ភ្នំពេញ:
ដោយការចូលចិត្តស្រលាញ់ និងចង់ចូលរួមថែរក្សានូវឧបករណ៍ភ្លេងបុរាណខ្មែរ បានជំរុញទឹកចិត្តឲ្យកូនខ្មែរមួយរូប បានប្តេជ្ញា កែច្នៃ ឧបករណ៍ភ្លេងបុរាណខ្មែរ ឲ្យលែងបានពីរបែប គឺចាប់យកខ្ទង់សំឡេងបែបខ្មែរក៏បាន ចាប់យកខ្ទង់សំឡេងបែបពួក បច្ចឹមប្រទេស ក៏បានទៀតផង។
យើងធ្លាប់ដឹងនឹងស្គាល់រួចមកហើយ នូវឧបករណ៍ភ្លេងខ្មែរជាច្រើន មានដូចជា ទ្រ ឃឹម តាខេ ស្គរ... និងជាច្រើនទៀត។
ដោយស្រឡាញ់ និងចូលចិត្ដ ខាងវិស័យសិល្បៈ តាំងពីក្មេង គាត់ក៏មានគំនិតធ្វើរបស់ទាំងនោះ ឡើងមក។ ម្ដាយរបស់លោក គឺជាអតីតអ្នកសិល្បៈមួយរូប តាំងពីសង្គមចាស់ ហើយក៏មិនចង់ឱ្យកូនក្លាយជាអ្នកសិល្បៈ ដូចគាត់ ក៏បានឱ្យកូនទៅរៀនអ្វីផ្សេងវិញ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក សក់ បុប្ផាវណ្ណ អាយុ ៤២ ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យបាក់ទូក ផ្នែកផែនដីវិទ្យា និងភូមិវិទ្យា ថ្នាក់ទី១២ មិនបានបោះបង់ចោលទេ គឺលោកបានធ្វើការកែច្នៃ ប្រភេទឧបករណ៍ភ្លេងបុរាណខ្មែរ ដែលគេយកទៅប្រគុំ ក្នុងវង់តន្ត្រី មហោរី រឺលេងភ្លេងការ ដោយលោកបានកែច្នៃ ឧបករណ៍ បានបីប្រភេទហើយ ឧបករណ៍នោះ មាន តាខេ លោកធ្វើទៅជា តាខេភ្លោះ ឃឹម ទៅជាឃឹមភ្លោះ និងឧបករណ៍មួយទៀត គឺលោក បង្កើតឡើងថ្មីតែម្តង គឺ តាខេកូត។
លោក បុប្ផា វណ្ណ បន្ដថា ដោយការស្រលាញ់ចូលចិត្ត សល់ពីម៉ោងបង្រៀន លោកក៏ឆ្លៀតធ្វើវាបន្ដិចម្ដងជារៀងរាល់ថ្ងៃ ហើយឧបករណ៍ភ្លេង ដែលធ្វើមុនគេ គឺតាខេ (តៈខេ)។ ដែលមានរូប រាងដូចតាខេ ហើយតួនាទីរបស់វាជំនួសហ្គីតា ព្រោះអាចចាប់អាគ័របានដូចគ្នា។ ខ្ទង់សម្រាប់ចាប់គឺមាន សងខាង ដែលតាខេបុរាណយើង មាន១២ខ្ទង់ និងតាខេច្នៃមាន២១ខ្ទង់។
បើសិនជាយើងចង់លេងបែប ខ្មែរ ឬ បែបពួកបជ្ចឹមប្រទេស គ្រាន់តែមួលគន្លឹះនៅពីក្រោមបាតនៃតាខេ ដើម្បីទម្លាប់ខ្ទង់មកក្រោមបន្ដិច ហើយ បង្វិលប្ដូរខ្ទង់ រួចរឹត មកវិញ គឺអាចលេងបាន។
ចំពោះ ឃឹម (ក្រូម៉ាទិច) គឺលោកបានធ្វើឱ្យមានខ្ទង់សងខាងតែម្ដង បើឃឹម ជាសំនៀងខ្មែរយើងគឺមានតែម្ខាងទេ ដោយគ្រាន់ប្រែពីលើ ទៅក្រោម (ក្រឡាប់ ចុះឡើង) បើចង់លេងបទបុរាណយើងប្រែយកខាង ៧ខ្ទង់ ហើយបើចង់លេងភ្លេងបែបអឺរ៉ុបគឺប្រែខាង១២ខ្ទង់។ ចំពោះឧបករណ៍ឃឹមនេះ ក៏មានការចូលរួមជួយពីកូនរបស់លោកផងដែរ ដោយសារកូនរបស់លោកយល់ច្បាស់ពីឧបករណ៍នេះ។
