ភ្នំពេញ:
កញ្ញា អ៊ិន លក្ខិណា បានប្រកាសថា នាងមិនយករឿងស្នេហាដាក់ខ្លួនទៀតនោះទេ ក្រោយបែកពីគូស្នេហ៍ជាឧកញ៉ា។ ដូច្នេះហើយ ក្ដីប្រាថ្នារបស់នាងពេលនេះ គឺគិតតែរឿងការងារសិល្បៈសម្ដែង ជាពិធីការិនី និងអាជីពជាអ្នកបង្ហាញម៉ូដប៉ុណ្ណោះ។
ក្នុងទឹកមុខញញឹមយ៉ាងស្រស់បំព្រង រំលេចដោយស្នាមថ្ពាល់ខួចទាំងសងខាងពីធម្មជាតិ បញ្ចេញសម្រស់សាច់សខ្ចី សម្ដីផ្អែមបែបនារីទាន់សម័យ អ៊ិន លក្ខិណា បានឲ្យដឹងពីប្រវត្តិរបស់នាងថា នៅឆ្នាំថ្មីនេះ នាងមានអាយុ ២៤ ឆ្នាំ មានស្រុកកំណើតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ឪពុកឈ្មោះ អ៊ិន ណារ៉េត ជាគ្រូពេទ្យ ម្ដាយឈ្មោះ ឡុង ស៊ីណាត ជាមេផ្ទះ។ លក្ខិណា មានបងប្អូន ៤ នាក់ ស្រី ២ ប្រុស ២ នាក់ នាងជាកូនទី២ ក្នុងគ្រួសារ។ កញ្ញា អ៊ិន លក្ខិណា មានកម្ពស់ ១,៦៧ ម៉ែត្រ ទម្ងន់ ៤៧ គីឡូក្រាម ទ្រូង ៣៦ ចង្កេះ ២៦ ត្រគាក ៣៥។
លក្ខិណា បានចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការប្រឡងកញ្ញាឯកអាស៊ាន នាឆ្នាំ២០០០ តែមិនបានជាប់ចំណាត់ថ្នាក់នោះទេ។ ក្រោយមក កញ្ញា អ៊ិន លក្ខិណា តារាសម្ដែងថ្ពាល់ខួច បានក្លាយជាតារាសម្ដែងថតកាយវិការខារ៉ាអូខេ ជាតារាបង្ហាញម៉ូដ តារាភាពយន្ដ និងជាពិធីការិនីផងដែរ។
កញ្ញា លក្ខិណា បានឲ្យដឹងថា កន្លងមកនាងធ្វើជាពិធីការនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ក្នុងកម្មវិធីព័ត៌មានប្រចាំថ្ងៃពេលព្រឹក។
អតីតកញ្ញាឯកលេខ១ ក្នុងកម្មវិធីមេកអូវើរ ឆ្នាំ២០០៧ រូបនេះ បានបន្ដថា កន្លងមក ក្រៅពីសម្ដែងថតកាយវិការខារ៉ាអូខេឱ្យផលិតកម្មក្រៅប្រទេស នាងក៏បានចូលរួមសម្ដែងថតភាពយន្ត និងភាពយន្ដភាគជាច្រើនរឿងទៀត ដូចជា រឿង "ទឹកចិត្តបងស្រី" រឿង "គូព្រេងចម្លែក" រឿង "បិសាចអន្ទង" រឿង "តន្ត្រីរំដួល" ( ផលិតកម្មមកពីបារាំង ) និងរឿង "លីសៀវឡុង ស្នេហាឆ្លងដែន" ( របស់ក្រុមហ៊ុន ហូលីវូដ ) ដែលរឿងទាំងពីរចុងក្រោយនេះនាងបានសម្ដែងជាតួឯកទៀតផង។
ឈានចូលឆ្នាំ២០១២ កញ្ញា អ៊ិន លក្ខិណា ក៏បានចូលច្រៀងថតសំឡេងឱ្យផលិតកម្ម គឹម ហេង បានពីរបទ គឺបទ "ស្រណោះបង តែមិនអាចចោលគេ" និងបទ "បេះដូងអើយ"។
ជាការពិតណាស់ថា កន្លងមក ទោះបីជា លក្ខិណា មិនសូវមានកេរ្ដិ៍ឈ្មោះល្បីក៏ដោយ ក៏ប្រិយមិត្តទស្សនិកជនធ្លាប់បានស្គាល់ និងបានឃើញនាង តាមកញ្ចក់ទូរទស្សន៍រឿងភាពយន្តភាគ CTN និងការឡើងច្រៀងជាកិត្តិយសនៅលើឆាកប្រគំតន្ត្រី នាចុងសប្ដាហ៍តាមស្ថានីយទូរទស្សន៍នានាផងដែរ។
តារាសម្ដែង និងជាពិធីការិនីថ្ពាល់ខួចរូបនេះ ក្រៅពីលេចធ្លោនៅក្នុងពិភពសិល្បៈសម្ដែងក្នុងព្រះរាជាណាចក្រកម្ពុជា នាងក៏ធ្លាប់បានចេញទៅសម្ដែងនិងច្រៀងនៅក្រៅប្រទេសមួយចំនួន ដូចជា ប្រទេសឡាវ អេស្ប៉ាញ សិង្ហបុរី ជាដើម។
