ភ្នំពេញ:
ជាតារាកំប្លែងភ្នែកតូចនិងមានមាឌធំ នាយកុយជាតារាកំប្លែងដែលមានប្រជាប្រិយភាពយូរជាងគេម្នាក់ ដែលធ្វើឲ្យជនកម្ពុជាសើចសប្បាយជាមួយនឹងកាយវិការក្រមិចក្រមើមរបស់គាត់។ ភាពល្បីល្បាញបានធ្វើឲ្យលោកមមាញឹកខ្លាំង ហើយលោកមិនលាក់លៀមឡើយនឹងនិយាយប្រាប់ វេបសាយ CEN ថា “ខ្ញុំមិនមានពេលបណ្តុះបណ្តាលទេ។ នរណាចង់ធ្វើអ្វី ធ្វើទៅ។ ប៉ុន្តែខ្ញុំរីករាឃើញមានការបណ្តុះបណ្តាលអ្នកកំប្លែង ពីព្រោះខ្ញុំមិនឈរជើងមួយជីវិតទេ”។
នាយកុយបាននិយាយបន្តទៀតថា សព្វថ្ងៃលោកជាប់រវល់ខ្លាំងណាស់ គឺច្រៀងកាត់សក់ការ សម្តែងនៅលើឆាកប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍ និងសម្តែងនៅលើឆាក ទស្សនីយភាពនៅតាមបណ្តាខេត្តក្រុងនានារាល់ថ្ងៃ គ្មានពេលសម្រាកនោះទេ។
រាល់ថ្ងៃសៅរ៍-អាទិត្យ រាល់សប្ដាហ៍ ប្រិយមិត្តទស្សនិកជន មហាជនទូទៅតែងតែបាន ឃើញលោក ជួង ជី ហៅនាយកុយ ដែលជាតារាកំប្លែងមានកេរ្តិ៍ឈ្មោះល្បី និងជាអ្នកដឹកនាំក្រុមកំប្លែងសម្ដែងនៅលើឆាកប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍នានា ដូចជា ទូរទស្សន៍ CTN អាស៊ីអាគ្នេយ៍ និងបាយ័នរាល់សប្ដាហ៍។
ទោះបីជាគាត់មិនបានបណ្តុះបណ្តាលផ្ទាល់ក៏ដោយ នាយកុយបានឲ្យដឹងថា គាត់បានជួយផ្តល់ជាគំនិតខ្លះៗដល់អ្នកដែលស្រឡាញ់ចូលចិត្តសិល្បៈសម្តែងកំប្លែងខ្លះៗ ដល់ពួកគេដែរ។ ជាពិសេសនោះ ក្រុមកំប្លែងរបស់លោកទាំងអស់តែម្តង។ លោកតែងតែណែនាំពួកគេពីរបៀបរបបសម្តែងនិងការនិយាយស្តីផងដែរ។
នាយកុយ បានប្រាប់ពីចំណុចដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីបានយូរ ទាំងនេះ គឺជាកាយវិការរបស់យើងមិនឆ្មើងឆ្មៃ ហើយអ្វីដែលយើងសម្តែងទៅមានការផ្លាស់ប្តូរ ទាន់សភាពការណ៍ ដោយមិនសម្តែងអ្វីដែលជាភាពដដែលៗ។ មួយវិញទៀតយើងសម្តែងមានបញ្ជូនភាពអប់រំ ដោយមិនសម្តែងគ្រាន់តែបានសើចសប្បាយនោះទេ។
លោក ជួង ជី ហៅកុយបានបញ្ជាក់ទៀតថា ទៅថ្ងៃអនាគត លោកមិនបានបណ្តុះបណ្តាលកូនៗរបស់លោកឲ្យក្លាយជាតារាកំប្លែងទេ ដោយពេលនេះកូនៗរបស់លោកគេមានប្តីប្រពន្ធ ហើយគេមានមុខរបររកស៊ីលក់ដូររបស់គេអស់ហើយ។ ថ្វីបើពីក្មេងគេបោះជំហានចូលសិល្បៈរាំក្នុងក្រុមដែកឆក់ មែន តែពេញវ័យរៀបការ រួចទៅ គេបានឈប់ពីសិល្បៈ ប្រកបរបររកស៊ីរៀងៗខ្លួន។
នាយកុយធ្លាប់បានចេញទៅសម្តែងឯប្រទេសអឺរ៉ុប ជាច្រើន ដូចជា សហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី និងប្រទេសមួយចំនួនទៀតនៅក្បែរបារាំងនិងកាណាដា។ ហើយនៅក្នុងក្រុមកំប្លែងរបស់នាយកុយ មានសមាជិកចំនួន១០នាក់។
ទាក់ទងជាមួយតារាកំប្លែងស្រីមួយរូប ឈ្មោះនាងឃ្មឹប ដែលបានចេញពីក្រុមទៅហើយនោះ នាយកុយបានឲ្យដឹងថា លោកមិនហៅនាងឃ្មឹបត្រឡប់មកវិញទេ ដោយសារកៅអីរបស់នាងឃ្មឹបត្រូវបានជំនួសដោយនាងប្រិមប្រិយទៅហើយ ដូច្នេះនាងឃ្មឹបមិនអាចចូលវិញបាននោះទេ មួយវិញទៀតថវិកាសម្តែងលើឆាកទូរទស្សន៍មានតិចតួចពេក៕ S

.jpg)