ហាញមុខគូស្នេហ៍
អតីតតារាសម្ដែងរូបស្រស់ឆើតឆាយល្បីឈ្មោះឆ្នាំ២០០៦ តាមរយៈរឿងភាគទូរទស្សន៍ CTN ក្នុងរឿង" ឧត្តមភរិយា" និងរឿង" ទឹកភ្នែកជាយដែន" ស្រាប់តែសម្ងំលាក់ខ្លួនពួនអាត្មាជាមួយបុរសមានទ្រព្យមួយរូប ហើយនាងក៏មិនបង្ហាញមុខគូស្នេហ៍ឲ្យគេបានស្គាល់ និងមិនទាន់រៀបការនៅឡើយទេ។
-វ៉ាន់ សម្ផស្ស
ជាអតីត Freshie Girl លេខ១ឆ្នាំ២០០៨ ធ្លាប់សម្ដែងជាតួឯកស្រីក្នុងរឿង " បេះដូងខ្ញុំសម្រាប់អ្នកណា" និងរឿង '' ចម្រៀងស្នេហ៍រលកជីវិត'' បានបោះបង់អាជីពសិល្បៈដោយសារគូស្នេហ៍បង្ខំ។នាងចាកចេញពីសិល្បៈក្រោយពេលលេចឮថានាងទាក់ទងស្នេហាជាមួយឧកញ៉ាមេធាវីម្នាក់។ នាងមិនបង្ហាញមុខគូស្នេហ៍ថាជានរណា ហើយនឹងរៀបការនៅពេលណានោះទេ។
-ពៅ សោភា
អតីតអ្នកចម្រៀងផលិតកម្ម KH Promotion ចាកចេញពីចម្រៀងជាច្រើនឆ្នាំ និងកំពុងរស់នៅក្រុងភ្នំពេញជាមួយបុរសពោះម៉ាយវ័យ៤០ឆ្នាំ និងបានកូនស្រីម្នាក់អាយុជិត៤ឆ្នាំ តែមិនទាន់រៀបការ ហើយនាងមិនខ្វល់ពីរឿងនេះទេ ព្រោះស្វាមីនាងមិនជាប់ពាក់ព័ន្ធនឹងនារីណាឡើយ។
- លី ម៉ារីណា
ថំណែកស្រីស្អាតលី ម៉ារីណា បន្ទាប់ពីមានរឿងអាស្រូវស្នេហាលួចលាក់ជាមួយបុរសមិនមែនជាគូដណ្ដឹងនៅអាមេរិកមក នាងបានលាក់ខ្លួនយ៉ាងស្ងាត់ និងមិនដឹងនាងទៅណា៕ S

.jpg)