ភ្នំពេញ:
នាងពេលខ្លះបង្ហូរទឹកភ្នែក ហើយពេលខ្លះទៀតមានចរិតឆ្នាសឆ្នើមគួរឲ្យស្អប់។នេះជាជីវិតក្នុងភាពយន្តរបស់ស្វែង សុជាតា ដែលបានថតភាពយន្តរហូតដល់ជាង១០០រឿងហើយ ចាប់តាំងពីប្រឡូកនៅក្នុងវិស័យសិល្បៈ។ជាមួយនឹងការគិតគូរអំពីអនាគត សុជាតា បានបើកភោជនីយដ្ឋានមួយកន្លែងនៅខេត្តសៀមរាប។
ស្វែង សុជាតា តារាទឹកភ្នែក និងជាតារាកាចឆ្នាសឆ្នើមក្នុងខ្សែភាពយន្តខ្នាតធំ និងភាពយន្តភាគតាមទូរទស្សន៍នានា ដែលជោគជ័យក្នុងអាជីពសិល្បៈ និងមុខរបរ តែអភ័ព្វស្នេហ៍ ធ្លាប់រងគ្រោះដោយគ្រាប់កាំភ្លើង ពេលនេះក្លាយជាម្ចាស់ភោជនីយដ្ឋាន យីហោ ៨៨៨៨ ខេត្តសៀមរាប។
នាងបានមកកាន់ក្រុងភ្នំពេញ នៅឆ្នាំ១៩៩៧ ហើយនៅឆ្នាំ២០០០ អ្នកនាងចូលហ្វឹកហាត់សម្តែងនៅក្លឹបសិល្បៈ ខ្មែរអន្តរជាតិ (K.I.C) និងក្លឹបសិល្បៈ ក្វាន់ទុង ហើយក៏បានចេញសម្តែងថតស្ប៉តពាណិជ្ជកម្ម បែបអប់រំ និងថតចម្រៀងកាយវិការខារ៉ាអូខេ និងបានចូលរួមថតភាពយន្តផងដែរ។
ដំបូងអ្នកនាងបានថតស្ប៉តពាណិជ្ជកម្មបែបអប់រំសុខភាព និងបន្តទៅសម្តែងរឿង តេជោដំឌិន និងរឿងជាច្រើនទៀតបានប្រហែលជាង១០០រឿង ក្នុងនោះក៏មានរឿង ស្តេចកូនដំរីស រឿង មហាចោរទល់ដែន។
រឿងទាំងអស់ភាគច្រើន អ្នកនាងសម្តែងជាតួទឹកភ្នែក និងតួឆ្នាសឆ្នើម ហើយរឿងដែលធ្វើឲ្យប្រិយមិត្តទស្សនិកជនទទួលស្គាល់គាំទ្រច្រើន មានដូចជារឿង តេជោដំឌិន រឿង មរណមាតា (ត្រីដំរីមាស) រឿង ចៅក្តាមស្រង៉ែ។ ភាពយន្តភាគថ្មីៗនេះមាន រឿង រលកជីវិត រឿង នាងឈូកស រឿង សេដ្ឋីវ័យក្មេង និងមានជាច្រើនរឿងទៀត។
អ្នកនាងបន្តថា នៅក្នុងឆ្នាំ២០១២នេះ នាងជាប់រវល់រកស៊ីបន្តិចបន្តួច មិនសូវបានថតទេ តែសព្វថ្ងៃកំពុងសម្តែងភាពយន្តចុងក្រោយមួយរឿង “សង្សារខ្ញុំអាប ”ដោយអ្នកនាងសម្តែងជាតួអាប។ ដោយសារវ័យកាន់តែច្រើន ក៏ពង្រីកអាជីពពីអ្នកសិល្បៈ មកបើកភោជនីយដ្ឋាននៅឯខេត្តសៀមរាប ដែលមានយីហោ “ ព្រឹកនឹកល្ងាចនឹក ៨៨៨៨” កាលពីដើមឆ្នាំ២០១២។
អ្នកនាងក៏ធ្លាប់បានចេញទៅសម្តែងច្រៀងនៅប្រទេសមួយចំនួនប៉ែកអឺរ៉ុប ដូចជា បារាំង ហូល្លង់ បែលហ្ស៊ីក អាល្លឺម៉ង់ ស្វីស ជាដើម។ ឆ្នាំនេះកំពុងត្រៀមចេញទៅសម្តែងច្រៀងនៅឯប្រទេសបារាំងម្តងទៀត។ ចំពោះជីវិតស្នេហា អ្នកនាងបន្តថា “ រឿងកន្លងផុតទៅហើយ ខ្ញុំមិនរម្លឹកទៀតទេ ព្រោះនាំឲ្យឈឺចាប់”។នាងខ្ញុំធ្លាប់រៀបការ មានគ្រួសារ កាលពីអំឡុង ឆ្នាំ២០០០-២០០១ មក តែបានចែកផ្លូវគ្នា(លែងលះទៅតាមផ្លូវច្បាប់កាលពីឆ្នាំ២០១០) ដោយបន្សល់ទុកកូនប្រុស២នាក់។
ក្រោយពីក្លាយជាស្ត្រីមេម៉ាយមក ប៉ុន្មានជាង២ឆ្នាំ មានពាក្យចចារអារ៉ាមជាច្រើនដូចជា អ្នកនាងមានស្នេហាជាមួយថៅកែ ជនជាតិសាំងហ្គាពួរ តាម Facebook និងឮថានាងមានស្នេហាជាមួយមន្ត្រីប៉េអឹមម្នាក់នៅខេត្តសៀមរាប ហើយគេមានភាគហ៊ុនជាមួយនាងក្នុងការបើកភោជនីយដ្ឋាន ទៀតផង ។តែរឿងនេះត្រូវអ្នកនាងបដិសេធថា មិនអាចមានរឿងកើតឡើងដូចពាក្យចចាមអារ៉ាមនោះទេ ព្រោះថា នាងលែងគិតរឿងស្នេហាហើយ ព្រោះនាងរាងចាលហើយប្រុសៗ ។រឿងនេះគេចេះតែបង្ខូចឈ្មោះនាង។
ស្វែង សុជាតា បាននិយាយថា ឆ្នាំនេះនាងមានអាយុ៣២ឆ្នាំហើយ។នាងមានស្រុកកំណើតនៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ឪពុកឈ្មោះ សោម ស្វែង ជាសាស្ត្រចារ្យភាសារបារាំង ម្តាយឈ្មោះ ជា ផង់ ជាមេផ្ទះ។ អ្នកនាងមានបងប្អូន៣នាក់ ប្រុសម្នាក់ អ្នកនាងជាកូនពៅ៕ S

.jpg)

.jpg)