ចំណែកតាខេកូត ដែលជាឧបករណ៍ដែលលោកទើបតែបង្កើឡើងថ្មីវិញ វាអាចលេងបានពីរយ៉ាងដែរ ហើយបើប្រៀបធៀបទៅនឹងឧបករណ៍ របស់ពួកអឺរ៉ុប គឺដូចជា វីយូឡុង។ ឧបរណ៍ភ្លេងទាំងអស់នេះ ត្រូវចំណាយពេលយូរណាស់ ទម្រាំផលិតបាន មួយៗ គឺមួយធ្វើជាងកន្លះឆ្នាំឯណោះ ហើយលោចាប់ផ្តើមមាន គំនិតកែច្នៃឧបករណ៍នេះឡើងគឺចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ។
គួរជាទីមោទនៈសម្រាប់កូនខ្មែរ ដែលចេះច្នៃឱ្យឧបករណ៍ភ្លេងមានលក្ខណៈខ្មែរយើងសុទ្ធសាធ ដោយយករូបរាងដើម របស់ឧបករណ៍នីមួយៗ កែតែខ្ទង់ឱ្យលេងបានពីររបៀប ដែលគ្រាន់តែមាន ឌីយ៉េស ច្រើន និងបេម៉ុលច្រើន ជាងឧបករណ៍បុរាណខ្មែរយើង។
លោកគ្រាន់តែចង់ឃើញឧបករណ៍ ភ្លេងបុរាណខ្មែរ ដែលអាចលេងបានទាំងពីរយ៉ាងបង្ហាញខ្លួនក្នុងប្រទេស ក៏ដូចជាលើឆាកអន្ដរជាតិ ដើម្បីភ្ញៀវបរទេស ស្គាល់ពីស្នាដៃខ្មែរយើង។
លោក បុប្ផា វណ្ណ បានបន្តថា លោកចង់បង្កើត វង់ភ្លេងនេះ ឲ្យទៅជាក្រុមភ្លេងមួយ ហើយលោកគិតថានឹង ដាក់ឈ្មោះ ក្រុមភ្លេងនេះថា “ក្រុមភ្លេងខ្មែរសហសម័យ” មានសមាជិកប្រាំនាក់ ដោយលោកជាអ្នកកាន់និងលេង តាខេកូត និងអ្នកផ្សេងទៀត កាន់ឧបករណ៍ភ្លេងទៅតាមជំនាញ។
ដោយមានការហ្វឹកហាត់បានប្រមាណជិតពីរឆ្នាំមកហើយ និងធ្លាប់ចូលរួមក្នុងសន្និសីទកាសែត តាមការអញ្ជើញពីរាជ្យបណ្ឌិតសភា ស្ដីពីអំពីឧបករណ៍តាខេច្នៃក្នុង សិល្បៈតន្ដ្រីខ្មែរ នៅថ្ងៃទី៦ខែធ្នូឆ្នាំ២០១១នាពេលកន្លងទៅ។
លោក សួន សារិន ជាគ្រូនៅសាលាវិចិត្រសិល្បៈជាង ២០ឆ្នាំមកហើយ បានឱ្យដឹងដែរថា ឃើញខ្មែរយើងអាចធ្វើដូចនេះ គឺមានការ សប្បាយចិត្ដ ដោយអាចលេងភ្លេងបែបបស្ចឹម ប្រទេសបាន។ ប៉ុន្ដែឧបករណ៍នេះមិនទាន់ត្រូវបានខាងក្រសួងវិចិត្រសិល្បៈ ក៏ដូចរាជរដ្ឋាភិបាល ឬអង្គការ នានាគាំទ្រនៅឡើយ។
លោកគ្រូភ្លេងរូបនេះបានបន្ដទៀតថា “ខ្ញុំសូម អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្ដាជួយគាំទ្រនូវស្នាដៃកូនខ្មែរដែលកើតចេញពីគំនិតផ្ទាល់ខ្លួន។ ដើម្បីជាការលើកទឹកចិត្ដដល់អ្នកបង្កើតនូវឧបករណ៍ទាំងនេះឡើង និងដើម្បីថែរក្សាឧបករណ៍ភ្លេងខ្មែរ បុរាណយើងបានថែមមួយកម្រិតទៀត”៕
ខាងក្រោមនេះជា ទិដ្ឋភាពចូលរួមក្នុងសន្និសីទកាសែត តាមការអញ្ជើញពីរាជ្យបណ្ឌិតសភា ស្ដីពីអំពីឧបករណ៍តាខេច្នៃក្នុង សិល្បៈតន្ដ្រីខ្មែរ
វីដេអូរ កាលេងសាកល្បងបទ : ស្គាល់រស់ជាតិស្នេហ៍

.jpg?1348766774)
.jpg?1348766774)
.jpg?1348766774)
.jpg?1348766774)
.jpg?1348766774)
.jpg?1348766774)
.jpg?1348766774)
.jpg?1348766774)

.jpg)