ទាក់ទិននឹងសម្លៀកបំពាក់វិញ កញ្ញា អ៊ិន លក្ខិណា បានឱ្យដឹងថា នាងចូលចិត្តស្លៀកពាក់បែបអឺរ៉ុប រាងសិចស៊ី បង្ហាញដើមទ្រូងខ្លះៗដែរ ប៉ុន្ដែពេលសម្ដែងច្រៀងនៅក្នុងកម្មវិធីផ្សេងៗ នាងស្លៀកពាក់ទៅតាមកាលៈទេសៈ ហើយចូលចិត្តស្លៀកពាក់លក្ខណៈពណ៌ស្រស់ៗ ក្រហម លឿង ស្លាទុំ ម្ដងម្កាល ក៏ខ្មៅខ្លះដែរ។ ចំពោះស្បែកជើង ចូលចិត្តកែងខ្ពស់ៗ ព្រោះត្រូវការខ្ពស់។
ចំពោះរឿងស្នេហាវិញ លក្ខិណាបានលើកឡើងថា នាងធ្លាប់មានស្នេហាជាមួយឧកញ៉ាកំលោះម្នាក់ តែក៏បានបែកគ្នាទៅវិញហើយដែរ ដោយសារការប្រច័ណ្ឌ។
កញ្ញា អ៊ិន លក្ខិណា បានបន្ដថា ក្រោយពីបែកបាក់ស្នេហាជាមួយឧកញ៉ាក្មេងនោះមក បេះដូងរបស់នាងនៅទំនេរស្អាត មិនទាន់មានជាប់ជំពាក់ស្នេហាជាមួយបុរសណាម្នាក់នោះឡើយ។ តែក៏មានកំលោះៗជាច្រើន ទាំងក្នុង និងក្រៅប្រទេសបានទូរស័ព្ទមកចែចូវ ហើយមានអ្នកអាមេរិក និងអូស្ត្រាលីខ្លះ បានសុំនាងរៀបការជាមួយទៀតផង។
ប៉ុន្ដែនាងបានប្រាប់ទៅវិញថា នាងរាងចាលហើយ ស្នេហាបែបឆក់កណ្ដៀត ការជួប ការស្រលាញ់មិនពិតប្រាកដ ព្រោះនាងធ្លាប់ស្គាល់រសជាតិស្នេហាម្ដងរួចមកហើយ។ ពោលគឺធ្លាប់ជួបវិបត្តិស្នេហា នាងសុំសម្រាករឿងស្នេហាមួយរយៈសិន (សុំបិទបេះដូង)។
ក្រៅពីរឿងរ៉ាវស្នេហាបែកបាក់ កញ្ញា អ៊ិន លក្ខិណា បានរំលឹកពីដំណើរនៃការចូលខ្លួនប្រឡូកក្នុងវិស័យសិល្បៈថា ដំបូងឡើយ នាងធ្វើការក្នុងក្រុមហ៊ុនមួយ ជាអ្នកទីផ្សារ ក្រោយពីនាងប្រឡងធ្លាក់ពីកញ្ញាឯកអាស៊ាន។ តែនៅឆ្នាំ២០០៧ នាងបានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយដំបូងធ្វើជាពិធីការិនីប្រចាំកម្មវិធី Today និងកម្មវិធី ភី អាយ ធី ដោយមានវោហារក្បោះក្បាយ មានទេពកោសល្យបទពិសោធន៍ និងការសម្ដែងដើរម៉ូដបានល្អ គួបផ្សំជាមួយរូបសម្ផស្សស្រស់ស្អាត ទឹកមុខញញឹមជានិច្ច រំលេចថ្ពាល់ខួចបញ្ចេញមន្ដសេ្នហ៍តាមធ្មេញច្រពើស នាងបានក្លាយជាអ្នកដើរម៉ូដ និងសម្ដែងថតកាយវិការខារ៉ាអូខេ ឱ្យគ្រប់ផលិតកម្មទាំងក្នុងនិងក្រៅប្រទេសបន្ដរហូតមកដល់បច្ចុប្បន្ននេះ។
ចំពោះការបែកបាក់សេ្នហារបស់អ្នកនាង ជាមួយឧកញ៉ាក្មេង ត្រូវបានគេលើកឡើងថាគឺដោយសារតែនាងស្មាមួយចង់រែកអម្រែកពីរ គឺស្រលាញ់អ្នកស្រុកខ្មែរផង ស្រលាញ់អ្នកមានទ្រព្យធននៅអូស្រ្ដាលីផង។
ប៉ុន្តែកញ្ញា អ៊ិន លក្ខិណា បានសើចបញ្ចេញថ្ពាល់ខួច និងធ្មេញច្រពើសដ៏ស្រស់ស្អាត រួចឆ្លើយបដិសេធថា "ការពិតទៅ ពីមុននាងខ្ញុំមានទំនាក់ទំនងស្នេហាជាមួយកំលោះស្រុកខ្មែរ ហើយបានស្រលាញ់គ្នាបានរយៈពេលជិត ១ ឆ្នាំ តែក៏បានបែកគ្នាវិញ ដោយគេប្រច័ណ្ឌ គេត្រចៀកស ជឿតាមមិត្តភកិ្ដ។ ចំពោះថាមានអ្នកអូស្ត្រាលីស្រលាញ់នាងនោះ គឺមានមែន។ តែមានក្រោយពីនាងបែកបាក់ពីបុរសដែលនាងគិត និងស្រលាញ់បំផុតនោះហើយ"។
កញ្ញា អ៊ិន លក្ខិណា បានបន្ថែមថា រឿងមុនចប់ហើយ មិនអាចត្រឡប់ក្រោយវិញបានទេ។ ស៊ូទុកបេះដូងឱ្យនៅទំនេរ ព្រោះកន្លងមកខំស្មោះនឹងគេ តែគេមិនជឿ បែរជាជឿមិត្តភក្ដិ ហើយចោទនាងថា ក្បត់ ទើបនាងមិនមានការសោកស្ដាយនោះទេ។ គ្រាន់តែស្ដាយចិត្តខំស្រលាញ់ស្មោះនឹងគេ៕ S

.jpg)

.jpg)